Thursday, June 13, 2024

អត្ថប្រយោជន៍នៃការទទួលទានជីពងទាកូន

 ជីរ​ពងទាកូន (Cambodian Mint) គឺ​ជា​ឱសថ​រុក្ខជាតិ​ ដែល​ស្លឹក​របស់​វា​ គេ​ប្រើ​ធ្វើ​ជា​ថ្នាំ​ព្យាបាល​ ជំងឺ​ទឹក​នោម​ផ្អែម​ ឈឺ​ក្រពះ ​និង​កាត់​បន្ថយ​ចំណង់​ផ្លូវ​ភេទកំពុងពុះ​កញ្ជ្រោល​ខ្លាំង​បាន។ គេ​ក៏​អាច​ចម្រាញ់​ជីរ​ក្រសាំង​ទំហំ ​ប្រើ​សម្រាប់​កម្ចាត់​អង្គែ​ ឬ​​យក​ប្រើ​បង្កើន​ក្លិន​ឈ្ងុយនៅ​ក្នុង​ម្ហូប ​ដូច​ជាសម្ល​។​​​  

១) ព្យាបាលការហើម និងឆ្អល់ពោះ៖ ជីពងទាកូនជាប្រភេទរុក្ខជាតិដែលមានសារជាតិក្ដៅ ដែលអាចជួយសម្រួលដល់ដំណើរការរំលាយអាហារ ។ ប្រសិនបើ មានបញ្ហាហើមពោះ ឬឆ្អល់ពោះ អាចសាកល្បងព្យាបាល ដោយគ្រាន់តែយកជីពងទាកូនចំនួន ១ក្ដាប់មកបុកពូតយកទឹកផឹក ជាការស្រេច។

២) ព្យាបាលជម្ងឺគ្រុនក្ដៅខ្លួន៖ ជីពងទាកូនអាចត្រូវបានគេយកទៅព្យាបាលជំងឺគ្រុនក្ដៅបានយ៉ាងមានប្រសិទ្ធភាព ករណីលោកអ្នកគ្រុនក្ដៅនៅពេលយប់ និងមិនមានថ្នាំនៅក្នុងផ្ទះ អាចសាកល្បងកិនជីពងទាកូនជាមួយខ្ញីស្រស់ កូរលាយជាមួយទឹកស្អាត និងស្រង់យកទឹកមកផឹកជាការស្រេច។

៣) ព្យាបាលពស់ខាំ៖ ប្រសិនបើត្រូវពស់ខាំនៅពេលយប់ និងជាដំណោះស្រាយបឋម អាចយកជីពងទាកូនមកបុកលាយទឹកផឹក និងយកកាកទៅលាបនៅត្រង់បរិវេណពស់ខាំ រួចសូមបញ្ជូនអ្នកត្រូវពស់ខាំទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យបន្ថែម។

៤) ព្យាបាលជំងឺផ្សិតនៅចន្លោះម្រាមជើង៖ ការព្យាបាលជំងឺផ្សិតនៅចន្លោះម្រាមជើង គឺគ្រាន់តែយកជីពងទាកូនទៅបុកលាយទឹក ហើយយកទៅលាប ឬបិទកាកនៅកន្លែងផ្សិតនោះ តែហាមមិនឱ្យត្រូវទឹកទេ។

៥) ព្យាបាលស្រែង និងរមាស់៖ ស្រែង និងរមាស់ពិតជារំខានខ្លាំងណាស់ ដែលវាបង្កឱ្យស្បែករមាស់មិនឈប់ និងឡើងកន្ទួលក្រហមទៀតផង ដើម្បីព្យាបាលអាការៈនេះ គ្រាន់តែត្រាំជីពងទាកូនក្នុងស្រាសរ និងយកមកលាបត្រង់កន្លែងកើតស្រែង ឬរមាស់។ លើសពីនេះទៅទៀត ក៏អាចបុកជីពងទាកូន និងយកមកបិទត្រង់កន្លែងកើតស្រែង និងរមាស់ជាការស្រេច។

៦) ព្យាបាលស្នាមជាំ ឬហើម៖ ប្រសិនបើមានរបួសបង្កជាស្នាមជាំ ឬហើម អាចសាកល្បងយកជីពងទាកូនមកកិន  និងលាបនៅលើរបួស។

៧) ព្យាបាលមុន៖ ជីពងទាកូនមានផ្ទុកនូវសារធាតុប្រឆាំងការរលាក និងសារធាតុបន្សាប ដែលអាចជួយក្នុងការបំបាត់មុន និងបណ្ដឹងរន្ធរោម ដោយគ្រាន់តែយកជីពងទាកូន ១ក្ដាប់មកបុកលាយអំបិលបន្តិច រួចយកកាកទៅបិទនៅលើមុន ឬបរិវេណមុខដែលមានរន្ធញើសធំ ទុករយៈពេល ២ម៉ោង សឹមលាងសម្អាតជាមួយទឹកត្រជាក់ ។

៨) ព្យាបាលការគាំងបេះដូងភ្លាមៗ៖ ប្រសិនបើមានអាការៈគាំងបេះដូងដោយមិនដឹងមុន វិធីបណ្ដោះអាសន្ន អាចយកឬសជីពងទាកូនចំនួន ៥០ក្រាម បុកលាយជាមួយស្រាសរ រួចសំរិតទឹកផឹក ១កែវ ។ បន្ទាប់មក សូមបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើការពិនិត្យបន្ថែម។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក TNAOT

0 comments:

Post a Comment