ផ្លែ Cherry គឺជាប្រភេទផ្លែឈើដែលសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខ ថែមទាំងមានរសជាតិជូរផ្អែមឆ្ងាញ់ខ្លាំងទៀតផង។ ក្រៅពីនេះទៅទៀត ផ្លែ Cherry ត្រូវបានគេសិក្សាស្រាវជ្រាវឃើញអំពីអត្ថប្រយោជ៍ជាច្រើន ដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់ផងដែរ។ តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំ អំពីអត្ថប្រយោជន៍នៃការទទួលទានផ្លែ Cherry ៖
១)
ផ្លែ Cherry អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ ៖ ផ្លែ cherries មានផ្ទុកទៅដោយវីតាមីន C ដែលជួយក្នុងការការពារពីជំងឺផ្តាសាយ ជាពិសេសនៅរដូវធ្លាក់ខ្យល់ ឬភ្លៀង
ដែលងាយនឹងកើតជំងឺផ្ដាសាយ។
២)
ផ្លែ Cherry អាចជួយឱ្យគេងលក់ស្រួល៖ ការញុំាផ្លែ cherries មុនពេលចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួល
និងមិនធ្វើឱ្យឡើងគីឡួទៀតផង។ Melatonin គឺជាសារធាតុគីមីដែលត្រូវបានផលិតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល
ប៉ុន្តែវាក៏ត្រូវបានគេរកឃើញនៅក្នុងអាហារមួយចំនួនដូចជា ផ្លែ cherries ផ្លែចេក និងអាហារផ្លែឈើផ្សេងៗទៀត។
៣)
ផ្លែ Cherry អាចធ្វើឱ្យប្រសើរឡើងនូវការធ្វើលំហាត់ប្រាណ៖ អ្នកជំនាញបាននិយាយថាផ្លែ Cherry អាចជាអាហារសម្រន់
ដែលជួយជំនួយដល់ការធ្វើលំហាត់ប្រាណ។ យើងគួរតែញុំាផ្លែ Cherry ៣០នាទី មុនទៅហាត់ប្រាណ ឬក៏អាចញុំាផ្លែ Cherry ជាប្រចាំថ្ងៃ
ដើម្បីឱ្យការហាត់ប្រាណ ឱ្យមានប្រសិទ្ធភាព
និងកាត់បន្ថយការឈឺចាប់រាងកាយក្រោយពេលធ្វើលំហាត់ប្រាណ។
៤)
ផ្លែ Cherry អាចកាត់បន្ថយការឈឺចាប់សន្លាក់៖ ប្រសិនបើ មានបញ្ហាឈឺសន្លាក់
គួរតែជ្រើសរើសការបរិភោគ ផ្លែ Cherry
ជាអាហារសម្រន់ ដើម្បីអាចជួយកាត់បន្ថយនៃការឈឺសន្លាក់។
ដោយសារតែកម្រិតនៃសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុង ផ្លែ Cherry បានជះឥទ្ធិពលជាវិជ្ជមានទៅលើការកាត់បន្ថយការឈឺសន្លាក់ ចំពោះអ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។
៥) ផ្លែ Cherry អាចធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង៖ ការញុំាផ្លែ cherries អាចជួយរក្សាប្រព័ន្ធសរសៃឈាមបេះដូងឱ្យមានសុខភាពល្អ ព្រោះផ្លែ Cherry មានផ្ទុកនូវសារធាតុប៉ូតាស្យូម និងប៉ូលីហ្វេណុល ប្រឆាំងអុកស៊ីតកម្មអាចជួយលើកកម្ពស់សុខភាពបេះដូង អាចការពារជំងឺបេះដូងបានទៀតផង៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ក្នុងស្រុក
0 comments:
Post a Comment