ផ្លែសារី គឺជាផ្លែឈើដែលមានរាងដូចកណ្ដឹង ដែលត្រូវបានបរិភោគតាំងពីសម័យបុរាណ។ វាមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនដែលគាំទ្រដោយវិទ្យាសាស្ត្រ។
តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំ
អំពីអត្ថប្រយោជន៍សុខភាពគួរឱ្យចាប់អារម្មណ៍ចំនួន ៩ របស់ផ្លែសារី រួមមាន៖
១)
មានសារធាតុចិញ្ចឹមខ្ពស់៖ ផ្លែសារី
មានពូជផ្សេងៗគ្នាជាច្រើនប្រភេទ។ ផ្លែសារីមានទំហំមធ្យម ១៧៨ ក្រាម
ផ្តល់នូវសារធាតុចិញ្ចឹមដូចជា កាឡូរី ១០១ ប្រូតេអ៊ីន ១ ក្រាម កាបូអ៊ីដ្រាត ២៧ ក្រាម
ជាតិសរសៃ ៦ ក្រាម វីតាមីនសេ វីតាមីនK
ប៉ូតាស្យូម និងទង់ដែង។ ផ្លែសារី ក៏ជាប្រភពដ៏សម្បូរបែបនៃសារធាតុរ៉ែសំខាន់ៗ
ដូចជា ទង់ដែងដែលដើរតួក្នុងភាពស៊ាំ ការរំលាយអាហារ កូលេស្តេរ៉ុល និងមុខងារសរសៃប្រសាទ
និងប៉ូតាស្យូមជួយសាច់ដុំកន្ត្រាក់ និងមុខងារបេះដូង។ លើសពីនេះទៅទៀត ផ្លែសារី
គឺជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចការពារប្រឆាំងនឹងការបំផ្លាញអុកស៊ីតកម្ម។
២)
អាចលើកកម្ពស់សុខភាពពោះវៀន៖
ផ្លែសារី គឺជាប្រភពដ៏ប្រសើរបំផុតនៃជាតិសរសៃ ដែលចាំបាច់សម្រាប់សុខភាពរំលាយអាហារ។
ជាតិសរសៃទាំងនេះជួយរក្សាភាពទៀងទាត់នៃពោះវៀនដោយបន្ទន់លាមក។ ផ្លែសារី
មានទំហំមធ្យមមួយ ១៧៨ក្រាម ផ្ទុកនូវជាតិសរសៃ ៦ ក្រាម ដែលស្មើនឹង ២២%
នៃតម្រូវការជាតិសរសៃប្រចាំថ្ងៃ។
៣)
ផ្ទុកសមាសធាតុមានប្រយោជន៍៖ ផ្លែសារីផ្ទុកនូវសមាសធាតុរុក្ខជាតិដែលមានប្រយោជន៍ជាច្រើន
នៅក្នុងសម្បកវា ដែលអាចជួយពង្រឹងសុខភាពបេះដូង និងពង្រឹងសរសៃឈាម។
៤)
មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក៖ ផ្លែសារី គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងផ្ទុកទៅដោយ
វីតាមីន និងសារធាតុរ៉ែជាច្រើនដូចជាទង់ដែង និងវីតាមីន C និង K ដែលជួយប្រឆាំងនឹងការរលាក និងអាចបន្ថយហានិភ័យនៃជំងឺមួយចំនួនផងដែរ។
៥)
អាចផ្តល់នូវឥទ្ធិពលប្រឆាំងមហារីក៖ ផ្លែសារីមានផ្ទុកនូវសមាសធាតុផ្សំផ្សេងៗគ្នាដែលអាចប្រឆាំងនឹងជំងឺមហារីក។
ការសិក្សាមួយចំនួនបានបង្ហាញថារបបអាហារដែលសំបូរទៅដោយផ្លែឈើ
រួមមានផ្លែសារីអាចការពារប្រឆាំងនឹងជំងឺមហារីកមួយចំនួន ដូចជា មហារីកសួត ក្រពះ
និងប្លោកនោម ជំងឺមហារីកសុដន់ និងអូវែផងដែរ។
៦)
ផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែម៖ ផ្លែសារីពូជក្រហម អាចជួយជាពិសេសក្នុងការបន្ថយហានិភ័យជំងឺទឹកនោមផ្អែម។
ការសិក្សាដ៏ធំមួយលើមនុស្សជាង ២សែននាក់បានរកឃើញថាការបរិភោគផ្លែសារីពណ៌ក្រហមត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី
២ ចំនួន ២៣% ។ លើសពីនេះទៅទៀតជាតិសរសៃដែលមាននៅក្នុងផ្លែសារីធ្វើឱ្យការរំលាយអាហារយឺត
ធ្វើឱ្យរាងកាយរបស់អ្នកមានពេលវេលាច្រើនក្នុងការបំបែក និងស្រូបយកជាតិស្ករ។
នេះក៏អាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមដែលអាចជួយការពារ
និងគ្រប់គ្រងជំងឺទឹកនោមផ្អែមបានផងដែរ។
៧)
អាចជម្រុញដល់សុខភាពបេះដូង៖ ផ្លែសារីអាចបន្ថយហានិភ័យនៃជំងឺបេះដូង។
សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែសារី អាចជួយបន្ថយភាពរឹងនៃជាលិការបេះដូង
និងកូលេស្តេរ៉ុលអាក្រក់ ហើយបង្កើនកូលេស្តេរ៉ុលល្អ។
សំបកផ្លែសារីនេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់មួយដែល ត្រូវបានគេគិតថាផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូងតាមរយៈការបន្ថយការរលាក
និងកាត់បន្ថយកត្តាហានិភ័យនៃជំងឺបេះដូង ដូចជាសម្ពាធឈាមខ្ពស់ និងកម្រិតកូលេស្តេរ៉ុល។
៨)
អាចជួយឱ្យអ្នកស្រកទម្ងន់៖ ផ្លែសារី
គឺមានកាឡូរីទាប មានជាតិទឹកខ្ពស់ និងសំបូរទៅដោយជាតិសរសៃ ដែលអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។
៩) ងាយស្រួលបន្ថែមក្នុងរបបអាហារ៖ ផ្លែសារីអាចរកបានពេញមួយឆ្នាំហើយងាយស្រួលរកនៅតាមហាងលក់ផ្លែឈើភាគច្រើន។ វាក៏ងាយស្រួលផងដែរក្នុងការបន្ថែមវាទៅក្នុងម្ហូបដែលអ្នកចូលចិត្តដូចជា សាឡាត់ និងទឹកក្រឡុក។ ទោះយ៉ាងណាអ្នកជ្រើសរើសញ៉ាំវា សូមចាំត្រូវទទួលទានទាំងសម្បកដើម្បីទទួលបានសារធាតុចិញ្ចឹមច្រើនបំផុត៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
ស្ពាន
0 comments:
Post a Comment