សាច់មាន់សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ហើយអាចជាអាហារបន្ថែមដ៏ល្អសម្រាប់របបអាហារដែលមានសុខភាពល្អ។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិនៃការបរិភោគសាច់មាន់៖
១) ជួយសម្រកទម្ងន់៖ សារធាតុចិញ្ចឹមដែលមានក្នុងសាច់មាន់មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ និងសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
២) ជួយកាត់បន្ថយកូឡេស្តេរ៉ុល៖ ការទទួលទានសាច់មាន់ ត្រី និងបន្លែល្អបំផុតក្នុងការជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងរាងកាយ ដែលជាហេតុអាចជួយកាត់បន្ថយឳកាសនៃបញ្ហាជំងឺបេះដូង ។
៣) អាចជួយគ្រប់គ្រងសម្ពាធឈាម៖ យោងតាមការសិក្សាស្រាវជ្រាវ បានបង្ហាញឱ្យដឹងថា សាច់មាន់មានប្រយោជន៍ក្នុងការគ្រប់គ្រងសម្ពាធឈាម ព្រោះសាច់មាន់មានផ្ទុកនូវជាតិខ្លាញ់ទាប ដែលជាប្រភេទអាហារល្អសម្រាប់អ្នកជំងឺលើសឈាម។
៤) សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ៖ សាច់មាន់ដែលមានសុខភាពល្អ មិនត្រឹមតែផ្ដល់ប្រូតេអ៉ីនគ្រប់គ្រាន់ដល់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតវីតាមីន និងសារធាតុរ៉ែចាំបាច់ ដល់រាងកាយទៀតផង។ សាច់មាន់មានផ្ទុកនូវវីតាមីន បេ ដែលមានបរិមាណច្រើន ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតថាមពល និងបង្កើតកោសិកាឈាមក្រហម ដែលល្អសម្រាប់សុខភាព។ រីឯវីតាមីនដេ ដែលមាននៅក្នុងសាច់មាន់ ជួយក្នុងការស្រូបនូវជាតិកាល់ស្យូម និងជួយឱ្យឆ្អឹងរឹងមាំ។ ដោយឡែក សារធាតុរ៉ែ ដូចជាសារជាតិដែក ជួយក្នុងការបង្កើតអេម៉ូក្លូប៊ីន និងការពារភាពស្លេកស្លាំងបានទៀតផង។
៥) ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត៖ ការបិរភោគស្លាបមាន់ អាចជួយបង្កើនកម្រិតអាស៊ីតអាមីណូនៅក្នុងខួរក្បាល ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការបំបាត់ភាពតានតឹង និងអារម្មណ៍ធ្លាក់ទឹកចិត្តបានយ៉ាងមានប្រសិទ្ធភាព។
៦) មានលក្ខណៈសម្បតិ្តប្រឆាំងមហារីក៖ អ្នកដែលបរិភោគសាច់មាន់ អាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីក។
៧) មានប្រូតេអ៊ីនខ្ពស់៖ សាច់មាន់មានផ្ទុកនូវប្រូតេអ៉ីនខ្ពស់ ដែលល្អសម្រាប់សុខភាព។
៨) សំខាន់សម្រាប់សុខភាពស្បែក៖ ការបរិភោគសាច់មាន់ទៀងទាត់អាចជួយធ្វើឱ្យស្បែកមានសំណើមបែបធម្មជាតិ ព្រោះសាច់មាន់មានផ្ទុកនូវវីតាមីន B2 ដែលអាចជួយកាត់បន្ថយបញ្ហាស្បែក ដូចជាស្បែកខូច ស្បែកស្ងួត បានយ៉ាងមានប្រសិទ្ធភាព។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក tnaot
0 comments:
Post a Comment