Monday, July 22, 2024

អត្ថប្រយោជន៍ទាំង ១០ យ៉ាងរបស់ផ្លែខ្នុរ

ផ្លែខ្នុរ ឬអ្នកខ្លះគាត់និយមហៅថា ផ្លែខ្នោរ។​ ផ្លែខ្នុរជាផ្លែឈើមួយប្រភេទដែលមានរសជាតិឆ្ងុញឆ្ងាញ់ ថែមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពទៀតផង ព្រោះផ្លែខ្នុរ ផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ដូចជា៖ មាន វីតាមីន C និង A សារធាតុ​B-complex កាល់ស្យូម ប៉ូ​តា​ស្យូ​ម ជាតិ​ដែក ស័ង្ក​សី សូ​ដ្យូ​ម ​អាស៊ីត​ហ្វូ​លិ​ក​ កាបូនអ៊ីដ្រាត និងជាតិ​សរសៃ​ Fiber ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង ១០ របស់ផ្លែខ្នុរ ដែលល្អសម្រាប់សុខភាពរបស់យើង៖

) ប្រឆាំងនឹង​ជំងឺមហារីក ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ក្រពះ និង​ការ​រលាកដោយបាក់តេរី និង​វីរុស ហើយ​ទ្រទ្រង់​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ​

) រក្សា​​សំពាធ​ឈាម​ឲ្យ​មាន​តុល្យភាព​ ធ្វើឱ្យឈាមដើរស្រួល នឹងជំនួយផលិត​គ្រាប់​ឈាម​ក្រហម

) បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល

) ជំនួយដល់កម្លាំង ដែលផ្ដល់ថាមពលដល់យើង

) ​ការពារ​ប្រព័ន្ធ​​ភាព​ស៊ាំ​​ប្រឆាំង​ជំងឺឆ្លង និងមេរោគឆ្លងផ្សេងៗ

) ថែ​រក្សា​ស្បែក និងភ្នែក​បានយ៉ាងល្អ

) ការពារ​ធ្មេញ​ និង​ឆ្អឹង​

) ជួយសម្រួលដល់ការរំលាយអាហារ

) ជួយឱ្យសម្រកទម្ងន់

១០) ជួយកាត់បន្ថយអាការៈអន្ទះអន្ទែង និងបង្ការភាពស្លេកស្លាំង

ក៏ប៉ុន្តែ ទោះបីជាផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណា ក៏យើងមិនគួរទទួលទានវាច្រើនពេកឡើយ ហើយសម្រាប់អ្នកដែលមានប្រតិកម្មជាមួយផ្លែខ្នុរ គួរតែកុំទទួលទានអី៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ពី សុខភាពក្នុងស្រុក តាមរយៈ សុខក្រម-Sokhakrom

0 comments:

Post a Comment