ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ផ្លែខ្វិតសម្បូរណាស់នៅប្រទេសកម្ពុជាយើង ជាពិសេសនៅតាមហាង និងកន្លែងដែលមានលក់ម្ជូរ និងមានតម្លៃធូរថ្លៃទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការញាំផ្លែខ្វិត៖
១)
ជំងឺឈាមតាមជើងធ្មេញ៖ ផ្លែខ្វិតសម្បូរដោយវីតាមីនសេ
និង សារធាតុរ៉ែជាច្រើនដែលជួយការពារកុំឱ្យកើតជម្ងឺឈាមតាមជើងធ្មេញ ។
២)
ជាឱសថដ៏ល្អចំពោះការលើសជាតិខ្លាញ់៖ កូលេស្តេរ៉ូល ជាខ្លាញ់អាក្រក់នៅក្នុងខ្លួន កាលណាលើសជាតិកូលេស្តេរ៉ូល
អាចបណ្ដាលឱ្យកើតជំងឺមួយចំនួន ដូចជា ជំងឺលើសឈាម ជំងឺបេះដូងជាដើម។
ការញ៉ាំផ្លែខ្វិតទុំ ឬ ខ្ចី អាចជួយឱ្យអត្រាកូលេស្តេរ៉ូលអាក្រក់ និងទ្រីក្លីសេរីដ (Triglyceride) ក្នុងឈាមថយចុះ
ហើយជួយឲ្យប្រសើរឡើងនូវជាតិខ្លាញ់ល្អ ក្នុងខ្លួនវិញ ។
៣)
ជាឳសថធម្មជាតិព្យាបាលជំងឺបេះដូង និងសរសៃឈាម៖ យើងសង្កេតឃើញថា សព្វថ្ងៃនេះអ្នកកើតជំងឺបេះដូង
និងសរសៃឈាមកាន់តែមានការកើនឡើង។ ការញ៉ាំផ្លែខ្វិតទុំ អាចជួយការពារជំងឺបេះដូង និងសរសៃឈាមបាន
ព្រោះវាជួយសំរួលចលនាឈាមរត់ ឲ្យដំណើរការល្អប្រសើរ ព្រោះផ្លែខ្វិតមានផ្ទុកនូវសារធាតុសូដ្យូម
ប៉ូតាស្យូម សារធាតុសរសៃ សារធាតុអង់ទីអុកស៊ីតដង់
និងសារធាតុរ៉ែសំខាន់ៗជាច្រើនទៀត។
៤)
បណ្ដេញជាតិពុលចេញពីរាងកាយ ៖
ផ្លែខ្វិតមានជាតិទឹកប្រហែលជា ៧០% និងសារធាតុរ៉ែសំខាន់ៗជាច្រើន ការញ៉ាំផ្លែខ្វិតជួយបណ្ដេញជាតិពុលចេញពីថ្លើម
លំពែង ថង់ប្រម៉ាត់ ក្រពះ និងពោះវៀន។
៥)
គ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ទឹកនោមផ្អែមកើតឡើងដោយសារជាតិស្ករកើនឡើងក្នុងឈាម
ព្រោះតែកង្វះសារធាតុអាំងស៊ុយលីន ផ្លែខ្វិតមានសារធាតុជួយជំរុញឱ្យលំពែងធ្វើការបញ្ចេញសារធាតុអាំងស៊ុយលីនឲ្យបានគ្រប់គ្រាន់ដើម្បីត្រួតពិនិត្យជាតិស្ករក្នុងឈាមឲ្យមានលំនឹង។
៦)
ប្រឆាំងនិងសកម្មភាពបង្ករោគផ្សេងៗ៖ ផ្លែខ្វិតមានផ្ទុកនូវសារធាតុដែលអាចប្រឆាំងនឹងមេរោគជាច្រើន ដូចជា
ពពួកផ្សិត បាក់តេរី ឬ វីរុស ដែលបង្កឱ្យមានជំងឺផ្សេងៗ ដូច្នេះ ការញាំផ្លែខ្វិតអាចជួយការពារពីជំងឺតាមរដូវបាន។
៧)
ជួយធ្វើឱ្យមានភាពត្រជាក់៖ ការញ៉ាំទឹកផ្លែខ្វិតទុំក្នុងរដូវក្ដៅ
ជួយធ្វើឱ្យត្រជាក់ក្នុងខ្លួន ព្រោះវាជួយធ្វើឱ្យត្រជាក់ក្រពះ ពោះវៀន និងជួយសំរួលចលនាពោះវៀន
និងសំអាតថ្លើមបានយ៉ាងល្អទៀតផង។
៨)
ជួយផ្នែកចក្ខុ៖ ការញ៉ាំទឹកផ្លែខ្វិតខ្ចីឲ្យជាប្រចាំ
អាចជួយដល់កោសិកាភ្នែក និងអាចព្យាបាលជំងឺភ្នែកមួយចំនួន ដូចជា ភ្នែកក្រហម
ភ្នែកស្រវាំង ការមើលឃើញចុះថយ និងការពារភ្នែកឡើងបាយ ដោយសារ ផ្លែខ្វិតសម្បូរនូវ
វីតាមីនអា ប៉េតាការ៉ូទីន អង់ទីអុកស៊ីតដង់ និងសារធាតុរ៉ែសំខាន់ជាច្រើន។
៩)
អាចព្យាបាលជំងឺរាគមួល៖ ការញ៉ាំខ្វិតខ្ចី
ក៏អាចជួយព្យាបាលជំងឺរាគមួល ដែលអាចសាកល្បងព្យាបាលជាបណ្ដោះអាសន្នបាន នៅតាមផ្ទះ (ប្រសិនបើនៅតាមជនបទ ឆ្ងាយពីមន្ទីរពេទ្យ)
បន្ទាប់ពីមក អាចនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ដើម្បីជួបគ្រូពេទ្យជំនាញ។
១០)
ធ្វើឱ្យមានលំនឹងគ្រាប់ឈាមក្រហម៖ ផ្លែខ្វិតសម្បូរទៅដោយសារធាតុដែក ទង់ដែង និងសារធាតុរ៉ែជាច្រើន ដែលសំខាន់នៅក្នុងការផលិតគ្រាប់ឈាមក្រហម
និងធ្វើឱ្យបរិមាណគ្រាប់ឈាមក្រហម មានលំនឹងហើយអាចការពារជំងឺលើសគ្រាប់ឈាមក្រហមបានទៀតផង។
ក៏ប៉ុន្តែគួរកត់ចំណាំផងដែរ៖ ផ្លែខ្វិតក៏ផលប៉ះពាល់ដល់សុខភាពផងដែរ ប្រសិនបើញាំច្រើនពេក ដែលអាចបណ្ដាលឲ្យមានអាការៈហើមពោះ ដូច្នេះសម្រាប់អ្នកដែលមានបញ្ហាក្រពះគួរប្រយ័ត្នក្នុងការញ៉ាំ។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរដឹង
0 comments:
Post a Comment