Wednesday, June 12, 2024

អត្ថប្រយោជន៍ទាំង៨យ៉ាង របស់ទឹកអំពៅដែលល្អសម្រាប់សុខភាព

​​ទឹកអំពៅ គឺ​ជា​ភេសជ្ជៈ​ធម្មជាតិមួយប្រភេទ ដែល​អាច​រក​ទិញ​បាន​គ្រប់​ទីកន្លែងនៅក្នុងប្រទេសកម្ពុជា និង​មានតម្លៃ​ថោក​ថែមទៀតផង​។ 

ប៉ុន្តែ ទឹកអំពៅគឺជា​ភេសជ្ជៈ​មួយប្រភេទ​ដែលមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពយើងទៀតផង ព្រោះទឹកអំពៅ មានផ្ទុកនូវ​​ប៉ូ​តា​ស្យូ​ម សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូ​ម កាល់ស្យូម ​និង​ជាតិ​ដែក​​។ ខាងក្រោមនេះ គឺជាគុណសម្បត្តិទាំង ១០យ៉ាងនៃការទទួលទានទឹកអំពៅ ដែលល្អសម្រាប់សុខភាពយើង៖​

​១. បង្កើន​ថាមពល​៖ ទឹកអំពៅ​​សម្បូរ​សារធាតុ​មួយម៉្យាង ដែល​ងាយស្រួល​បឺត​ស្រូប​ចូលទៅក្នុង​រាងកាយ និង​បង្កើន​ថាមពល​លឿន ​នៅពេលដែល​កំពុងតែ​ខ្សោះ​ជាតិទឹក ឬ​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាមបានយ៉ាងមានប្រសិទ្ធភាព។​

២. ជួយបង្កើនមុខងារថ្លើម៖ ទឹកអំពៅ គឺជាភេសជ្ជៈធម្មជាតិដែលជួយដល់សុខភាពថ្លើម ដោយសារតែទឹកអំពៅមានផ្ទុកនូវសារធាតុអាល់កាឡាំង និងអាចរក្សាអេឡិចត្រូលីតក្នុងរាងកាយបានប្រក្រតី។

​៣. សុខភាព​តម្រងនោម​៖ ទឹកអំពៅ គឺ​ជា​ភេសជ្ជៈ​ដែលមាន​ជាតិសូ​ដ្យូ​ម​ទាប និងជាតិកូឡេស្តេរ៉ូលទាប​ពី​ធម្មជាតិ និងគ្មានខ្លាញ់មិនល្អនោះទេ ជាហេតុ​ទឹកអំពៅអាច​ជួយ​ថែរក្សា​តម្រងនោម​ឱ្យមាន​សុខភាព​ល្អ​បាន​។​

​៤. បង្ការ​ជំងឺមហារីក​៖ ទឹកអំពៅ​អាចជួយ​ការពារ​ជំងឺ​មហារីក​សុដន់ និង​ប្រូ​ស្តា​ត ដោយសារតែ ទឹកអំពៅ​សម្បូរ​ទៅដោយ​ជាតិអាល់​កា​ឡាំងជាមួយនឹង​វត្តមាន​ដ៏​ច្រើន​នៃ​ជាតិ​ដែក ម៉​ង់​ហ្គា​ណេ​ស ម៉ាញ៉េ​ស្យូ​ម ប៉ូ​តា​ស្យូ​ម និង​កាល់ស្យូម​។​

៥. សម្រួលដល់ប្រព័ន្ធរំលាយអាហារ៖ សម្រាប់អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ គួរឧស្សាហ៍ទទួលទានទឹកអំពៅ ព្រោះទឹកអំពៅមានជាតិប៉ូតាស្យូមខ្ពស់ ដែលអាចជួយរក្សាកម្រិត pH ក្នុងក្រពះឲ្យមានដំណើរការល្អប្រក្រតី ព្រមទាំងការពារការឆ្លងមេរោគ ក្រពះថែមទៀតផង។

៦. ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម៖ ទឹកអំពៅក៏មានផ្ទុកនូវជាតិស្ករខ្ពស់ ប៉ុន្តែប្រសិនបើអ្នកទទួលទានក្នុងបរិមាណសមល្មម គឺអាចជួយដល់អ្នកមានជំងឺទឹកនោមផ្អែមទៅវិញ ដោយសារតែ ទឹកអំពៅមានជាតិ Glycemix ទាប ដែលអាចជួយការពារមិនឲ្យលើសកម្រិតជាតិស្ករក្នុងរាងកាយបាន។

៧. ជួយដល់ការអភិវឌ្ឍឆ្អឹង និងធ្មេញ៖ មនុស្សពីជំនាន់ដើម មានទម្លាប់ខាំទំពារដើមអំពៅ ដែលអាចជួយឲ្យធ្មេញ និងឆ្អឹងរឹងមាំ ដោយសារតែ អំពៅសំបូរទៅដោយសារធាតុកាល់ស្យូមខ្ពស់។

៨. បំបាត់ក្លិនមាត់ និងធ្មេញពុក៖ ទឹកអំពៅមានផ្ទុកនូវសារជាតិរ៉ែច្រើន ព្រមទាំងផ្ទុកនូវកាល់ស្យូម និងផូស្វ័រខ្ពស់ ដែលអាចជួយឲ្យធ្មេញកាន់តែមានភាពរឹងមាំ ជាពិសេសបំបាត់ក្លិនមាត់អាក្រក់បានថែមទៀតផង។

៩. ជួយព្យាបាលមុនលើផ្ទៃមុខ៖ ទឹកអំពៅមានផ្ទុកនូវអាស៊ីត Alpha Hydroxy (AHAs) ដែលអាចបង្កើនកោសិកាថ្មី ជម្រុះកោសិកាស្បែកចាស់ និងការពារកុំឲ្យកើតមុនបានថែមទៀតផង ដោយគ្រាន់តែយកទឹកអំពៅមកបិទដូចជាម៉ាសលើមុខ រយៈពេល ២០ នាទី។

១០. សុខភាពស្បែក៖ សមាសធាតុមួយ​នៃ​ទឹកអំពៅ គឺអាស៊ីត Alpha Hydroxy ជាពិសេស អាស៊ីតGlycolic ដែលជា​អង់​ទី​អុកស៊ីដ​ង់ សម្រាប់​ជួយ​ដល់​ស្បែក​។ នៅពេល​ញ៉ាំ​ទឹកអំពៅ​ទៀងទាត់ នោះ​នឹង​ជួយលាង​សម្អាត​ការបង្ក​រោគ ​ការ​រលា​កលើស្បែក កាត់បន្ថយភាព​ចាស់ជរា ដូចជា ស្នាម​មុន ជាំ​ជ្រីវជ្រួញ សម្លាក និង​ការ​ប្រែ​ពណ៌​ស្បែក ៕ 

រៀបចំដោយ #SharedKnowledgeHealth

ឯកសារយោង # គេហទំព័រក្នុងស្រុកសប្បាយ និង KBN

0 comments:

Post a Comment