Monday, July 15, 2024

អត្ថប្រយោជន៍របស់ ផ្លែគីវី

ផ្លែគីវី ជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូរអែមឆ្ងាញ់ និងជាប្រភពនៃសារធាតុចិញ្ចឹមជាច្រើន ដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុសរសៃ។ តោះឥឡូវយើងមកដឹងទាំងអស់គ្នាថាតើអត្ថប្រយោជន៍នៃផ្លែគីវីដែលល្អសម្រាប់សុខភាពរបស់យើងមានអ្វីខ្លះ៖

១) ជំរុញប្រព័ន្ធភាពស៊ាំរាងកាយ

ផ្លែគីវី ជាប្រភពនៃវីតាមីនC ដ៏ច្រើន ដែលមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រឆាំងសារធាតុពុល និងការផ្សះមុខរបួសប៉ុណ្ណោះទេ ថែមទាំងជួយជំរុញប្រព័ន្ធភាពស៊ាំ ដែលអាចជួយការពារនិងប្រឆាំងមេរោគ ពីការបង្កជំងឺទៀតផង។

២) ល្អសម្រាប់សុខភាពភ្នែក

ផ្លែគីវី សំបូរដោយសារធាតុម៉្យាង ដែលជាសារធាតុសំខាន់ រកឃើញមានដោយធម្មជាតិនៅក្នុងសរីរាង្គភ្នែក។ យោងតាម ការស្រាវជ្រាវមួយចំនួនបានរកឃើញថា ការទទួលទានផ្លែគីវី ២ទៅ៣ផ្លែ ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយ នៃហានិភ័យក្នុងការវិវឌ្ឍន៍ នៃជំងឺភ្នែករហូតដល់ ៣៦% ។ 

៣) ល្អសម្រាប់សុខភាពស្បែក

ផ្លែគីវី បានផ្តល់នូវវីតាមីន E យ៉ាងច្រើន ដែលសារធាតុចិញ្ចឹមមួយប្រភេទនេះ ក៏ជាសារធាតុប្រឆាំងនឹងជាតិពុលមួយប្រភេទ ដែលអាចការពារកោសិកាស្បែក ពីពពួករ៉ាឌីកាល់សេរី (ដែលជាសារធាតុពុល)។



៤) ជាប្រភពនៃសារធាតុសរសៃ

ផ្លែគីវី សំបូរសារធាតុសរសៃជាច្រើន ដែលអាចចូលរួមចំណែកយ៉ាងសកម្មនាំយក សារជាតិ កូលេស្តេរ៉ុលជាប់តាមប្រព័ន្ធរំលាយអាហារ សរសៃឈាម ចេញពីក្នុងខ្លួនយើង។ វាជួយកាត់បន្ថយជាតិកូលេស្តេរ៉ុលមិនល្អ និងជួយដល់ការសម្រកទម្ងន់ទៀតផង។

តាមរយៈការសិក្សាស្រាវជ្រាវមួយ លើស្ត្រីចំនួន ១៦០នាក់ ដោយចែកជាពីរក្រុម (ចន្លោះអាយុ៤៥ឆ្នាំទៅ៦៥ឆ្នាំ) បានបង្ហាញថា ស្ត្រីមួយក្រុមដែលហូបផ្លែគីវីជារៀងរាល់ថ្ងៃ នាំឱ្យសារធាតុកូលេស្តេរ៉ុលមិនល្អធ្លាក់ចុះបានដល់ ២៣%។ ការកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អនេះ បានដើរតួនាទីមួយដ៏សំខាន់សម្រាប់កាត់បន្ថយ ហានិភ័យនៃជំងឺទាក់ទងនឹងបេះដូង។

លើសពីនេះទៅទៀត សារធាតុសរសៃក៏បានដើរតួនាទីយ៉ាងសំខាន់សម្រាប់សុខភាពនៃប្រព័ន្ធរំលាយអាហារ ជួយដល់ការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារ និងសម្រួលដល់ការដឹកនាំ កាកសំណល់បញ្ចេញចោលផងដែរ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ពី សុខភាពក្នុងស្រុក តាមរយៈវេបសាយ Khmerload.com

0 comments:

Post a Comment