ផ្លែទឹកដោះគោមានរសជាតផ្អែមឆ្ងាញ់ និងសំបូរទៅដោយសារធាតុទឹក។ តោះចូលរួមជាមួយនាងខ្ញុំ ពីអត្ថប្រយោជន៍នៃការបរិភោគផ្លែទឹកដោះគោ ដែលល្អសម្រាប់សុខភាព។
១) វាមានភាពងាយស្រួល ក្នុងការជួយសម្រកទម្ងន់ និងធ្វើឲ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែតជាងផ្លែឈើផ្សេង។ ជាពិសេសផ្លែទឹកដោះគោ អាចជួយលុបបំបាត់ចំណង់អាហារ និងរារាំងមិនឲ្យញ៉ាំច្រើនពេក។
២) ការពាររាងកាយពីជំងឺទឹកនោមផ្អែម ព្រោះវាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ទៅជាកម្រិតធម្មតា។
៣) ជួយសម្រួលដល់ការរំលាយអាហារបានត្រឹមត្រូវ ដោយសារតែលក្ខណៈពិសេសរបស់ផ្លែទឹកដោះគោមានផ្ទុកនូវសារធាតុទឹកច្រើន ដែលជួយឱ្យសុខភាពក្រពះល្អប្រសើរជាងមុន។
៤) ជួយរាងកាយ ក្នុងការរក្សាចលនាពោះវៀន ឲ្យមានសុខភាពល្អ និងទៀងទាត់ នោះធ្វើឱ្យជាតិពុលដែលមាននៅក្នុងខ្លួន ត្រូវបានយកចេញពីរាងកាយយ៉ាងងាយស្រួល និងអាចជំរុញប្រព័ន្ធរាងកាយឲ្យរឹងមាំជាងមុនទៀតផង។
៥) ផ្លែទឹកដោះគោមួយផ្លែ អាចជួយបញ្ហាទល់លាមក ព្រោះផ្លែទឹកដោះគោមានផ្ទុកនូវជាតិសរសៃខ្ពស់។ ជាពិសេសធ្វើឲ្យចលនានៃពោះវៀនដំណើរការល្អ ។
៦) ការពារពោះវៀនធំពីជំងឺមហារីក ដោយការទទួលទានផ្លែទឹកដោះគោជារៀងរាល់ថ្ងៃ អាចជួយឲ្យក្រពះមានសុខភាពល្អ។ នៅពេលដែលក្រពះដំណើរការបានល្អ នោះការទាក់ទងនឹងជំងឺមហារីកពោះវៀនធំក៏អាចការពារបាន។
៧) មានកាឡូរីទាប ដែលជាអាហារសម្រន់ពិសេស ទាំងកុមារ និងមនុស្សពេញវ័យ ព្រោះផ្លែទឹកដោះគោមានផ្ទុកនូវកម្រិតកាឡូរីទាប បើប្រៀបធៀបទៅនឹងផ្លែឈើដទៃទៀត។
៨) ផ្លែទឹកដោះគោ ក៏ល្អចំពោះសុខភាពមាត់ធ្មេញ និងឆ្អឹងផងដែរ ព្រោះផ្លែទឹកដោះគោមានផ្ទុកនូវបរិមាណជាតិកាល់ស្យូមជាច្រើន។
៩ ជាតិដែកដែលមាននៅក្នុងផ្លែទឹកដោះគោ ក៏អាចជួយដល់ដំណើរការអុកស៊ីសែនទូទៅ របស់រាងកាយបានផងដែរ។ វាអាចជួយលើកកម្ពស់ អេម៉ូក្លូប៊ីនដែលមានសុខភាពល្អ ហើយជាលទ្ធផលធ្វើឲ្យ រាងកាយទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ជាហេតុអាចកាត់បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាមខួរក្បាល ។
១០) វីតាមីន C ដែលមាននៅក្នុងផ្លែទឹកដោះគោ ដែលមានតួនាទីក្នុងការផលិតបរិមាណ កូឡាជែននៅក្នុងខ្លួនផងដែរ ជាហេតុធ្វើឱ្យស្បែកមានសុខភាពល្អ គ្មានស្នាមមុន កាត់បន្ថយស្បែកជ្រីវជ្រួញ ទៀតផង ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កម្ពុជាថ្មី
0 comments:
Post a Comment