Wednesday, July 24, 2024

អត្ថប្រយោជន៍នៃការញាំផ្លែសាវម៉ាវ

ផ្លែសាវម៉ាវ គឺជាផ្លែឈើមួយប្រភេទដែលត្រូវបានគេស្គាល់ថា មានរស់ជាតិផ្អែមឆ្ងាញ់ ហើយពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សភាគច្រើន។ ប៉ុន្តែពួកគេ មិនបានដឹងថា ការទទួលទានផ្លែសាវម៉ាវពិតជាផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងណាសម្រាប់សុខភាពនោះទេ។  ​​​   

តោះចូលរួមអានទាំងអស់គ្នាជាមួយនាងខ្ញុំ អំពីអត្ថប្រយោជន៍របស់ផ្លែសាវម៉ាវ៖

១) ប្រឆាំងនឹងជំងឺមហារីក៖ ចំនួនវីតាមីន C ដែលមាននៅក្នុងផ្លែសាវម៉ាវ អាចប្រឆាំងនឹងអុកស៊ីតកម្ម, កម្ចាត់រ៉ាឌីកាល់សេរីមិនល្អនៅក្នុងរាងកាយ ជាហេតុធ្វើឱ្យប្រព័ន្ធភាពស៊ាំនឹងល្អប្រសើរឡើងវិញ, ទប់ស្កាត់ការខូចខាតកោសិកា, និងអាចការពារជំងឺមហារីកជាច្រើនទៀតផង។

២) កែលម្អគុណភាពមេជីវិតឈ្មោល៖ លើសពីនេះទៅទៀត ចំនួនវីតាមីន C នៅក្នុងផ្លែសាវម៉ាវ គឺជាសារធាតុចិញ្ចឹមដ៏មានសារ:សំខាន់ក្នុងការអភិវឌ្ឍមេជីវិតឈ្មោលទាំងគុណភាព និងបរិមាណ។ តម្រូវការវីតាមីន C សម្រាប់បុរសគឺ ៥០០ មីលីក្រាមក្នុងមួយខែ។

៣) ព្យាបាលជំងឺទឹកនោមផ្អែម៖ គ្រាប់សាវម៉ាវត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលសម្ពាធឈាមឡើងខ្ពស់ និងជំងឺទឹកនោមផ្អែម ព្រោះសាវម៉ៅសម្បូរទៅដោយប្រូតេអ៊ីន, កាបូអ៊ីដ្រាត, ខា្លញ់មិនឆ្អែត, វីតាមីន C, ជាតិដែក, ផូស្វ័រ, ជាតិកាល់ស្យូម និងសារធាតុចិញ្ចឹមជួយការពារជាតិស្ករក្នុងឈាម។

៤) កម្ចាត់ជាតិពុលក្នុងតម្រងនោម៖ កាកសំណល់ និងជាតិពុលក្នុងតម្រងនោមអាចត្រូវបានបណ្តេញចេញយ៉ាងងាយស្រួល ដោយសារតែបរិមាណផូស្វ័រនៅក្នុងសាវម៉ាវ។សារធាតុនេះមានភាពចាំបាច់សម្រាប់ការលូតលាស់, ជួសជុល និងរំញោចនៃជាលិការាងកាយ។ ក្រៅពីនេះទៅទៀត ជាតិកាល់ស្យូម, ផូស្វ័រ និងជាតិដែក អាចជួយឲ្យឆ្អឹង និងធ្មេញមានភាពរឹងមាំល្អ។

៥) ផ្គត់ផ្គងដល់ការផលិតកោសិកាឈាម៖ ក្នុងចំណោមសារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែសាវម៉ាវ ដូចជា ទងដែង, ជាតិដែក ត្រូវបានប្រើដើម្បីផលិតកោសិកាឈាមក្រហម និងកោសិកាឈាមស។ សារធាតុទាំងនេះអាចជួយគ្រប់គ្រងរោគសញ្ញានៃការវិលមុខ និងអស់កម្លាំងដោយសារតែកង្វះឈាម។ ម្យ៉ាងវិញទៀត សារធាតុម៉ង់ហ្គាណែស ដែលមាននៅក្នុងផ្លែសាវម៉ាវក៏អាចជួយផលិតអង់ហ្ស៊ីម ដែលជួយឲ្យមានសុខភាពល្អ។

៦) បន្ថែមថាមពល៖ ប្រភពនៃកាបូអ៊ីដ្រាត និងប្រូតេអ៊ីន គឺជាប្រភពថាមពលសម្រាប់រាងកាយ បន្ទាប់ពីបរិភោគ។ ផ្លែសាវម៉ៅក្រៅពីមានជាតិទឹកច្រើនដែលអាចបំពេញភាពស្រេកឃ្លាន ថែមទាំងបង្កើនថាមពលដែលបាត់បង់ទៀតផង។

៧) ព្យាបាលជំងឺរោគមួល៖ ការញាំផ្លែសាវម៉ាវច្រើន ក៏អាចជួយបំផ្លាញប៉ារ៉ាស៊ីតនៅក្នុងពោះវៀន, កាត់បន្ថយអាការ:រាគរូស និងគ្រុនក្តៅទៀតផង។ ធាតុផ្សំ​ដ៏សកម្ម​នៅក្នុង​ផ្លែសាវម៉ៅ គឺជាថ្នាំសំលាប់មេរោគយ៉ាងមានប្រសិទ្ធភាពផងដែរ។

៨)  បញ្ចុះទម្ងន់៖ ជាមួយនឹងកម្រិតជាតិសសៃខ្ពស់ (២ក្រាមក្នុង សាវម៉ាវ ១០០ក្រាម), កាឡូរីតិច និងទឹកច្រើន ធ្វើឲ្យសាវម៉ាវ គឺជាអាហារ​ដ៏ល្អ​សម្រាប់​មនុស្ស​ដែល​ចង់​សម្រកទម្ងន់។ ផ្លែឈើមួយប្រភេទនេះ នឹងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ, មិនសូវឃ្លាន និងគាំទ្រដល់ការសម្រកទម្ងន់របស់អ្នក។ ដើម្បី​កាត់បន្ថយ​ជាតិខ្លាញ់​ក្នុងរាងកាយ, ស្បែកស្រស់ស្អាត អ្នកអាចបរិភោគគ្រាប់សាវម៉ៅឆៅ ឬលីង និងលាយជាមួយអាហារផ្សេងៗទៀត៕ 

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Post News

0 comments:

Post a Comment