ក្រសាំងទាប ច្រើនដុះនៅ តាមដីដែលមានសំណើម ដូចជាដុះតាមគុម្ពផ្កា ក្នុងសួនបន្លែ តាមកៀនកោះដែលសើមត្រជាក់ ជាដើម។ ដើមវាស្រួយហើយមានពណ៌សថ្លា ចំណែកស្លឹកវិញពណ៌បៃតងភ្លឺ និងរសជាតិប្រហាក់ប្រហែលនឹងត្រកួនដែរ។
ក្រសាំងទាបនេះអាចយកមកធ្វើម្ហូបបានយ៉ាងឆ្ងាញ់ពិសា ដែលជាទូទៅខ្មែរយើងនិយម ឆាត្រឡប់ជាមួយសាច់គោ ឬត្រលប់ខ្លាញ់ជ្រលក់ទឹកម្រេច។ ក្រៅពីអាចធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសារហើយនោះ ក្រសាំងទៀបក៏មានអត្ថប្រយោជន៍ចំពោះសុខភាព សម្រស់ និងព្យាបាលពីជំងឺផងដែរ ដោយសារ វាមានផ្ទុកជាតិ វីតាមីនសេ និងបេតាការ៉ូទីនខ្ពស់ ។
នៅតាមប្រទេសអភិវឌ្ឍន៍មួយចំនួន បានធ្វើការស្រាវជ្រាវ ហើយយកក្រសាំងទាបច្នៃជាឱសថ មកប្រើ ដើម្បីបន្ថយកូលេស្ដេរ៉ូលក្នុងឈាម។
ចំណែកឯ ស្លឹកក្រសាំងទាបវិញគេយកមកបុកពូតយកទឹកពិសាដែលជួយបានច្រើនមុខដូចជា៖
បន្ថយកម្ដៅ កែការរលាក
បំបាត់ចុកពោះ, បំបាត់ការឈឺក្បាល, បំបាត់ជំងឺភ្នែកដុះកន្ទុយថ្លែន, បំបាត់អាការឈឺសន្លាក់
ជំនួយដល់សុខភាពបេះដូង, ជួយឲ្យបត់ជើងតូចស្រួល
ទប់ស្កាត់ពពួកបាក់តេរីដែលធ្វើឲ្យកើតមុន រើម ឫបូស
ប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជម្ងឺមហារីក ដូចជាមហារីកសុដន់
ស្លឹកក្រសាំងទាបអាចជួយបំប៉នស្បែកឲ្យភ្លឺរលោង ( ដោយយកស្លឹកដាំទឹកទុកក្លាសេឲ្យត្រជាក់យកមកលាងមុខ ) ច្របាច់ស្លឹកយកមកកក់សក់បំបាត់ជ្រុះ និងធ្វើឲ្យសក់ភ្លឺទន់រលោងទៀតផង។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក សប្បាយ
0 comments:
Post a Comment