Monday, July 15, 2024

អត្ថប្រយោជន៍ ១០យ៉ាងរបស់ ផ្លែល្មុត

    អត្ថប្រយោជន៍ ១០យ៉ាងនៃផ្លែល្មុត ដូចដែលយើងបានដឹងមកហើយថា ប្រទេសកម្ពុជារបស់យើងសម្បូរណាស់ផ្លែល្មុត និងមានប្រភេទខុសៗគ្នាជាច្រើនទៀតផង៖ អត្ថប្រយោជន៍ ១០យ៉ាងនោះគឺ

១) ផ្លែល្មុត សម្បូរជាតិសរសៃខ្ពស់ ដែលអាចសម្រួលដល់ការបន្ទោរបង់។ លើសពីនេះទៅទៀត ផ្លែល្មុត ថែមទាំងត្រូវបានគេប្រើសម្រាប់ធ្វើជាថ្នាំសម្រួល និងព្យាបាលដល់ការទល់លាមក។

២) ផ្លែល្មុត ផ្ទុកនូវសារធាតុម៉្យាងដែលអាចការពារ និងប្រឆាំងជម្ងឺមហារីកពោះវៀនធំ 

៣) ផ្លែល្មុត មានផ្ទុកនូវ វីតាមីន A ដែលល្អសម្រាប់សុខភាពភ្នែក ជួយរក្សាភាពភ្លឺច្បាស់នៃភ្នែក និងអាចសម្លាប់រ៉ាឌីកាល់សេរី ដែលបង្កឲ្យខូចខាតដល់ប្រស្រីភ្នែកបានផងដែរ។

៤) ផ្លែល្មុត មានផ្ទុកនូវវីតាមីន B ដែលជាជំនួយដល់កោសិកាស្បែកបានយ៉ាងល្អ ដែលធ្វើឱ្យយើងក្មេងជាងវ័យ

៥) ផ្លែល្មុត មានផ្ទុកនូវវីតាមីន C ដែលដើរតួនាទីប្រឆាំងអុកស៊ីតកម្ម​ ក្នុងការសម្លាប់រ៉ាឌីកាល់សេរី និងបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដើម្បីការពារពីជម្ងឺ និងមេរោគឆ្លង ផ្សេងៗ

៦) ផ្លែល្មុត ថែមទាំងសម្បូរសារជាតិកាល់ស្យូម ដែលជួយធ្វើឱ្យឆ្អឹងរឹងមាំ និងជួយកាត់បន្ថយជម្ងឺរលាកសន្លាក់ឆ្អឹង

៧) ផ្លែល្មុត សម្បូរសារជាតិចិញ្ចឹមជាច្រើន ដូចជា៖ សារជាតិដែក ផូស្វ័រ និងអាស៊ីដហ្វូលិច ដែលជួយជម្រុញដល់ការបង្កើននូវគ្រាប់ឈាមក្រហម ដែលអាចឱ្យយើងចៀសផុតពីជម្ងឺស្លេកស្លាំង 

៨) ផ្លែល្មុតថែមទាំងផ្ទុកនូវសារធាតុម៉្យាងដែលអាចជួយឃាត់ឈាម ដូច្នេះ ពេលអ្នកមានរបួស គួរតែទទួលទានផ្លែល្មុតឱ្យបានញឹកញាប់។

៩) ផ្លែល្មុត ក៏មានផ្ទុកសារធាតុរ៉ែជាច្រើនប្រភេទផងដែរ ដូចជា៖ សារធាតុម៉ាញេស្យូ ប៉ូតាស្យូម និងសារធាតុដែក ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារសុខភាពពីជម្ងឺផ្សេងៗ

១០) ចំពោះអ្នកជួបប្រទះបញ្ហាគេងមិនលក់ ការទទួលទានផ្លែល្មុតក៏អាចជួយសម្រួលដល់បញ្ហាគេងមិនលក់ផងដែរ ព្រោះផ្លែល្មុតផ្ទុកសារធាតុម៉្យាងដែលអាចជួយឱ្យយើងឆាប់គេងលក់

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ពីសុខភាពក្នុងស្រុក តាមរយៈ សុខក្រម-Sokhakrom


0 comments:

Post a Comment