Wednesday, June 12, 2024

គុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគសាច់គោ

សាច់គោ គឺជាប្រភេទសាច់ក្រហមសម្បូរទៅដោយប្រូតេអ៊ីន ដែលជាប្រភពនៃអាស៊ីតអាមីនេ និងសម្បូរទៅដោយសារជាតិដែក ស័ង្កសី និងវីតាមីនសំខាន់ៗដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ និងគុណវិបត្តិនៃការបរិភោគសាច់គោ ដែលយើងទាំងអស់គ្នាគួរតែដឹង។

) ជាប្រភពនៃប្រូតេអ៊ីន ដែលផ្ដល់នូវអាស៊ីតអាមីនេដល់រាងកាយ។ អាស៊ីតអាមីនេនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការផលិតកោសិកា បង្កើនគុណភាពប្រព័ន្ធភាពស៊ាំ ដែលអាចការពាររាងការយ មានភាពរឹងមាំ និងប្រឆាំងនឹងជំងឺឆ្លងផ្សេងៗ។ រីឯ ប្រូតេអ៊ីន ជាសារធាតុដ៏សំខាន់ ក្នុងការផលិតអង់ទីគ័រការពាររាងកាយ។

) ជួយជម្រុញឱ្យអុកស៊ីហ្សែនមានដំណើរការល្អក្នុងរាងកាយ។

) សារធាតុស័ង្កសីដែលមាននៅក្នុងសាច់គោ មានតួនាទីយ៉ាងចំបង ក្នុងការបង្កើតជាលិកា និងមេតាបូលីស ដើម្បីផលិតថាមពលដល់រាងកាយ តាមរយៈការបំបែកខ្លាញ់ និងសារធាតុមួយចំនួនទៀត។

) សម្បូរសារធាតុដែក និងស័ង្កសី ជាដើម។

) សាច់គោក្រហម សំបូរទៅដោយវីតាមីនសំខាន់ៗ ដូចជា វីតាមីនអា វីតាមីនបេ និង វីតាមីនដេ ។

) បង្កើនសមត្ថភាពខួរក្បាល និងពង្រឹងការចងចាំ។

) វីតាមីន ​B12 និង B6 ដែលមាននៅក្នុងសាច់គោ អាចជួយប្រឆាំង​​ជាតិ​គីមី​ផ្សេង​ៗដែលមាននៅក្នុងរាងកាយ។

) ​ជួយ​កាត់​បន្ថយកត្តា​ប្រឈម ដែលនាំ​ឲ្យ​ខូចសរសៃប្រសាទ ​និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំនៃរាងកាយ។

) Omega-3 fatty​ ដែលមាននៅ​ក្នុង​សាច់​គោ​ អាចជួយកាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ជំងឺ​ខ្លាញ់​ក្នុង​ឈាម ដែលជាមូលហេតុបង្កឱ្យ​កើត​ជំងឺលើសឈាម។

១០) ​ជំនួយដល់ឆ្អឹង ធ្មេញរឹងមាំ និងបង្កើនថាមពល​។ 

ក៏ប៉ុន្តែ អ្នកបរិភោគសាច់គោ ក៏ត្រូវដឹងផងដែរថា ការទទួលទានសាច់គោញឹកញាប់ពេក និងសាច់ជាប់ឈាម គឺប្រឈមនឹងបញ្ហាសុខភាព ជាពិសេសសុខភាពបេះដូង។

- ការបរិភោគសាច់គោច្រើនពេក ធ្វើឱ្យបាត់បង់តុល្យភាពលំនឹង និងបង្កើនជាតិអាស៊ីតក្នុងរាងកាយ។ 

- សារធាតុកូលេស្តេរ៉ុល និងសូដ្យូមដែលមាននៅក្នុងសាច់គោ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបេះដូង ដែលអាចធ្វើឱ្យប្រឈមបញ្ហាសរសៃឈាម និងបេះដូង។

គួរចំណាំផងដែរ៖ ការទទួលទានសាច់គោជាប់ឈាម ដែលមិនបានចម្អិនឱ្យឆ្អិនល្អ ១០០ % អាចផ្ដល់ផលប៉ះពាល់ដល់សុខភាពច្រើនជាង បើប្រៀបធៀបទៅនឹងសាច់គោដែលបានចម្អិនឆ្អិន ១០០%៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក សុខក្រម

0 comments:

Post a Comment