Wednesday, July 24, 2024

អត្ថប្រយោជន៍ទៀបបារាំង

ទៀបបារាំង ជាប្រភេទផ្លែឈើម្យ៉ាងដែលមានរសជាតិជូរផ្អែម និងពេញនិយមនៅក្នុងប្រទេសកម្ពុជាយើងទៀតផង។ តោះ ចូលរួមស្ដាប់ជាមួយនាងខ្ញុំពីអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានទៀបបារាំងដែលល្អសម្រាប់សុខភាព៖

១) ព្យាបាល​ការ​បង្ក​រោគ​ដោយ​ប៉ារ៉ាស៊ីត៖ សមត្ថភាព​ប្រឆាំង​នឹង​ប៉ារ៉ាស៊ីត​នៃ​ទៀបបារាំង​បាន​ក្លាយជា​វិធី​ព្យាបាល នៅ​តំបន់​ជនបទ​ជា​ច្រើន​នៃ​ប្រទេស​អា​មេ​រិ​កឡា​ទី​ន និង​អា​មេ​រិ​ក​ខាងត្បូង​ ដោយ​ការ​ទទួលទាន​តែ​ស្លឹក​ទៀបបារាំង ​អាចជួយ​លាង​សំអាត​ពោះវៀន និង​ធានា​ថា​ប្រព័ន្ធ​រំលាយ​អាហារ​ មាន​ដំណើរការ​ទៅ​យ៉ាង​រលូន ។

២) សក្តានុពលសម្រាប់ការពារជំងឺមហារីក៖ ការសិក្សាឆ្នាំ ២០១៨ បានឱ្យដឹងថាសារធាតុចម្រាញ់ពីផ្លែទៀបបារាំង សំបក ឫស និងស្លឹករបស់ទៀបបារាំងមានសក្តានុពលព្យាបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក និងជំងឺផ្សេងទៀត។ តែទោះបីយ៉ាងណា ទិន្នន័យរបស់មនុស្សមិនគ្រប់គ្រាន់សម្រាប់គាំទ្រការអះអាងនេះទេ។ ​

៣) ប្រឆាំង​នឹង​ការ​រលាក៖ ទៀបបារាំងគឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យរាងកាយជួសជុលការបំផ្លាញកោសិកា និងប្រឆាំងនឹងការរលាក។ ប្រសិនបើមាន​បញ្ហា​ឈឺសន្លាក់ ឬ​ការ​រលាក​ណាមួយ ជា​ពិសេស​ជំងឺ​រលាក​សន្លាក់​ជង្គង់ ឬ​ជំងឺ​រលាក​សន្លាក់​ម្រាមដៃ អាច​សាកល្បង​លាប​រឹត​ទឹក​ទៀបបារាំង ​នៅ​លើ​តំបន់​ដែល​រង​ផល​ប៉ះពាល់ ព្រោះសមាសធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែលមាននៅ​ក្នុង​ទៀបបារាំង ​អាច​បង្កើន​ល្បឿន​នៃ​ការ​ព្យាបាល និង​អាច​បំបាត់​ការ​ឈឺចាប់ និង​ធ្វើ​ឲ្យ​ចលនា​មាន​ភាព​ប្រសើរ​ឡើង ។

៤)​ លើកកម្ពស់សុខភាពរំលាយអាហារ៖ ដោយសារតែការទៀបបារាំងមានផ្ទុកនូវជាតិសរសៃខ្ពស់ វាអាចជួយដល់ការរំលាយអាហារបានត្រឹមត្រូវ។ ក្រៅពីនេះទៅទៀត ទឹកផ្លែទៀបបារាំង ក៏អាចព្យាបាលរោគ និងសម្អាតក្រពះ ពោះវៀនដោយច្រោះយកជាតិសូដ្យូមលើសចេញពីខ្លួនប្រាណ។​

៥)​​ ជំងឺ​ផ្លូវដង្ហើម៖ ​ លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​របស់​ទៀបបារាំង​អាច​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវដង្ហើម ដូច​ជា​ក្អក ផ្តាសាយ ឬ​ជំងឺ​ផ្លូវដង្ហើម ផ្សេង​ៗ​ទៀត  ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព អាចបន្ថយ​ស្លេស្ម និង​កាត់​បន្ថយ​ការ​រលាក ។

៦) ​ធ្វើ​ឲ្យ​ងងុយគេង និង​បំបាត់​ស្ត្រេ​ស៖ ការកើតស្រ្តេសអាចជាគ្រោះថ្នាក់ខ្លាំងដល់សុខភាព ព្រោះវាអាចបង្កការរំខានដល់ការវដ្តរំលាយអាហារ ព្រមទាំងការគេងទៀតផង ជាហេតុដែលទៀបបារាំង​ត្រូវ​បាន​ប្រើ​ជា​ថ្នាំ​បន្ថយ​ភាព​តានតឹង​ ដោយសារតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និងអាច​ព្យាបាល​​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍ ​បញ្ហា​គេង​មិន​លក់ទៀតផង។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កោះសន្តិភាព និងស្ពាន

0 comments:

Post a Comment