Monday, June 10, 2024

គុណប្រយោជន៍១០យ៉ាងពីការទទួលទាន ទឹកប្រទាលកន្ទុយក្រពើ

 ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ដែលល្អសម្រាប់សុខភាពរបស់យើងទាំងអស់គ្នា។ ទឹក​ប្រទាល​កន្ទុយក្រពើ ​ជា​ភេសជ្ជៈ​ម្យ៉ាង​អាច​រក​ទទួលទាន​បាន​យ៉ាង​ងាយស្រួល និង​ផ្តល់គុណ​ប្រយោជន៍​ដល់​សុខភាពរបស់យើងទៀតផង លើស​ពី​នេះទៅទៀត ​វា​អាច​ជួយ​សម្រក​ទម្ងន់​បានយ៉ាងមានប្រសិទ្ធភាព។

 តោះចូលរួមស្តាប់ទាំងអស់គ្នា ជាមួយនាងខ្ញុំអំពីអត្ថប្រយោជន៍ ១០យ៉ាង ដែលបានមកពីការទទួលទានទឹកប្រទាលកន្ទុយក្រពើ ដែលល្អសម្រាប់សុខភាពរបស់យើងទាំងអស់គ្នា៖

១-​ជា​ឱសថ​សម្រួលការ​បន្ទោបង់

ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ការ​ដំណើរការ​របស់​ពោះវៀន ការទទួលទានទឹក​ប្រទាល​កន្ទុយក្រពើ អាច​ជួយ​សម្រួល​អាការៈខុស​ប្រក្រតី​ដែល​កើត​ពី​ប្រព័ន្ធ​រំលាយ​អាហារ​ អាច​ជួយ​រំលាយ​អាហារ និង​សម្រួល​ដល់​ការ​បន្ទោបង់​បាន​ល្អផងដែរ ។

២-​ជួយបំបាត់​អាការៈ​ហើមពោះ

តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​អ៊ីរ៉​ង់​ឃើញ​ថា ទឹក​ប្រទាល​កន្ទុយក្រពើ​មាន​ចំណែក​ជួយកាត់​បន្ថយ​អាការៈ​ហើមពោះ​លើ​ក្រុម​អ្នក​ជំងឺ​ពោះវៀន។ នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នកជំងឺ​ដំណើរការបាន​ល្អ អាការៈ​ហើមពោះ​ក៏​ចាប់ផ្តើម​ថមថយ​តាម​លំដាប់ផងដែរ ។

 

៣-ជួយកាត់​បន្ថយ​អាស៊ី​ដ​ច្រាល​ឡើង​លើ

ទឹក​ប្រទាល​កន្ទុយក្រពើ ក៏អាច​ជួយ​កាត់បន្ថយ​អាការៈក្តៅ​ក្រហល់ក្រហាយ​ក្នុង​ទ្រូង ព្រោះតែ​អាស៊ី​ដ ហើយ​វាថែមទាំងអាច​ជួយ​កាត់​បន្ថយ​អាស៊ី​ដ​លើស​នៅ​ក្នុង​ក្រពះទៀតផង ។ ដូច្នេះ​ ចំពោះ​អ្នក​កើត​អាការៈ​ប្រភេទ​នេះ ​អាច​សាកល្បង​មកទទួលទាន​ភេសជ្ជៈ​ប្រទាល​កន្ទុយក្រពើ​ដើម្បី​កាត់​បន្ថយ​ជំនួស​ការ​ប្រើ​ឱសថ ។

៤-ជួយ​លាង​ជាតិពុល​ក្នុង​រាង​កាយ

គុណប្រយោជន៍​ដ៏​សំខាន់​របស់​ប្រទាល​កន្ទុយក្រពើ គឺ​លាង​ជាតិពុលក្នុងរាងកាយ ។ ជាតិ​អន្ធិល​របស់​ប្រទាល​ជា​អាវុធ​ដ៏​សំខាន់ ដែលជួយ​នាំ​យក​សារធាតុ​អាហារ ​ដែល​សេសសល់​ក្នុង​ខ្លួន ឬ​សារធាតុពុល​នៅ​ក្នុង​ពោះវៀន​ចេញពី​រាង​កាយ ។

៥-​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម

តាម​ការ​សិក្សា​ស្រាវជ្រាវ​ឃើញ​ថា ទឹក​ប្រទាល​កន្ទុយក្រពើ​ អាចជួយ​កាត់​បន្ថយ​កម្រិត​គ្លុយកូស ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ដែល​មាន​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម​លើស​ពី ​២០០​មី​ល្លី​ក្រាម​ក្នុង​ដេ​ស៊ី​លី​ត្រ ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។ ក្រៅពី​នេះ​ប្រទាល​កន្ទុយក្រពើ​ក៏​មាន​សារធាតុ​រ៉ែ​ល្អ ​ដល់​ឈាម​ជា​ច្រើន​ប្រភេទ ​រួម​មាន៖ ក្រូ​មី​ញ៉ូ​ម ម៉ាញេ​ស្យូម ស័ង្កសី និង​ម៉​ង់​កា​ណេ​ស ។

៦-​ជួយកាត់​បន្ថយ​ហានិភ័យ​រលាក​អញ្ចាញធ្មេញ

គុណសម្បត្តិ​របស់ប្រទាលកន្ទុយក្រពើ អាច​ជួយ​ប្រឆាំង​ការ​រលាក​ក្នុង​រាង​កាយ ​ជួយ​កាត់​បន្ថយ​បាក់តេរី​នៅ​ក្នុង​មាត់ យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ប្រហាក់ប្រហែល​នឹង​ទឹក​ថ្នាំ​ខ្ពុរមាត់ និងអាច​កាត់​បន្ថយ​អាការៈរលាក​អញ្ចាញធ្មេញទៀតផង ។

 


 

៧-​ជួយកាត់បន្ថយ​ការ​រលាក ផ្សេង​ៗ​ក្នុង​រាង​កាយ

ក្រៅពី​សារធាតុ​រ៉ែ និង​វីតាមីន ​ប្រទាល​កន្ទុយក្រពើ​ក៏មានផ្ទុកនូវសារធាតុម៉្យាងទៀត ដែលអាច​​ជួយ​បង្កើន​ការ​ធ្វើការ ​របស់​ប្រព័ន្ធ​ការពារ​មេរោគ​នៅក្នុង​រាង​កាយបានផងដែរ ហើយ​សារធាតុ​នេះ​នឹង​ចូល​ទៅ​រារាំង​ការ​រលាក​កន្លែងផ្សេង​ៗ​ក្នុង​រាង​កាយ​។

៨-​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​បេះដូង

ប្រសិនបើ​ អ្នកមាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ខ្ពស់ អ្នកអាចសាកល្បងទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ក្នុងរយៈពេល​១២​ស​ប្តា​ហ៍ នោះបរិមាណ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​នឹងធ្លាក់​ចុះ​១៥% ។

៩-​ជួយ​ជំរុញ​ដល់​ដំណើរការ​នៃ​សាច់ដុំ

ប្រទាល​កន្ទុយក្រពើ​ជា​ប្រភេទ​ឱសថ​បុរាណ​មួយប្រភេទ ដែល​ផ្តល់នូវ​ប្រូ​តេ​អ៊ី​នជា​ច្រើន ដែលអាចជួយ​ទ្រទ្រង់​ដល់​សាច់ដុំ ​ចំពោះ​អ្នកធ្វើលំ​ហាត់ប្រាណ ។ ជាតិប្រូ​តេ​អ៊ីនដែលមាននៅ​ក្នុង​ប្រទាល​កន្ទុយក្រពើ ​នឹង​ជួយ​ជំរុញ​ដល់​ភាព​រំញោច​ក្នុង​រាង​កាយ ។

១០-​ជួយ​សម្រក​ទម្ងន់

គុណប្រយោជន៍​នៃ​ការទទួលទានទឹកប្រទាលកន្ទុយក្រពើ នឹង​ជួយកាត់​បន្ថយ​ជាតិ​ខ្លាញ់​ដែលមាននៅក្នុងសរសៃ​ឈាម ​ជួយកាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ឈាម និងជួយ​លាង​ជាតិពុល​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​បានយ៉ាងមានប្រសិទ្ធភាព។

 

 


រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ពី គេហទំព័រ kohsantepheapdaily.com.kh

0 comments:

Post a Comment