ផ្លែប៉ោមគឺជាចំណីអាហារដែលសម្បូរទៅដោយសារធាតុអង់ទីអ៊ុកស៊ីដង់
និងសរសែ។ ទទួលទានផ្លែប៉ោម ជាប្រចាំ អាចជួយទ្រទ្រង់សុខភាពយើងផង
និងជួយកាត់បន្ថយគ្រោះកើតជំងឺសរសែឈាមបេះដូង ជំងឺមហារីក និងជំងឺហឺត។
តើផ្លែប៉ោម មានគុណប្រយោជន៍យ៉ាងណាចំពោះសុខភាព ? តើត្រូវជ្រើសរើសផ្លែប៉ោមប្រភេទណា ? និងទទួលទានក្នុងកំរិតណា ទើបអាចទាញផលល្អមកបំរើសុខភាពយើងបាន ? ៖
១) កាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង ៖ អំណាចផ្នែកអង់ទីអុកស៊ីដង់របស់ផ្លៃប៉ោម អាចចូលរួមចំណែកកាត់បន្ថយគ្រោះកើតជំងឺសរសៃឈាមបេះដូង។ ព្រោះ អំណាចអង់ទីអុកស៊ីដង់ក្នុងផ្លែប៉ោម នេះជួយទៅកាត់បន្ថយ និងការពារជាតិខ្លាញ់លីពីន ដែលមានចរន្តក្នុងឈាម និងជួយកាត់បន្ថយអត្រាជាតិកូឡេស្តេរ៉ូលខ្លាញ់ក្នុងឈាមផង។
២) កាត់បន្ថយគ្រោះកើតជំងឺហឺត ៖ អ្នកមានជំងឺនេះ គួរតែបរិភោគផ្លែប៉ោមជាប្រចាំឬ ?! ញ៉ាំផ្លែប៉ោម (២ផ្លែ ឬច្រើនជាងនេះ ក្នុងមួយសប្តាហ៍) នោះមុខងារផ្លូវដង្ហើម ហេតុទាំងឡាយដែលបង្កឡើងដោយជំងឺហឺត ព្រមទាំង ការរលាកផ្លូវដង្ហើម នឹងបានទទួលឥទ្ធិពលការពារពីសារធាតុគ្មានពីរនៃផ្លែប៉ោម។ សារធាតុប៉ូលីហ្វេណុល និងហ្លាវ៉ូណូអ៊ីត របស់ផ្លែប៉ោម នឹងទៅបង្កើនសមត្ថភាពផ្នែកអង់ទីអុកស៊ីដង់របស់សរីរាង្គកាយយើង ដោយទៅបញ្ចុះភាពរាលដាលរលាករបស់អ្នកមានផ្ទុកជំងឺហឺត។
៣) កាត់បន្ថយគ្រោះកើតជំងឺមហារីក ៖ ការសិក្សាជាច្រើនបានបង្ហាញថា ការបរិភោគផ្លែប៉ោម ជាប្រចាំ អាចកាត់បន្ថយគ្រោះជួបជំងឺមហារីក ជាពិសេសជំងឺមហារីកសួត មហារីកពោះវៀនទ័ល។
គួរបរិភោគផ្លែប៉ោមមួយណា និងយ៉ាងដូចម្តេច ?
ជាសរុប បរិភោគផ្លែប៉ោមគឺដូចជាមានកូនសោ ចាក់បើកទុយយោឱ្យឈាមមានចរន្តហូរកាត់សរីរាង្គកាយបានដោយស្រួល។ ផ្លែប៉ោមមានផ្ទុកសារធាតុប៉ូលីហ្វេណុល ដែលមានអំណាចអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា និងអំណាចប្រឆាំងនឹងកោសិការមហារីក។ អំណាចអង់ទីអុកស៊ីដង់របស់ប៉ោម តែ ១០០ក្រាម ស្មើស្រេចនឹងគ្រាប់ថ្នាំវីតាមីនសេ ១៥០០មីល្លីក្រាម ឬស្មើនឹងបរិភោគផ្លែក្រូច ២០ផ្លែ។ សារធាតុប៉ូលីហ្វេណុល មានច្រើនបំផុតនៅជាប់សំបក។ ផ្លែប៉ោមមានញាត់ពេញទៅដោយម៉ូលេគុលផ្សេងទៀត ដូចជាប្រូស៊ីយ៉ានីឌីន គែរសេទីន អាស៊ីតក្លេរ៉ូហ្សេនិក កាតេឈីន ដែលអាចធ្វើឱ្យអត្រាជាតិស្ករ និងខ្លាញ់ក្នុងឈាមធ្លាក់ចុះ និងការពារបានគ្រោះកើតជំងឺសរសៃឈាមបេះដូង។ ការសិក្សាទើបបានបញ្ជាក់ទៀតថា ការទទួលទានផ្លែប៉ោមជាជារៀងរាល់ថ្ងៃ អាចកាត់បន្ថយគ្រោះដាច់សរសៃឈាមក្នុងក្បាល។ ជាផ្លែឈើតូចមួយ សម្បូរដោយជាតិអាស៊ីតអឡាហ្សិក និងឌែលហ្វីនីឌីន ម៉ូលេគុលពីរនេះ អាចទៅកំចាត់ដុំពក ដុំមហារីក ដោយទៅបង្អាក់មិនឱ្យប្រព័ន្ធឈាមក្បែរគ្នា អាចពូនផ្តុំគ្នាជាដុំបាន។
រៀបចំដោយ #SharedKnowledgeHealth
0 comments:
Post a Comment