ឪឡឹកជាផ្លែឈើសម្បូរជាតិទឹក និងផ្ទុកវីតាមីន A C B B6 និងសារជាតិរ៉ែមួយចំនួនដូចជា ប៉ូតាស្យូម ជាកាឡូរីទាប ជាតិសរសៃ។
អត្ថប្រយោជន៍
៩ យ៉ាងទទួលបានពីផ្លែឪឡឹកចំពោះសុខភាព៖
១) បង្កើនជាតិទឹកក្នុងខ្លួន
ព្រោះឪឡឹកជាផ្លែឈើសម្បូរជាតិទឹក រហូតដល់ ៩០% និងបង្កើនសំណើមដល់ស្បែក
ប្រឆាំងភាពចាស់
២) ឧស្សាហ៍ញ៉ាំឪឡឹកជាប្រចាំ
ជួយធ្វើឱ្យស្បែកស្អាត ទប់ស្កាត់បញ្ហាស្បែកខូចពីកំដៅពន្លឺព្រះអាទិត្យ
និងកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកស្បែក និងជម្ងឺផ្សេងៗ
៣) ជួយឱ្យគេលក់ស្រួល
៤)
ញ៉ាំជាប្រចាំជួយបង្កើនថាមពលដល់រាងកាយ
៥)
ជួយពន្លឿនការជាសះស្បើយនៃជម្ងឺ
៦) ពង្រឹងប្រព័ន្ធភាពស៊ាំដល់រាងកាយ
ប្រឆាំងនឹងជម្ងឺឆ្លងផ្សេងៗបានទៀតផង
៧)
ជាតិទឹកដ៏ច្រើនលើសលុបដែលមានក្នុងផ្លែឪឡឹកអាចជួយលាងសម្អាតជាតិពុលក្នុងខ្លួន
និងទប់ស្កាត់ជម្ងឺគ្រួសតម្រងនោមផងដែរ
៨) ការទទួលទានផ្លែឪឡឹកអាចជាជំនួយដល់សម្ពាធឈាម
កាត់បន្ថយហានិភ័យជម្ងឺបេះដូង និងជម្ងឺមហារីក
៩) ពេលយើងទទួលទានឪឡឹក យើងមានអារម្មណ៍ថាឆ្អែត ដូច្នេះ ផ្លែឪឡឹកមានជាតិកាល់ឡូរីទាប ទើបឪឡឹកជួយសម្រកទម្ងន់របស់យើង៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
សុខក្រម
0 comments:
Post a Comment