ផ្លែឡុងកុង មានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយជាទូទៅវាត្រូវបានគេដាំដុះនៅក្នុងប្រទេសហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ ផ្លែឡុងកុងមានរាងជាពងក្រពើ និងជាចង្កោមស្រដៀងទៅនឹងផ្លែទំពាំងបាយជូរ ប៉ុន្តែវាមានសំបកពណ៌លឿងស្រាល និងសាច់ពណ៌សថ្លា ដែលមានជ័រតិចៗ។ ក្រៅពីនេះ ផ្លែឡុងកុងថែមទាំងមានរសជាតិផ្អែមឆ្ងាញ់ និងមានអត្ថប្រយោជន៍ដ៏សំខាន់បំផុតសម្រាប់សុខភាព។ អត្ថប្រយោជន៍នៃការទទួលទានផ្លែឡុងកុង រួមមាន៖
១) ផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្មសម្រាប់ការពារជំងឺមហារីក៖ សារធាតុប្រឆំាងនឹងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែឡុងកុង
ដែលអាចជួយទប់ស្កាត់ជំងឺដូចជាទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសម្ពាធឈាមខ្ពស់ ជាដើម
និងអាចជួយសម្អាតរាងកាយពីរ៉ាឌីកាល់សេរី និងទប់ស្កាត់ភាពចាស់ជ្រៀវជ្រួញមុនអាយុបានទៀតផង។
២) វាផ្ទុកជាតិសរសៃសម្រាប់ការពារជំងឺបេះដូង៖ ផ្លែឡុងកុងចំនួន១០០ក្រាម
មានផ្ទុកជាតិសរសៃច្រើនជាង ២ក្រាម
ដែលទាក់ទងជាមួយនឹងអាហារប្រចាំថ្ងៃដែលត្រូវបានគេណែនាំ គឺប្រហែល៦% ទៅ៨%ចំពោះបុរស
និងសម្រាប់ស្ត្រីវ័យជំទង់គឺ៨% ទៅ១១% នៃជាតិសរសៃ ។
៣) មានផ្ទុកសារជាតិម៉្យាងដែលអាចគ្រប់គ្រង់់កម្រិតកូលេស្តេរ៉ុល៖ ផ្លែឡុងកុងវាមានផ្ទុកសារជាតិម្យ៉ាង
និងមានផ្ទុកវីតាមីន B3 សម្រាប់ជួយបង្កើនកូលេស្តេរ៉ុលល្អ និងកម្ចាត់កូលេស្តេរ៉ុលមិនល្អ ចេញពីឈាម
ដែលធ្វើឲ្យធានាបាននូវសុខភាពបេះដូងបានល្អ។
៤) មានផ្ទុកសារជាតិម្យ៉ាងសម្រាប់ប្រព័ន្ធប្រសាទ៖ ផ្លែឡុងកុងជាប្រភពនៃវីតាមីន B ជាពិសេសនោះគឺ វីតាមីន B2 ដែលជួយក្នុងការកែច្នៃកាបូអ៊ីដ្រាតឲ្យទៅជាថាមពលដែលអាចជួយឲ្យប្រព័ន្ធសរសៃប្រសាទដំណើរការបានល្អ។
៥) មានផ្ទុកវីតាមីន A
សម្រាប់ជួយដល់ការលូតលាស់របស់ឆ្អឹង៖ វីតាមីនA ដែលមានផ្ទុកនៅក្នុងផ្លែឡុងកុង
រួមចំណែកជួយដល់សុខភាពរាងកាយ
ជាពិសេសនោះគឺសារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលផ្ទុកនៅក្នុងផ្លែឡុងកុងនេះតែម្តង។
លើសពីនេះទៅទៀត វីតាមីន A ក៏ជួយផ្តល់ផលវិជ្ជមានដល់ការលូតលាស់របស់ឆ្អឹង
ដូចជាគាំទ្រដល់សរសៃប្រសាទ មុខងារខួរក្បាល សុខភាពភ្នែក ជួយឲ្យស្បែកភ្លឺថ្លា
ជួយឲ្យធ្មេញរឹងមាំ និងថែមទាំងជួយឲ្យសក់រឹងមាំល្អទៀតផង៕
រៀបចំដោយ #SharedKnowledgeHealth
អត្ថបទនេះដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
KhmerLoad
0 comments:
Post a Comment