ក្រូចថ្លុង ជាប្រភេទផ្លែឈើស្ថិតក្នុងអម្បូរក្រូច មានរសជាតិផ្អែម និងជូអែម សម្បូរជាតិទឹក និងអាចធ្វើជាអាហារសម្រន់បាន ហើយជួយសម្រកទម្ងន់ថែមទៀតផង។ ក្រៅពីនេះ ក្រូចថ្លុង ផ្ទុកសារធាតុរ៉ែសំខាន់ៗ និងវីតាមីនមួយចំនួន ដូចជា អាស៊ីតស៊ីទ្រិក, ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ជាតិសរសៃ Fiber, និងពពួកវីតាមីន C, A និងB1 ជាដើម។
១) មានកាឡូរី និងខ្លាញ់ទាប
និងមានផ្ទុកអង់ស៊ីមជួយដុតកម្ចាត់ខ្លាញ់ ដែលល្អសម្រាប់មនុស្សធាត់
២) ទទួលទានក្រូចថ្លុងមុនពិសាអាហារ
ត្រូវបានណែនាំថា ជំនួយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងទប់ស្កាត់ការឡើងទម្ងន់ទៀតផង
៣) ជាតិសរសៃ Fiber នៃផ្លែក្រូចថ្លុង
ជួយរក្សាពោះវៀនឲ្យមានសុខភាពល្អ និងការពារពីការកើតជម្ងឺមហារីកពោះវៀនធំ
៤)
ជួយពង្រឹងប្រព័ន្ធភាពស៊ាំឱ្យរឹងមាំការពារពីជម្ងឺផ្សេង
ជាពិសេសដូចជាការពារពីការឆ្លងមេរោគសួត ឬជំងឺរលាកសួត
៥) កាត់បន្ថយបញ្ហាប្រឈមជម្ងឺដាច់សរសៃឈាមខួរក្បាល
៦) ផ្ទុកសារធាតុ antioxidants ដែលជួយទប់ស្កាត់
និងពន្យឺតល្បឿននៃភាពចាស់
៧) ពិសាទឹកក្រូវថ្លុង ៥៣០
មិល្លីលីត្រ ក្នុងមួយថ្ងៃ ជួយទប់ស្កាត់ពពួកសារជាតិគីមី ដែលបង្កឱ្យមានជម្ងឺមហារីក
និងចូលរួមចំណែកបន្ថយជម្ងឺរលាកសន្លាក់
៨) ជម្រុញឱ្យសារពាង្គកាយស្រូបយកសារធាតុដែក
និងកាលស្យូមបានលឿន
៩) សម្រាប់អ្នកលើសជាតិស្ករ
និងអ្នកជម្ងឺទឹកនោមផ្អែម គួរទទួលទានក្រូវថ្លុង ព្រោះវាជួយបញ្ចុះជាតិស្ករ
១០) សម្រាប់អ្នកមានបញ្ហាត្រង់ក្រពះ
សរសៃឈាមខួរក្បាល និងក្រលៀន គួរទទួលទានក្រូវថ្លុង ព្រោះវាជួយពង្រឹងនូវសុខភាពក្រពះ
សរសៃឈាមខួរក្បាល និងក្រលៀនឡើងវិញ
១១) សម្រាប់ស្រ្តីពរពោះពិសារក្រូចថ្លុង
អាចជួយការពារពីជម្ងឺខ្វះឈាម និងជួយឱ្យទារកក្នុងផ្ទៃមានសុខភាពល្អ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
សុខក្រម
0 comments:
Post a Comment