ចំណេះដើម្បីសុខភាព Knowledge for Health

ចែករំលែកចំណេះដឹងទូទៅអំពីសុខភាព ដូចជា ការទទួលទានបន្លែ និងផ្លែឈើ ការទទួលទានវីតាមីនទ្រទ្រង់សុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ ការអនុវត្តល្អៗក្នុងជីវភាពប្រចាំថ្ងៃ និងកត្តាបង្ការមួយចំនួន

ចំណេះដើម្បីសុខភាព Knowledge for Health

ចែករំលែកចំណេះដឹងទូទៅអំពីសុខភាព ដូចជា ការទទួលទានបន្លែ និងផ្លែឈើ ការទទួលទានវីតាមីនទ្រទ្រង់សុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ ការអនុវត្តល្អៗក្នុងជីវភាពប្រចាំថ្ងៃ និងកត្តាបង្ការមួយចំនួន

ចំណេះដើម្បីសុខភាព Knowledge for Health

ចែករំលែកចំណេះដឹងទូទៅអំពីសុខភាព ដូចជា ការទទួលទានបន្លែ និងផ្លែឈើ ការទទួលទានវីតាមីនទ្រទ្រង់សុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ ការអនុវត្តល្អៗក្នុងជីវភាពប្រចាំថ្ងៃ និងកត្តាបង្ការមួយចំនួន

ចំណេះដើម្បីសុខភាព Knowledge for Health

ចែករំលែកចំណេះដឹងទូទៅអំពីសុខភាព ដូចជា ការទទួលទានបន្លែ និងផ្លែឈើ ការទទួលទានវីតាមីនទ្រទ្រង់សុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ ការអនុវត្តល្អៗក្នុងជីវភាពប្រចាំថ្ងៃ និងកត្តាបង្ការមួយចំនួន

ចំណេះដើម្បីសុខភាព Knowledge for Health

ចែករំលែកចំណេះដឹងទូទៅអំពីសុខភាព ដូចជា ការទទួលទានបន្លែ និងផ្លែឈើ ការទទួលទានវីតាមីនទ្រទ្រង់សុខភាពរាងកាយ ការធ្វើលំហាត់ប្រាណ ការអនុវត្តល្អៗក្នុងជីវភាពប្រចាំថ្ងៃ និងកត្តាបង្ការមួយចំនួន

Wednesday, July 24, 2024

អត្ថប្រយោជន៍ផ្លែខ្វិត

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ផ្លែខ្វិតសម្បូរណាស់នៅប្រទេសកម្ពុជាយើង ជាពិសេសនៅតាមហាង និងកន្លែងដែលមានលក់ម្ជូរ និងមានតម្លៃធូរថ្លៃទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការញាំផ្លែខ្វិត៖

១) ជំងឺឈាមតាមជើងធ្មេញ៖ ផ្លែខ្វិតសម្បូរដោយវីតាមីនសេ និង សារធាតុរ៉ែជាច្រើនដែលជួយការពារកុំឱ្យកើតជម្ងឺឈាមតាមជើងធ្មេញ ។

២) ជាឱសថដ៏ល្អចំពោះការលើសជាតិខ្លាញ់៖ កូលេស្តេរ៉ូល ជាខ្លាញ់អាក្រក់នៅក្នុងខ្លួន កាលណាលើសជាតិកូលេស្តេរ៉ូល អាចបណ្ដាលឱ្យកើតជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ជំងឺបេះដូងជាដើម។ ការញ៉ាំផ្លែខ្វិតទុំ ឬ ខ្ចី អាចជួយឱ្យអត្រាកូលេស្តេរ៉ូលអាក្រក់ និងទ្រីក្លីសេរីដ (Triglyceride) ក្នុងឈាមថយចុះ ហើយជួយឲ្យប្រសើរឡើងនូវជាតិខ្លាញ់ល្អ ក្នុងខ្លួនវិញ ។

៣) ជាឳសថធម្មជាតិព្យាបាលជំងឺបេះដូង និងសរសៃឈាម៖ យើងសង្កេតឃើញថា សព្វថ្ងៃនេះអ្នកកើតជំងឺបេះដូង និងសរសៃឈាមកាន់តែមានការកើនឡើង។ ការញ៉ាំផ្លែខ្វិតទុំ អាចជួយការពារជំងឺបេះដូង និងសរសៃឈាមបាន ព្រោះវាជួយសំរួលចលនាឈាមរត់ ឲ្យដំណើរការល្អប្រសើរ ព្រោះផ្លែខ្វិតមានផ្ទុកនូវសារធាតុសូដ្យូម ប៉ូតាស្យូម សារធាតុសរសៃ  សារធាតុអង់ទីអុកស៊ីតដង់ និង​សារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។

៤) បណ្ដេញជាតិពុលចេញពីរាងកាយ ៖ ផ្លែខ្វិតមានជាតិទឹកប្រហែលជា ៧០% និងសារធាតុរ៉ែសំខាន់ៗជាច្រើន ការញ៉ាំផ្លែខ្វិតជួយបណ្ដេញជាតិពុលចេញពីថ្លើម លំពែង ថង់ប្រម៉ាត់ ក្រពះ និងពោះវៀន។

៥) គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ទឹកនោមផ្អែមកើតឡើងដោយសារជាតិស្ករកើនឡើងក្នុងឈាម ព្រោះតែកង្វះសារធាតុអាំងស៊ុយលីន ផ្លែខ្វិតមានសារធាតុជួយជំរុញឱ្យលំពែងធ្វើការបញ្ចេញសារធាតុអាំងស៊ុយលីនឲ្យបានគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យជាតិស្ករក្នុងឈាមឲ្យមានលំនឹង។

៦) ប្រឆាំងនិងសកម្មភាពបង្ករោគផ្សេងៗ៖ ផ្លែខ្វិតមានផ្ទុកនូវសារធាតុដែលអាចប្រឆាំងនឹងមេរោគជាច្រើន ដូចជា ពពួកផ្សិត បាក់តេរី ឬ វីរុស ដែលបង្កឱ្យមានជំងឺផ្សេងៗ ដូច្នេះ ការញាំផ្លែខ្វិតអាចជួយការពារពីជំងឺតាមរដូវបាន។

៧) ជួយធ្វើឱ្យមានភាពត្រជាក់៖ ការញ៉ាំទឹកផ្លែខ្វិតទុំក្នុងរដូវក្ដៅ ជួយធ្វើឱ្យត្រជាក់ក្នុងខ្លួន ព្រោះវាជួយធ្វើឱ្យត្រជាក់ក្រពះ  ពោះវៀន  និងជួយសំរួលចលនាពោះវៀន និងសំអាតថ្លើមបានយ៉ាងល្អទៀតផង។

៨) ជួយផ្នែកចក្ខុ៖ ការញ៉ាំទឹកផ្លែខ្វិតខ្ចីឲ្យជាប្រចាំ អាចជួយដល់កោសិកាភ្នែក និងអាចព្យាបាលជំងឺភ្នែកមួយចំនួន ដូចជា ភ្នែកក្រហម ភ្នែកស្រវាំង ការមើលឃើញចុះថយ និងការពារភ្នែកឡើងបាយ ដោយសារ ផ្លែខ្វិតសម្បូរនូវ វីតាមីនអា  ប៉េតាការ៉ូទីន អង់ទីអុកស៊ីតដង់ និងសារធាតុរ៉ែសំខាន់ជាច្រើន។

៩) អាចព្យាបាលជំងឺរាគមួល៖ ការញ៉ាំខ្វិតខ្ចី ក៏អាចជួយព្យាបាលជំងឺរាគមួល ដែលអាចសាកល្បងព្យាបាលជាបណ្ដោះអាសន្នបាន នៅតាមផ្ទះ  (ប្រសិនបើនៅតាមជនបទ ឆ្ងាយពីមន្ទីរពេទ្យ) បន្ទាប់ពីមក អាចនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ដើម្បីជួបគ្រូពេទ្យជំនាញ។

១០) ធ្វើឱ្យមានលំនឹងគ្រាប់ឈាមក្រហម៖ ផ្លែខ្វិតសម្បូរទៅដោយសារធាតុដែក  ទង់ដែង និងសារធាតុរ៉ែជាច្រើន ដែលសំខាន់នៅក្នុងការផលិតគ្រាប់ឈាមក្រហម និងធ្វើឱ្យបរិមាណគ្រាប់ឈាមក្រហម មានលំនឹងហើយអាចការពារជំងឺលើសគ្រាប់ឈាមក្រហមបានទៀតផង។

ក៏ប៉ុន្តែគួរកត់ចំណាំផងដែរ៖ ផ្លែខ្វិត​ក៏​​ផល​ប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើញាំច្រើនពេក ដែលអាច​បណ្ដាល​ឲ្យ​មាន​អាការៈ​ហើម​ពោះ ដូច្នេះ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ​គួរ​ប្រយ័ត្នក្នុងការញ៉ាំ។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរដឹង

អត្ថប្រយោជន៍ផ្លែបំពេញរាជ

ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ផ្លែបំពេញ​រាជ​មាន​រសជាតិ​ជូរអែម និងមានគ្រាប់ធំៗ​ដែល​គួរ​ឲ្យ​ចង់​ទទួលទាន​ទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែបំពេញរាជ៖

១) ​ការពារ​ជំងឺមហារីក៖ ផ្លែ​បំពេញ​រាជ​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ការ​រីក​លូតលាស់​នៃ​ជំងឺមហារីកមួយចំនួន​បាន។

២) ​ថែរក្សា​សុខភាព​មាត់​ធ្មេញ៖ ការ​ទំពា​ផ្លែ​បំពេញ​រាជ​អាច​ជួយ​ជំរុញ​ឲ្យ​ក្រពេញទឹកមាត់​ផលិត​ទឹកមាត់​បាន​កាន់តែ​ច្រើន ដែល​អាច​ជួយ​ការពារ​ជំងឺ​ពុក​ធ្មេញ​ ដោយ​កាត់​បន្ថយ​ចំនួន​បាក់តេរី​ដែលបង្ក​រោគ ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។

៣) ​កាត់​បន្ថយ​សារធាតុកូ​ឡេ​ស្តូ​រ៉ូ​ល​អាក្រក់៖ ផ្លែ​បំពេញ​រាជ​មាន​សារធាតុ​ប៉ិក​ទី​ន ដែល​ជា​ជាតិ​សរសៃ​រលាយ។ សារជាតិ​ប៉ិក​ទី​ន រួម​ជាមួយ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ និង​កូ​ឡេ​ស្តេ​រ៉ូ​លមិនល្អ ​នៅ​ក្នុង​ពោះវៀន​ដើម្បី​ជួយទប់ស្កាត់​មិន​ឲ្យ​មានការ​ស្រូប​យកជាតិ​ខ្លាញ់​​ចូល​ក្នុង​ប្រព័ន្ធ​ឈាម។ គួរកត់ចំណាំផងដែរ ​ប្រសិនមាន ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ខ្ពស់ អាចបង្កើន​សម្ពាធ​ឈាម ដែលអាចប្រឈមនឹងជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង ជាដើម។

៤) ​គ្រប់គ្រង​ទម្ងន់ ៖ ផ្លែ​បំពេញ​រាជ​មាន​ទាំង​ជាតិ​សរសៃ​រលាយ និង​ជាតិសរសៃមិន​រលាយ ។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​អាច​ធ្វើ​ឲ្យមានអារម្មណ៍ថា​ឆាប់​ឆ្អែត និង​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ​ជាហេតុ ​បន្ថយ​ចំណង់​អាហារ ។ ដោយឡែក បច្ចុប្បន្ននេះយើងសង្កេតឃើញថា មនុស្សទូទៅមាន​បញ្ហា​សុខភាព​ជា​ច្រើន​ទាក់ទង​ទៅ​នឹង​ជំងឺ​ធាត់ ដូច​ជា​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម​បណ្តាល​មក​ពី​អ៊័​រ​ម៉ូ​ន និង​ជំងឺ​ទាក់ទង​នឹង​ការ​គេង ជាដើម ។

៥) ​បង្ការ​ជំងឺ​ទឹកនោមផ្អែម៖ ផ្លែ​បំពេញ​រាជ​ល្អ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ព្រោះផ្លែ​បំពេញ​រាជ​សម្បូរ​ជាតិ​សរសៃ និង​មាន​ជាតិ​ស្ករ​ទាប ។ ជាតិ​សរសៃ​អាចបន្ថយល្បឿន​នៃ​ការ​រំលាយ​អាហារ ដូច្នេះ​អាច​កាត់​បន្ថយ​ការ​ស្រូប​យកជាតិ​ស្ករ​ចូល​ទៅ​ក្នុង​ឈាម និងអាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាមផង​ដែរ ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កោះសន្តិភាព

អត្ថប្រយោជន៍ផ្លែគូលែន

គូលេន​មិន​ត្រឹម​តែ​ជា​ផ្លែឈើ​ផ្អែម​ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​រាងកាយជាច្រើនទៀតផង។ ក៏ប៉ុន្តែ ត្រូវ​ហូប​ក្នុង​បរិមាណ​ត្រឹមត្រូវ​តាម​កាលកំណត់​ ទើប​អាច​ជា​ជំនួយ​ដល់​សុខភាព​ផ្ទាល់ខ្លួន​បាន។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែគូលែន ដែលល្អសម្រាប់សុខភាព៖

១) សម្បូរ​ទៅ​ដោយ​វីតាមីនCវីតាមីន​មួយ ​ក្នុង​ចំណោម​វីតាមីន​ដែល​មាន​ច្រើន​បំផុត​នៅ​ក្នុង​គូលេន ​គឺ​វីតាមីន C។ ។ យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​អាហារ​បំប៉ន​គ្លីនិក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​ការ​ទទួលទាន​វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​​ខួរក្បាល រហូតដល់ ៤២% ។

២) ជា​ប្រភព​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម៖ ផ្លែ​គូលេន​មាន​ផ្ទុក polyphenols ខ្ពស់​ជាង​ផ្លែឈើ​ដទៃ​ទៀត ដែល​អាច​ជួយ​ពង្រឹង​សុខភាព​បេះដូង​ ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​មហារីក ជំងឺ​ទឹកនោមផ្អែម​ និង​បញ្ហា​សរសៃឈាម​បេះដូង​ដទៃ​ទៀត។ ​

៣) កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ៖ សាជីវកម្មមួយ​របស់​ប្រទេស​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា Oligonol បាន​បង្ហាញ​ថាសាច់​របស់​ផ្លែគូលេនលាយ​ជាមួយ​តែ​បៃតង ​ អាច​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​ ​និង​រលាក​ក្រោយ​ពេល​ហាត់ប្រាណ។

៤)​ ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម៖ យោង​ទៅ​តាម​ទស្សនាវដ្ដី Cancer Letters បាន​បង្ហាញ​ថា ​ការ​​ញាំ​ផ្លែ​គូលេន​ជា​ប្រចាំ អាច​ជួយ​បន្ថែម​​មុខងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក ដូចជា​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម​ជាដើម។​

៥)​​ មាន​វីតាមីន E ខ្ពស់៖ ផ្លែគូលេនមាន​ផ្ទុក​នូវ​វីតាមីន E ជាច្រើន​ដែល​អាចជួយ​ឲ្យ​ជា​សះស្បើយ​ ពី​ពន្លឺ​ព្រះអាទិត្យ​ ដែល​បណ្ដាល​ឲ្យ​ឈឺចាប់​និង​រលាក​ ហើយ​វា​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​និង​ភ្លឺ​រលោង​ផង​ដែរ។

) កាត់បន្ថយ​ការរលាក៖ សារជាតិម៉្យាងដែលមាននៅក្នុងផ្លែគូលេន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និងអាចជាជំនួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ​និង​ជំងឺ​ឆ្លង​ផ្សេងៗទៀតផង ។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កម្ពុជាថ្មី

អត្ថប្រយោជន៍ទៀបបារាំង

ទៀបបារាំង ជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរផ្អែម និងពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានទៀបបារាំងដែលល្អសម្រាប់សុខភាព៖

១) ព្យាបាល​ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត៖ សមត្ថភាព​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​នៃ​ទៀបបារាំង​បាន​ក្លាយជា​វិធី​ព្យាបាល នៅ​តំបន់​ជនបទ​ជា​ច្រើន​នៃ​ប្រទេស​អា​មេ​រិ​កឡា​ទី​ន និង​អា​មេ​រិ​ក​ខាងត្បូង​ ដោយ​ការ​ទទួលទាន​តែ​ស្លឹក​ទៀបបារាំង ​អាចជួយ​លាង​សំអាត​ពោះវៀន និង​ធានា​ថា​ប្រព័ន្ធ​រំលាយ​អាហារ​ មាន​ដំណើរការ​ទៅ​យ៉ាង​រលូន ។

២) សក្តានុពលសម្រាប់ការពារជំងឺមហារីក៖ ការសិក្សាឆ្នាំ ២០១៨ បានឱ្យដឹងថាសារធាតុចម្រាញ់ពីផ្លែទៀបបារាំង សំបក ឫស និងស្លឹករបស់ទៀបបារាំងមានសក្តានុពលព្យាបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងជំងឺផ្សេងទៀត។ តែទោះបីយ៉ាងណា ទិន្នន័យរបស់មនុស្សមិនគ្រប់គ្រាន់សម្រាប់គាំទ្រការអះអាងនេះទេ។ ​

៣) ប្រឆាំង​នឹង​ការ​រលាក៖ ទៀបបារាំងគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យរាងកាយជួសជុលការបំផ្លាញកោសិកា និងប្រឆាំងនឹងការរលាក។ ប្រសិនបើមាន​បញ្ហា​ឈឺសន្លាក់ ឬ​ការ​រលាក​ណាមួយ ជា​ពិសេស​ជំងឺ​រលាក​សន្លាក់​ជង្គង់ ឬ​ជំងឺ​រលាក​សន្លាក់​ម្រាមដៃ អាច​សាកល្បង​លាប​រឹត​ទឹក​ទៀបបារាំង ​នៅ​លើ​តំបន់​ដែល​រង​ផល​ប៉ះពាល់ ព្រោះសមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែលមាននៅ​ក្នុង​ទៀបបារាំង ​អាច​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល និង​អាច​បំបាត់​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ចលនា​មាន​ភាព​ប្រសើរ​ឡើង ។

៤)​ លើកកម្ពស់សុខភាពរំលាយអាហារ៖ ដោយសារតែការទៀបបារាំងមានផ្ទុកនូវជាតិសរសៃខ្ពស់ វាអាចជួយដល់ការរំលាយអាហារបានត្រឹមត្រូវ។ ក្រៅពីនេះទៅទៀត ទឹកផ្លែទៀបបារាំង ក៏អាចព្យាបាលរោគ និងសម្អាតក្រពះ ពោះវៀនដោយច្រោះយកជាតិសូដ្យូមលើសចេញពីខ្លួនប្រាណ។​

៥)​​ ជំងឺ​ផ្លូវដង្ហើម៖ ​ លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​របស់​ទៀបបារាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម ដូច​ជា​ក្អក ផ្តាសាយ ឬ​ជំងឺ​ផ្លូវដង្ហើម ផ្សេង​ៗ​ទៀត  ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព អាចបន្ថយ​ស្លេស្ម និង​កាត់​បន្ថយ​ការ​រលាក ។

៦) ​ធ្វើ​ឲ្យ​ងងុយគេង និង​បំបាត់​ស្ត្រេ​ស៖ ការកើតស្រ្តេសអាចជាគ្រោះថ្នាក់ខ្លាំងដល់សុខភាព ព្រោះវាអាចបង្កការរំខានដល់ការវដ្តរំលាយអាហារ ព្រមទាំងការគេងទៀតផង ជាហេតុដែលទៀបបារាំង​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​បន្ថយ​ភាព​តានតឹង​ ដោយសារតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និងអាច​ព្យាបាល​​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍ ​បញ្ហា​គេង​មិន​លក់ទៀតផង។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កោះសន្តិភាព និងស្ពាន

អត្ថប្រយោជន៍នៃផ្លែម្កាក់

បច្ចុប្បន្ននេះ យើងឃើញថា ផ្កែម្កាក់គឺកំពុងតែពេញនិយមខ្លាំងណាស់ព្រោះតែរសជាតិស្រួយ និងជូរផ្អែមតិចៗ ជាពិសេសនោះគឺចំពោះយុវវ័យ ដែលមានលក់គ្រប់ទីកន្លែងដែលមានលក់ម្ជូរនៅប្រទេសកម្ពុជាយើង ប៉ុន្តែប្រហែលជាពួកគាត់មិនធ្លាប់បានដឹងពីអត្ថប្រយោជន៍ផ្លែម្កាក់នោះឡើយ។ តោះ ចូលរួមទាំងអស់គ្នាជាមួយនាងខ្ញុំពីគុណប្រយោជន៍នៃផ្លែម្កាក់ដែលល្អសម្រាប់សុខភាពយើង ៖

១) ជួយការពារជំងឺបេះដូង៖ ផ្លែម្កាក់វាមានផ្ទុកនូវជាតិកាល់ស្យូមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពសរសៃឈាមបេះដូង ការញ៉ាំផ្លែម្កាក់ឲ្យបានទៀងទាត់អាចយកឈ្នះជំងឺបេះដូងបានទៀតផង។

២) ជួយដល់សុខភាពភ្នែក៖ វីតាមីន A នៅក្នុងផ្លែម្កាក់បានដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពភ្នែកបានយ៉ាងល្អ ដោយវីតាមីន A អាចជួយក្នុងការចែកចាយធាតុដែលត្រូវបានទទួលដោយ Retina នៃភ្នែកទៅកាន់ខួរក្បាលជារូបភាព។

៣) បង្កើនថាមពលដល់រាងកាយ៖ ការញាំផ្លែម្កាក់អាចជួយបង្កើនថាមពលដល់រាងកាយ តាមរយៈ សារធាតុចិញ្ចឹមដ៏សំខាន់ដែលមាននៅក្នុងផ្លែម្កាក់។

៤) ជាសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ក្រៅពីមានផ្ទុកនូវវីតាមីន A វាក៏ជាប្រភពនៃវីតាមីន C ផងដែរ។ ហើយវីតាមីនទាំងពីរប្រភេទនេះ មានសកម្មភាពខ្លាំងក្លាជាអង់ទីអុកស៊ីដង់ដែលអាចប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី ក៏ដូចជាការពារការបំពុលពីខាងក្រៅទៀតផង។

៥) ជួយព្យាបាលមុខរបួស៖ ជាមួយគ្នានេះដែរ វីតាមីន A ដែលមានៅក្នុងផ្លែម្កាក់ ក៏អាចជួយថែរក្សាជាលិកានៅក្នុងខ្លួនឲ្យមានសុខភាពល្អ និងជួយពន្លឿនដំណើរការនៃការព្យាបាលមុខរបួសបានផងដែរ។

៦) អាចយកឈ្នះលើភាពស្លេកស្លាំង៖ ជាតិដែក និង វីតាមីន B1 ដែលមាននៅក្នុងផ្លែម្កាក់អាចជួយក្នុងការផលិតកោសិកាឈាមក្រហម និងបង្កើនលំហូរអុកស៊ីសែនទៅគ្រប់ផ្នែកនៃរាងកាយ និងបង្ការភាពស្លេកស្លាំងបានទៀតផងដែរ។

៧) បង្ការភាពចាស់មុនអាយុ៖ វីតាមីន C អាចការពារម៉ូលេគុលសំខាន់ៗ ដូចជាខ្លាញ់ កាបូអ៊ីដ្រាត ជាដើម ពីការបំផ្លាញ ដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ឬជាតិពុលផ្សេងៗដែលនាំឱ្យចាស់មុនអាយុ។

៨) ការត្រួតពិនិត្យកម្រិតកូឡេស្តេរ៉ុល៖ សារធាតុដែលមាននៅក្នុងផ្លែម្កាក់ ក្រៅពីប្រឆាំងនឹងភាពចាស់មុនអាយុ  វីតាមីន C ដែលមាននៅក្នុងផ្លែម្កាក់ក៏អាចជួយរំលាយកូលេស្តេរ៉ូលបានផងដែរ។

៩) ជួយដល់សុខភាពរាងកាយ៖ ផ្លែម្កាក់អាចជួយថែរក្សាប្រព័ន្ធភាពស៊ាំ និងជួយធ្វើឲ្យអ្នកហាត់ប្រាណ អ្នកប្រកួតកីឡាងាយទទួលបាននូវថាមពលត្រឡប់មកវិញ ក្រោយពីពួកគេបានបញ្ចេញនូវថាមពលអស់ជាច្រើន។

១០) ថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ៖ សារធាតុផូស្វ័រ ដែលមានផ្ទុកនៅក្នុងផ្លែម្កាក់មានប្រយោជន៍សម្រាប់ការថែរក្សាឆ្អឹង និងធ្មេញឲ្យមានសុខភាពល្អ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរឡូត

អត្ថប្រយោជន៍នៃផ្លែឆើរី

ផ្លែ Cherry គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ថែមទាំងមានរសជាតិជូរផ្អែមឆ្ងាញ់ខ្លាំងទៀតផង។ ក្រៅពីនេះទៅទៀត ផ្លែ Cherry ត្រូវបានគេសិក្សាស្រាវជ្រាវឃើញអំពីអត្ថប្រយោជ៍ជាច្រើន ដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់ផងដែរ។ តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំ អំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែ Cherry

១) ផ្លែ Cherry អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ផ្លែ cherries មានផ្ទុកទៅដោយវីតាមីន C ដែលជួយក្នុងការការពារពីជំងឺផ្តាសាយ​ ជាពិសេសនៅរដូវធ្លាក់ខ្យល់ ឬភ្លៀង ដែលងាយនឹងកើតជំងឺផ្ដាសាយ។

២) ផ្លែ Cherry អាចជួយឱ្យគេងលក់ស្រួល៖ ការញុំាផ្លែ cherries មុនពេលចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួល និងមិនធ្វើឱ្យឡើងគីឡួទៀតផង។ Melatonin គឺជាសារធាតុគីមីដែលត្រូវបានផលិតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល ប៉ុន្តែវាក៏ត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា ផ្លែ cherries ផ្លែចេក និងអាហារផ្លែឈើផ្សេងៗទៀត។

៣) ផ្លែ Cherry អាចធ្វើឱ្យប្រសើរឡើងនូវការធ្វើលំហាត់ប្រាណ៖ អ្នកជំនាញបាននិយាយថាផ្លែ Cherry អាចជាអាហារសម្រន់ ដែលជួយជំនួយដល់ការធ្វើលំហាត់ប្រាណ។ យើងគួរតែញុំាផ្លែ Cherry ៣០នាទី មុនទៅហាត់ប្រាណ ឬក៏អាចញុំាផ្លែ Cherry ជាប្រចាំថ្ងៃ ដើម្បីឱ្យការហាត់ប្រាណ ឱ្យមានប្រសិទ្ធភាព និងកាត់បន្ថយការឈឺចាប់រាងកាយក្រោយពេលធ្វើលំហាត់ប្រាណ។

៤) ផ្លែ Cherry អាចកាត់បន្ថយការឈឺចាប់សន្លាក់៖ ប្រសិនបើ មានបញ្ហាឈឺសន្លាក់ គួរតែជ្រើសរើសការបរិភោគ ផ្លែ Cherry ជាអាហារសម្រន់ ដើម្បីអាចជួយកាត់បន្ថយនៃការឈឺសន្លាក់។ ដោយសារតែកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុង ផ្លែ Cherry បានជះឥទ្ធិពលជាវិជ្ជមានទៅលើការកាត់បន្ថយការឈឺសន្លាក់ ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

៥) ផ្លែ Cherry អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង៖ ការញុំាផ្លែ cherries អាចជួយរក្សាប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ ព្រោះផ្លែ Cherry មានផ្ទុកនូវសារធាតុប៉ូតាស្យូម និងប៉ូលីហ្វេណុល ប្រឆាំងអុកស៊ីតកម្មអាចជួយលើកកម្ពស់សុខភាពបេះដូង អាចការពារជំងឺបេះដូងបានទៀតផង៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ក្នុងស្រុក

អត្ថប្រយោជន៍នៃផ្លែទទឹម

ទទឹម ជារុក្ខជាតិម្យ៉ាង មាន​កំពស់​រហូត ៥-៦ ​ម៉ែត្រ​។ សំបក​នៃដើមមាន​ពណ៌​ត្នោត​ស្រាល ​ផ្កា​ពណ៌​ក្រហម ​ស្លឹករលោង​តូចៗមាន​ពណ៌បៃតង​ជានិច្ច​។ ផ្កា​ពណ៌​ក្រហម​ទឹកក្រូច​មាន​ទំហំ​ធំបន្តិច។ សាច់ខាងក្នុងសុទ្ធតែជាគ្រាប់ ដែលមានផ្ទុកទឹកដែលមានរសជាតិជូរអែម។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃការទទួលទានផ្លែទទឹម៖

១) សារធាតុប្រឆាំងអុកស៊ីតកម្ម៖ ទឹកផ្លែទទឹមមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ជាងទឹកផ្លែឈើដទៃទៀត។ វាក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មបីដងច្រើនជាងស្រាក្រហម និងតែបៃតង។ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែទទឹមអាចជួយកម្ចាត់រ៉ាឌីកាល់សេរី ការពារកោសិកាពីការខូចខាត និងកាត់បន្ថយការរលាក។

២) វីតាមីនសេ៖ ទឹកផ្លែទទឹមមួយកែវមានច្រើនជាង ៤០% នៃតំរូវការប្រចាំថ្ងៃរបស់វីតាមីនសេ។ ហេតុដូចនេះ​ សូមញាំ ឬផឹកទឹកផ្លែទទឹម ដើម្បីទទួលបានសារធាតុចិញ្ចឹមច្រើន។

៣) ការការពារជំងឺមហារីក៖ យោងតាមការស្រាវជ្រាវបានរកឃើញថា វាអាចជួយបញ្ឈប់ការលូតលាស់កោសិកាមហារីកក្រពេញប្រូស្តាត  អាចការពារជំងឺមហារីក ឬកាត់បន្ថយហានិភ័យបាន ដោយគ្រាន់តែបន្ថែមវាទៅក្នុងរបបអាហារ ។

៤) ការការពារជំងឺវង្វេងវង្វាន់៖ សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងទឹកផ្លែទទឹម ត្រូវបានគេជឿថាអាចទប់ស្កាត់ការវិវត្តនៃជំងឺវង្វេងស្មារតី និងការពារការចងចាំ។

៥) ការរំលាយអាហារ៖ ទឹកផ្លែទទឹមអាចកាត់បន្ថយការរលាកនៅក្នុងពោះវៀន និងធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ។ វាក៏អាចមានប្រយោជន៏សំរាប់អ្នកដែលមានជំងឺដំបៅពោះវៀន និងជំងឺរលាកពោះវៀនផ្សេងទៀត។

៦) ប្រឆាំងនឹងការរលាក៖  ទឹកផ្លែទទឹមគឺជាសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា ដោយសារតែការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកពាសពេញរាងកាយ និងការពារស្ត្រេសអុកស៊ីតកម្ម និងការខូចខាត។

៧) ជំងឺរលាកសន្លាក់៖ សារជាតិដែលមាននៅក្នុងទឹកផ្លែទទឹមអាចជួយទប់ស្កាត់ការរលាកដែលរួមចំណែកដល់ការរលាកឆ្អឹង និងការខូចខាតឆ្អឹងខ្ចី។ ទឹកផ្លែទទឹមនេះបច្ចុប្បន្នកំពុងត្រូវបានសិក្សាអំពីឥទ្ធិពលរបស់វាទៅលើជំងឺពុកឆ្អឹង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងប្រភេទដទៃទៀតនៃជំងឺរលាកសន្លាក់ និងការរលាកសន្លាក់។

៨) ជំងឺបេះដូង៖ ទឹកផ្លែទទឹម ជាទឹកផ្លែឈើដែលល្អបំផុតសម្រាប់បេះដូង ដែលអាចការពារបេះដូង និងសរសៃឈាម ដែលអាចការពារសរសៃឈាមមិនឱ្យរឹង និងក្រាស់។


៩) សម្ពាធឈាម៖ការទទួលទានទឹកផ្លែទទឹមជារៀងរាល់ថ្ងៃក៏អាចជួយកាត់បន្ថយសម្ពាធឈាមផងដែរ។

១០) ថ្នាំប្រឆាំងវីរុស៖ រវាងវីតាមីន C និងសារធាតុចិញ្ចឹមផ្សេងទៀតជួយបង្កើនប្រព័ន្ធភាពស៊ាំដូចជា វីតាមីន E ទឹកផ្លែទទឹមអាចការពារជំងឺ និងប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗបានផងដែរ។ ផ្លែទទឹមក៏ត្រូវបានគេបង្ហាញថាមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី និងប្រឆាំងវីរុសក្នុងការធ្វើតេស្តនៅមន្ទីរពិសោធន៍។

១១) សំបូរវីតាមីន៖ បន្ថែមពីលើវីតាមីន C និងវីតាមីន E ទឹកផ្លែទទឹមគឺជាប្រភពដ៏ល្អនៃអាស៊ីត Folate ប៉ូតាស្យូម និងវីតាមីនK

១២) ការចងចាំ៖ ការសិក្សាថ្មីមួយបានបង្ហាញថាការផឹកទឹកផ្លែទទឹម 22០ មីលីលីត្រ ក្នុងមួយថ្ងៃអាចជួយបង្កើនការរៀនសូត្រ និងការចងចាំបានយ៉ាងល្អ។

១៣) ការអនុវត្តផ្លូវភេទ និងការមានកូន៖ កំហាប់អង់ទីអុកស៊ីដង់ដែលមានក្នុងទឹកផ្លែទទឹម អាចជាជំនួយការក្នុងការមានកូនដ៏មានសក្តានុពល។

១៤) ល្អសម្រាប់អ្នកហាត់កីឡា៖ ទឹកផ្លែទទឹមអាចជាអ្នកបង្កើនសមត្ថភាពលេងកីឡាថ្មី ដែលអាចជួយកាត់បន្ថយការឈឺចាប់ និងបង្កើនការស្តារកម្លាំងឡើងវិញ។ វាក៏ជួយកាត់បន្ថយការធ្វើអុកស៊ីតកម្មដែលបណ្តាលមកពីការធ្វើលំហាត់ប្រាណផងដែរ។

១៥) ជំងឺទឹកនោមផ្អែម៖ ផ្លែទទឹមជាប្រពៃណីត្រូវបានគេប្រើជាឱសថព្យាបាលជំងឺទឹកនោមផ្អែមនៅមជ្ឈឹមបូព៌ា និងឥណ្ឌា។ ខណៈពេលដែលមនុស្សជាច្រើនមិនទាន់ដឹងអំពីឥទ្ធិពលនៃផ្លែទទឹមទៅលើជំងឺទឹកនោមផ្អែម វាអាចជួយបន្ថយភាពធន់នឹងអាំងស៊ុយលីន និងបន្ថយជាតិស្ករក្នុងឈាម។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ស្ពាន