មៀន ជាផ្លែឈើផ្ទុកដោយសារជាតិដែក កាល់ស្យូម ផូស្វ័រ កាបូនអ៊ីដ្រាត ប្រូតេអ៊ីន ខា្លញ់ និងពពួកវីតាមីន A, C, B2, B2 និងនីយ៉ាស៊ីន។ សារជាតិវីតាមីន និងរ៉ែដែលមានក្នុងផ្លែមានផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាព ដូចជា៖
១) ជួយបង្កើនថាមពលខួរក្បាលទប់ទល់នឹងសកម្មភាពក្នុងមួយថ្ងៃៗ
២) ក្នុងករណីឈឺក្បាល ឬវិលមុខ
អាចយកសាច់ផ្លែមៀនដែលហាលក្រៀម ដាក់ដាំទឹកផឹកបាន
៣) ជួយទប់ស្កាត់បញ្ហាភ្នែកម្ញូប
និងជួយឱ្យភ្នែកភ្លឺច្បាស់ល្អ
៤) ដោះស្រាយបញ្ហាគេងមិនលក់របស់លោកអ្នក
៥) ជួយពង្រឹងសុខភាពបេះដូង ជួយទ្រទ្រង់ដល់តម្រងនោម
៦) ជួយទំនុកបំរុងឈាម ធ្វើឱ្យពណ៌សំបុរមានសភាពស្រស់ថ្លា
៧) ជាប្រភេទអាហារសមប្រកបចំពោះស្ដ្រីក្រោយពីសំរាលកូន
៨) ចំពោះចិត្តសាស្រ្ត
ការទទួលទានផ្លែមៀនគឺជួយជម្រុញឱ្យចិត្តស្ងប់
៩) បន្ថែមពីលើនេះដែរ មៀនពិតជាផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាត្រូវបានគេយកទៅប្រើផ្សំជាថ្នាំកែរោគ ឈឺក្រពះ សម្រាន្តមិនលក់ ខូចសតិ និងមានទឹកដក់ក្នុងភ្នែក៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
សុខក្រម
0 comments:
Post a Comment