Wednesday, July 24, 2024

អត្ថប្រយោជន៍ផ្លែគូលែន

គូលេន​មិន​ត្រឹម​តែ​ជា​ផ្លែឈើ​ផ្អែម​ឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​រាងកាយជាច្រើនទៀតផង។ ក៏ប៉ុន្តែ ត្រូវ​ហូប​ក្នុង​បរិមាណ​ត្រឹមត្រូវ​តាម​កាលកំណត់​ ទើប​អាច​ជា​ជំនួយ​ដល់​សុខភាព​ផ្ទាល់ខ្លួន​បាន។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែគូលែន ដែលល្អសម្រាប់សុខភាព៖

១) សម្បូរ​ទៅ​ដោយ​វីតាមីនCវីតាមីន​មួយ ​ក្នុង​ចំណោម​វីតាមីន​ដែល​មាន​ច្រើន​បំផុត​នៅ​ក្នុង​គូលេន ​គឺ​វីតាមីន C។ ។ យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​អាហារ​បំប៉ន​គ្លីនិក​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​ការ​ទទួលទាន​វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​​ខួរក្បាល រហូតដល់ ៤២% ។

២) ជា​ប្រភព​ល្អ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម៖ ផ្លែ​គូលេន​មាន​ផ្ទុក polyphenols ខ្ពស់​ជាង​ផ្លែឈើ​ដទៃ​ទៀត ដែល​អាច​ជួយ​ពង្រឹង​សុខភាព​បេះដូង​ ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ ​ដូចជា​ ជំងឺ​មហារីក ជំងឺ​ទឹកនោមផ្អែម​ និង​បញ្ហា​សរសៃឈាម​បេះដូង​ដទៃ​ទៀត។ ​

៣) កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ៖ សាជីវកម្មមួយ​របស់​ប្រទេស​ជប៉ុន​ដែល​មាន​ឈ្មោះ​ថា Oligonol បាន​បង្ហាញ​ថាសាច់​របស់​ផ្លែគូលេនលាយ​ជាមួយ​តែ​បៃតង ​ អាច​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​ ​និង​រលាក​ក្រោយ​ពេល​ហាត់ប្រាណ។

៤)​ ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម៖ យោង​ទៅ​តាម​ទស្សនាវដ្ដី Cancer Letters បាន​បង្ហាញ​ថា ​ការ​​ញាំ​ផ្លែ​គូលេន​ជា​ប្រចាំ អាច​ជួយ​បន្ថែម​​មុខងារ​ប្រឆាំង​នឹង​ជំងឺ​មហារីក ដូចជា​ការ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ថ្លើម​ជាដើម។​

៥)​​ មាន​វីតាមីន E ខ្ពស់៖ ផ្លែគូលេនមាន​ផ្ទុក​នូវ​វីតាមីន E ជាច្រើន​ដែល​អាចជួយ​ឲ្យ​ជា​សះស្បើយ​ ពី​ពន្លឺ​ព្រះអាទិត្យ​ ដែល​បណ្ដាល​ឲ្យ​ឈឺចាប់​និង​រលាក​ ហើយ​វា​ក៏​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​និង​ភ្លឺ​រលោង​ផង​ដែរ។

) កាត់បន្ថយ​ការរលាក៖ សារជាតិម៉្យាងដែលមាននៅក្នុងផ្លែគូលេន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និងអាចជាជំនួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ ​និង​ជំងឺ​ឆ្លង​ផ្សេងៗទៀតផង ។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កម្ពុជាថ្មី

0 comments:

Post a Comment