តោះចូលរួមអានទាំងអស់គ្នាអំពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែភ្ញៀវ ដូចតទៅនេះ៖
១)
ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ សារធាតុចិញ្ចឹមដែលមានផ្ទុកនៅក្នុងផ្លែភ្ញៀវគឺវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។
ការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំ គឺអាចទប់ស្កាត់បញ្ហាជំងឺផ្សេងៗ និងជួយឲ្យជៀសឆ្ងាយពីមេរោគឆ្លងមួយចំនួនផងដែរ
ដូចជា៖ ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ ជាដើម។
២)
ជួយឲ្យស្បែករឹងមាំស្រស់ស្អាត៖
វីតាមីន Cដែលមាននៅក្នុងផ្លែភ្ញៀវមិនត្រឹមតែសំខាន់
ក្នុងការរក្សាបាននូវប្រព័ន្ធភាពស៊ាំរឹងមាំប៉ុណ្ណោះទេ
ប៉ុន្តែក៏ចាំបាច់សម្រាប់សុខភាពស្បែក និងសម្រស់ផងដែរ ព្រោះវីតាមីន C អាចជួយព្យាបាលជួសជុលស្បែកដែលខូចខាត ក៏ដូចជាសំយោគកូឡាជែនដែលជួយធ្វើឲ្យស្បែកមិនងាយចាស់
ឬឆាប់ជ្រីវជ្រួញ។
៣)
ពង្រឹងសុខភាពអញ្ចាញធ្មេញ៖
លើសពីនេះទៅទៀត វីតាមីន C ដែលមានផ្ទុកក្នុងផ្លែភ្ញៀវ ក៏ផ្ដល់សារសំខាន់សម្រាប់សុខភាពអញ្ចាញធ្មេញផងដែរ
ជួយឱ្យអញ្ចាញធ្មេញរឹងមាំល្អ។
៤)
ទប់ស្កាត់ហានិភ័យនៃជំងឺខ្វះជាតិដែក៖ ផ្លែភ្ញៀវសម្បូរទៅដោយជាតិដែក ដែលអាចជួយដល់បញ្ហា កង្វះជាតិដែកក្នុងរាងកាយ
ឬបញ្ហាខ្វះគ្រាប់ឈាមក្រហម ការកង្វះនៃគ្រាប់ឈាមក្រហមដែលបង្អាក់ដល់ការផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ក្នុងរាងកាយ
ហេតុដូចនេះហើយ គួរតែរាប់បញ្ចូលផ្លែភ្ញៀវក្នុងរបបអាហារប្រចាំថ្ងៃ
ដើម្បីជៀសផុតពីបញ្ហាខ្វះជាតិដែក ឬកង្វះគ្រាប់ឈាមក្រហមក្នុងរាងកាយ។
៥)
កាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់៖ ផ្លែភ្ញៀវ គឺល្អសម្រាប់សុខភាពឈាម ព្រោះវាមានផ្ទុកនូវជាតិប៉ូតាស្យូម
ដែលអាចជួយកាត់បន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ជួយរក្សាកម្រិតធម្មតានៃសម្ពាធឈាម ដែលអាចជួយឲ្យជៀសផុតពីបញ្ហានៃជំងឺលើសសម្ពាធឈាម
និងជំងឺបេះដូងផងដែរ។
៦)
ទប់ស្កាត់ជំងឺពុកឆ្អឹង៖
សារធាតុរ៉ែដ៏សំខាន់មួយទៀតដែលមានផ្ទុកក្នុងផ្លែភ្ញៀវ គឺកាល់ស្យូម។ កាល់ស្យូម
គឺជាសារធាតុចាំបាច់ដែលជួយឲ្យឆ្អឹងមានសុខភាពរឹងមាំ ហេតុដូចនេះ ការទទួលទានផ្លែភ្ញៀវជាប្រចាំ
រួមផ្សំជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ទៀតនោះ
នឹងធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺពុកឆ្អឹងប្រកបដោយប្រសិទ្ធិភាព។
៧)
សម្រួលដល់ការរំលាយអាហារ៖
ការទទួលទានផ្លែភ្ញៀវជាប្រចាំ ជួយសម្រួលដល់ដំណើរការនៃការរំលាយអាហារ ព្រោះផ្លែភ្ញៀវមានផ្ទុកនូវជាតិសសៃខ្ពស់ដែលជម្រុញការផលិតទឹកក្រពះរំលាយអាហារ។
លើសពីនេះទៅទៀតជាតិសសៃ ក៏ជួយសម្រួលដល់ចលនានៃពោះវៀនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀន
និងជំងឺឬសដូងបាតផងដែរ៕
រៀបចំដោយ #SharedKnowledgeHealth
អត្ថបទនេះដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
0 comments:
Post a Comment