រដូវកាលនេះ ជារដូវដែលផ្លែមង្ឃុតទុំហើយ តោះចូលរួមអានទាំងអស់គ្នាអំពីអត្ថប្រយោជន៍ដែលទទួលបានពីការទទួលទានផ្លែមង្ឃុតដូចតទៅនេះ៖
មង្ឃុត
ជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយវីតាមីន និងផ្ទុកសារជាតិរ៉ែសំខាន់ៗយ៉ាងច្រើនដូចជា
ម៉ាញ៉េស្យូម ដែក សាំងកាសី និង ប៉ូតាស្យូម និងវីតាមីន B C និង E ជាដើម។
អត្ថប្រយោជន៍ទាំង
១៣ យ៉ាង ដែលទទួលបានពីផ្លែមង្ឃុត៖
១) ជាតិកាកសរសៃ (fiber) ក្នុងផ្លែមង្ឈុត
ជួយទប់ស្កាត់មិនឱ្យអ្នកទទួលទានប្រឈមនឹងជំងឺធាត់ និងលើសទម្ងន់។
២) ជួសជុលគ្រឿងក្នុងសារពាង្គកាយឲ្យបានល្អឡើងវិញ
រួមទាំងប្រឆាំងនឹង វីរុស និង បាក់តេរី ដូចជាជំងឺគ្រុនក្តៅ និងផ្តាសាយធម្មតាជាដើម។
៣) បង្កើនកោសិកាឈាមក្រហម
និងជួយការពារកុំឲ្យកើតជំងឺខ្វះឈាម ធ្វើឱ្យឈាមរត់បានស្រួល
ជួយទប់ស្កាត់បញ្ហាប្រឈមមុខនឹងជំងឺគាំងបេះដូង ការកើនឡើងជាតិខ្លាញ់
និងការឈឺចុកចាប់ត្រង់ទ្រូងជាដើម ។
៤) កាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។
៥) ជួយទប់ស្កាត់បញ្ហាប្រឈមនឹងរបេង
និងជំងឺឆ្លងផ្សេងៗទៀត ប្រឆាំងនូវ បាក់តេរីច្រើនប្រភេទ ហើយវា អាចជួយឲ្យ
ប្រព័ន្ធសុំាក្នុងរាងកាយខ្លាំងក្លា ។
៦) ជម្រុញដល់ការជួសជុលកោសិកាដែលងាប់
និងការពារពីការកើតជំងឺមហារីក និងជំងឺនានា ដែលទាក់ទងនឹងសរសៃឈាម និងបេះដូង។
៧) ប្រឆាំងនឹងជំងឺដាច់សរសៃឈាម
ការពារមិនឱ្យលើសសំពាធឈាម និងការស្លាប់មួយចំហៀងខ្លួន ដែលបណ្ដាលមកពីលើសសម្ពាធឈាម។
៨) ជំនួយដល់សុខភាពឆ្អឹង
ដែលជួយប្រឆំាងនឹងការរលាកសន្លាក់ (ពិសា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ)។
៩) ជំនួយដល់ប្រព័ន្ធចងចាំ
ប្រឆាំងនឹងជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ពេលចាស់ជរា ។
១០) ជំនួយដល់សុខភាពស្បែក ធ្មេញ
មិនឱ្យឆាប់ចាស់ និងខូច រួមទាំងជួយថែរក្សាស្បែកដូចជា ការពារ ពីជំងឺមុន
ជំងឺស្បែកស្ងួត និង រលោកស្បែកផងដែរ។
១១) ប្រឆាំងនឹងរ៉ាឌីកាល់
ដែលធ្វើមនុស្សមានអារម្មណ៍តានតឹង។
១២) ជួយសម្រួលកម្រិតអង្គបដិបក្ខ ការពាររាងកាយឲ្យមានតុល្យភាព
ធ្វើឲ្យបន្ថយអាការពាក់ព័ន្ធនឹងប្រតិកម្មបដិបក្ខខ្លួនឯង និងការរលាក ដូចជា
ខ្សោយថ្លើម ខ្សោយតម្រងនោម ទឹកនោមផ្អែម រលាកសន្លាក់ លើសឈាម ជំងឺផាគីនសាន់ (Parkinson) ជំងឺក្រពេញទីរ៉ូអ៊ីដ
និងភាពខុសប្រក្រតីរបស់ខួរក្បាល ដែលបណ្តាលមកពីការរលាកជាដើម ។
១៣) មង្ឃុតផ្ទុកសារធាតុមានប្រសិទ្ធភាព
និងមានសុវត្ថិភាពខ្ពស់ គឺសារធាតុជីអឹម-១ (GM)
ដែលគេអាចយកទៅប្រើជាសមាសធាតុផ្សំរបស់គ្រឿងសម្អាង
សម្រាប់អ្នកមានបញ្ហាសភាពស្បែករ៉ាំរ៉ៃ ដោយសារមុន និងអាការប្រតិកម្ម។
ចំណាំ៖ បើទោះបីជាផ្លែមង្ឃុតផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពច្រើនមែន តែយើងមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះវាអាចបណ្ដាលឱ្យមានជាតិពុលក្នុងថ្លើម តម្រងនោមប្រឈមជំងឺមហារីក បន្ថយបរិមាណគ្រាប់ឈាមស និងធ្វើឱ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក
សុខក្រម (Sokhakrom)
0 comments:
Post a Comment