ផ្លែអំពិលទុំ ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែម ឆ្ងាញ់ ថែមទាំងផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ តោះមកដឹងទាំងអស់គ្នាអំពីអត្ថប្រយោជន៍ទាំង ១២ យ៉ាងនៃផ្លែអំពិលទុំដែលល្អសម្រាប់សុខភាពរបស់យើង៖
១) ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម
២) ផ្ទុកនូវវីតាមីន A និង C ដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី
៣) ជួយកាត់បន្ថយការរលាក
៤) ជួយព្យាបាលការរលាកសន្លាក់
៥) ជួយឱ្យភ្នែកមានសុខភាពល្អ និងមើលបានច្បាស់ល្អ
៦) ជួយព្យាបាលសក់ជ្រុះ
(ទឹកអំពិលទុំលាយជាមួយទឹកធម្មតា រួចយកមកកក់សក់ទុកចោលរយៈពេលប្រហែល ១ម៉ោង រួចលាងជាមួយនឹងទឹកក្ដៅឧណ្ហៗចេញជាការស្រេច)
៧)ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម គួរតែញ៉ាំផ្លែអំពិលទុំ
ព្រោះវាជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងល្អសម្រាប់បេះដូង
៨) ជាជំនួយល្អដល់សុខភាពស្បែក៖ ដូចជា
បំបាត់ជាតិខ្លាញ់ បំបាត់ស្នាមជ្រីវជ្រួញ ធ្វើឱ្យស្បែកមុខស និងទន់រលោង
៩) ជួយប្រឆាំងនឹងសារធាតុពុល និងអាការៈហើម
១០) ជួយពង្រឹងប្រព័ន្ធភាពស៊ាំដែលអាចប្រឆាំងនឹងជំងឺឆ្លង
និងមេរោគឆ្លងផ្សេងៗ
១១) ជួយសម្រួលដល់សម្ពាធឈាម និងជួយកាត់បន្ថយសារធាតុកូឡេស្តេរ៉ូលមិនល្អ
ដែលអាចឱ្យបេះដូងមានសុខភាពល្អ
១២) ជាប្រភពនៃជាតិដែក ដែលល្អសម្រាប់អ្នកកង្វះជាតិដែលក្នុងរាងកាយ
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ពី
សុខភាពក្នុងស្រុក តាមរយៈ សុខក្រម-Sokhakrom
0 comments:
Post a Comment