Thursday, June 13, 2024

អត្ថប្រយោជន៍ ១៤យ៉ាងរបស់ផ្លែល្មើស្រស់

 ផ្លែល្មើ គឺជាផ្លែឈើមួយប្រភេទដែលយើងអាចញាំបានដូចផ្លែឈើទូទៅផងដែរ វាមានរសជាតិផ្អែមឆ្ងាញ់។ ផ្លែល្មើភាគច្រើនគេយកទៅធ្វើជាដំណាប់ ប៉ុន្តែយើងក៏អាចទទួលទានផ្លែស្រស់បានដែរ។ ផ្លែល្មើមិនគ្រាន់តែជាផ្លែឈើសម្រាប់ញាំប៉ុណ្ណោះទេ វាថែមទាំងអាចជួយដល់សុខភាព និងព្យាបាលជម្ងឺទទៅផងដែរ។  ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ ១៤យ៉ាងរបស់ផ្លែល្មើក្នុងការព្យាបាលជម្ងឺ ៖

១) ជម្ងឺគ្រុនឈាម៖ យកផ្លែ ៥០០ក្រាម និងទឹក ៥កែវ កិនឱ្យម៉ត់ បន្ទាប់មកហូបមួយកែវរៀងរាល់មួយម៉ោងម្ដងពេញមួយថ្ងៃ។

២) ជម្ងឺរាគ៖ ត្រាំផ្លែល្មើក្នុងទឹករហូតដល់ទន់ ហើយយកស្លាបព្រាកិនដាក់ទឹកឃ្មុំបន្តិច ហូប ១ថ្ងៃ ៣ដង។

៣) ជម្ងឺគេងមិនលក់៖ យកផ្លែល្មើមកក្រឡុក ហូបរាល់ថ្ងៃមុនចូលគេង។

៤) បន្ថែមភាពរឹងមាំ៖ ត្រាំផ្លែល្មើក្នុងកែវរហូតទន់ បន្ថែមទឹកដោះគោ និងទឹកឃ្មុំបន្តិច ហូបរាល់ថ្ងៃមុនចូលគេង។

៥) បំបាត់ការចង្អោរ៖ ចិញ្ច្រាំ ឬកិនផ្លែល្មើហើយ ដាក់ទឹកស្ងោរឱ្យពុះ ហើយហូបពេលក្ដៅឧណ្ហៗ។

៦) បង្ការប៉ារ៉ស៊ីតនៅក្នុងក្រពះ៖ ហូបផ្លែល្មើនៅពេលព្រឹក ហូបមុនពេលបរិភោគអាហារ។

៧) ជម្ងឺរលាកពោះវៀន៖ យកផ្លែល្មើ ៩ផ្លែ និងគ្រាប់ ត្រាំក្នុងទឹកក្ដៅបន្ទាប់មកយកទៅក្រឡុកជាមួយទឹកដោះគោដែលមានកាល់ស្យូមខ្ពស់ ៥០០មីលីលីត្រ ហើយហូបរហូតដល់ជា។

៨) ជម្ងឺឈឺពោះ៖ យកផ្លែល្មើទៅស្ងោរ បន្ទាប់មកកិនឱ្យម៉ត់ ហើយផ្សំជាមួយទឹកដោះពពែ ឬទឹកដោះគោស្រស់ ហូបមួយថ្ងៃ ២ដង។

៩) ជម្ងឺទល់លាមក៖ ត្រាំផ្លែល្មើនៅពេលយប់ ហើយយកទឹកផ្លែល្មើដែត្រាំមកហូបនៅពេលព្រឹក។

១០) ក្មេងក្អក៖ កិនផ្លែល្មើស្ងួត បន្ទាប់មកយកទៅផ្សំជាមួយទឹកដោះគោឱ្យក្មេងហូប។

១១) កណ្ដាស់៖ លាបទឹកផ្លែល្មើដែលក្រឡុក ក្នុងរន្ធច្រមុះ។

១២) រាងកាយនឿយហត់​៖ យកផ្លែល្មើផ្សំជាមួយទឹកដោះគោស្រស់ដាំឱ្យពុះហើយហូប។

១៣) មានកម្លាំងមុនសម្រាលកូន៖ ហូបផ្លែល្មើ បន្ទាប់មកហូបទឹកសុទ្ធ ១កែវ

១៤) ក្រោយសម្រាលកូន៖ វិធីដែលល្អយកគ្រាប់ល្មើ មកស្ងោរជាមួយទឹក ៣កែវ ត្រូវរម្ងាស់ឱ្យសល់តែ១កែវ ឬ ១កែវកន្លះ ហើយហូបជាប្រចាំ មួយថ្ងៃ២កែវ។

រៀបចំដោយ #SharedKnowledgeHealth

0 comments:

Post a Comment