Thursday, June 20, 2024

អត្ថប្រយោជន៍នៃការទទួលទានផ្លែទៀប

 “​ទៀប​” ជា​ផ្លែ​ឈើ​ហូប​ផ្លែ​ម្យ៉ាង​ដែល​មាន​រសជាតិ​ផ្អែម​ឆ្ញា​ញ់​និង​សម្បូរ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ដ៏មហិមានៃការទទួលទានផ្លែទៀប ដែលអត្ថប្រយោជន៍ទាំងអស់នោះ រួមមាន៖

) ទប់ស្កាត់​ជំងឺហឺត៖  ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​កើត​ជំងឺហឺត ​នោះ​ផ្លែទៀប គឺជា​ជម្រើសល្អ​ សម្រាប់​អ្នក​ ​ព្រោះ​វា​មាន​​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ ដែលអាចជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺហឺត ក៏​ដូច​ជា​សម្រាល​អាកា​រៈ​នៃ​ជំងឺ​នេះ​ផង​ដែរ​។

) ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក៖  ផ្លែទៀប​​ផ្ទុក​​ទៅ​ដោយ​លក្ខណៈសម្បត្តិ​ប្រឆាំងនឹង​ជំងឺមហារីក​ ព្រោះ​វា​ផ្ទុកនូវសារធាតុមួយចំនួន ដែល​អាចជួយ​ព្យាបាល​ជំងឺមហារីក ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ដុំ​សាច់​ និងអាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ផង​ដែរ​។

) កាន់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ៖ ផ្លែទៀបជាផ្លែឈើម្យ៉ាងដែលសម្បូរជាតិ​ស​សៃ ដែល​ជួយ​ក្នុង​ការ​បង្កើន​កូ​ឡេ​ស្តេ​រ៉ូ​លល្អ​ក្នុង​រាង​កាយ ដូច្នេះហើយ ការទទួលទានផ្លែទៀប អាចជួយ​កាត់​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ និង​ទប់ស្កាត់​មិន​អោយ​កើត​មាន​បញ្ហា​ស្ទះ​ស​សៃ​ឈាម​។

) ពង្រឹង​សុខភាព​បេះដូង៖ ផ្លែទៀប​សម្បូរ​ទៅ​ដោយ​វីតាមីន B​ ដែលមាន​​ប្រសិទ្ធិ​ភាព​ជួយ​ទប់ស្កាត់​ការ​កកើត​ឡើង​នូវ​សារធាតុ​អាស៊ីត​អា​មី​ណូ homocysteine​។ ការ​កើន​ឡើង​ខ្ពស់​នៃ​កម្រិត​អាស៊ីត​អា​មី​ណូ​មួយ​នេះ គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ និង​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

) ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ៖ ផ្លែទៀប​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន C ដែល​មាន​ប្រសិទ្ធិ​ភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ ទប់ស្កាត់​ជំងឺឆ្លង​ផ្សេង​ៗ ជា​ពិសេស​ជំងឺ​ផ្ដាសាយ ​។

) ជួយ​បង្កើន​ថាមពល​ភ្លាម​ៗ​ដល់​រាង​កាយ៖ ផ្លែទៀប​សម្បូរ​ទៅ​ដោយសារ​ធាតុម៉្យាងដែល​ជា​សារធាតុចិញ្ចឹម​ចាំបាច់​មួយ​ជួយ​បំ​លែង​ជាតិ​ស្ករ​ទៅ​ជា​ថាមពល​។

) ទប់ស្កាត់​បញ្ហា​សម្រាលកូន​មុន​កំណត់៖ ជាតិ​ទង់ដែង​ចាំបាច់​ដែល​រាង​កាយ​ស្ត្រី​ត្រូវការ​កំឡុង​ពេល​មាន​ផ្ទៃពោះ គឺ ១០០ មី​លី​ក្រាម ហើយ​ផ្លែទៀប ជា​ប្រភព​ដ៏​ប្រសើរ​ ​។ ជាតិ​ទង់ដែង​មាន​លក្ខណៈសម្បត្តិ​ពិសេស​ក្នុង​ការ​បង្កើន​កម្រិត​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​ន ដូច្នេះ​ហើយ​ ​វា​អាចទប់ស្កាត់​បញ្ហា​នៃ​ការ​សម្រាលកូន​មុន​ពេល​កំណត់​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែទៀប ក៏​ជួយ​ក្នុង​ដំណើរការ​នៃ​ការ​លូតលាស់​នៃ​ស្បែក ស​សៃ​ពួរ និង​ស​សៃ​ឈាម ក្នុង​គភ៌​ផង​ដែរ​។

) បង្កើន​សុខភាព​ខួរក្បាល៖ វីតាមីន B complex នៃ​ផ្លែទៀប​ជួយ​គ្រប់គ្រង​សារធាតុ​គីមី gamma-aminobutyric acid (GABA) ក្នុង​ខួរក្បាល​ទប់ស្កាត់​បញ្ហា​រលាក ភាព​តានតឹង ស្ត្រេ​ស និង​ជំងឺ​ធ្លាក់​ទឹកចិត្ត 

រៀបចំដោយ #SharedKnowledgeHealth

(​ប្រភព​ពី​៖ Health.com.kh)

0 comments:

Post a Comment