Wednesday, July 24, 2024

អត្ថប្រយោជន៍នៃការទទួលទានផ្លែត្រសក់ស្រូវ

តោះចូលរួចអានទាំងអស់គ្នាអំពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែត្រសក់ស្រូវ។ អត្ថប្រយោជន៍នៃការទទួលទានផ្លែត្រសក់ស្រូវចំពោះសុខភាព ដូចជា៖

១) ទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ៖ គ្រប់ចំណិតនៃផ្លែត្រសក់ស្រូវ គឺមានផ្ទុកជាតិទឹកដល់ទៅ ៩០ភាគរយ។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានផ្លែឈើនេះដើម្បីជៀសផុតពីបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ ក្រោយធ្វើលំហាត់ប្រាណ ។ លើសពីនេះទៅទៀតត្រសក់ស្រូវ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែកផងដែរ។

២) ល្អសម្រាប់អ្នកជំងឺដំបៅរលាកក្រពះ៖ ត្រសក់ស្រូវជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺដំបៅរលាកក្រពះ ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសសៃ។

៣) កាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម៖ នេះក៏ព្រោះតែត្រសក់ស្រូវជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានឥទ្ធិពលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាមក្នុងរាងកាយកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាមនិងបញ្ហាបេះដូងផ្សេងៗ។

៤) ពង្រឹងសុខភាពឆ្អឹង៖ ផ្លែត្រសក់ស្រូវមានផ្ទុកសារធាតុចិញ្ចឹមមួយចំនួនដែលចាំបាច់សម្រាប់ពង្រឹងនិងរក្សាសុខភាពឆ្អឹងល្អប្រសើររួមបញ្ចូលទាំងសារធាតុ folate វីតាមីន K និងម៉ាញ៉េស្យូម។

៥) គ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម៖ ទោះបីផ្លែត្រសក់ស្រូវមានផ្ទុកជាតិស្ករធម្មជាតិ ប៉ុន្តែវាក៏ជាប្រភពដ៏ល្អបំផុតនៃជាតិសសៃនិងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាមដែរ។

៦) ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ផ្លែត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយបានយ៉ាងប្រសើរ។ វីតាមីននេះក៏ចាំបាច់សម្រាប់រក្សាការពារសុខភាពស្បែកផងដែរ។

៧) ជួយទប់ស្កាត់អាការៈទល់លាមក៖ នេះក៏ព្រោះតែផ្លែត្រសក់ស្រូវមានផ្ទុកសម្បូរទៅដោយជាតិសសៃ fiber ដែលជួយសម្រួលដល់ការរំលាយអាហារ និងទប់ស្កាត់អាការៈទល់លាមក៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក health.com.kh  

0 comments:

Post a Comment