Thursday, June 13, 2024

អត្ថប្រយោជន៍នៃការទទួលទានផ្លែល្ពៅ

 ផ្លែល្ពៅគឺជាប្រភេទបន្លែមួយប្រភេទ ដែលប្រជាជនខ្មែរនិយមក្នុងការទទួលទាន ដោយយើងអាចកែច្នៃវាជា ម្ហូបអាហារ ភេសជ្ជៈ ឬបង្អែមផ្សេងៗ។ ផ្លែល្ពៅមិនត្រឹមតែមានរសជាតិផ្អែមឆ្ងាញ់ប៉ុណ្ណោះតែ តែវាថែមបានផ្តល់សារប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយ។

) ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖​ ការផលិតរ៉ាឌីកាល់សេរីច្រើននៅក្នុងរាងកាយ អាចបណ្តាលឲ្យកើតជំងឺកាចសាហាវផ្សេងៗដូចជា ជំងឺមហារីក ជំងឺបបេះដូងជាដើម។ ដើម្បីចៀសវាងពីបញ្ហានេះ លោកអ្នកគួរធ្វើការទទួលទានផ្លែល្ពៅ ដោយសារផ្លែល្ពៅមានផ្ទុកនូវសារធាតុ អាល់ហ្វាការ៉ូទីន (alpha-carotene) បេតាការ៉ូទីន (beta-carotene) និងបេតា ក្រាថកសែនសីន (beta-cryptoxanthin) ដែលជួយគ្រប់គ្រងការបញ្ចេញរ៉ាឌីកាល់សេរី ការពារការបំផ្លាញកោសិកា។

) ជំនួយដល់អង្គការពាររាងកាយ៖​ នៅក្នុងផ្លែល្ពៅ មានផ្ទុកសារធាតុ បេតាការ៉ូទីន (beta-carotene) ដែលរាងកាយបម្លែងទៅជា វីតាមីន A ។​ ការសិក្សាមួយបានបង្ហាញថា វីតាមីន A អាចជួយបង្កើនសមត្ថភាពនៃប្រព័ន្ធការពាររាងកាយ និងប្រឆាំងនឹងមេរោគផ្សេងៗ។

) ការពារចក្ខុវិញ្ញាណ៖​​ អ្នកវិទ្យសាស្ត្របានបង្ហាញថា ការទទួលទានសារធាតុ បេតាការ៉ូទីន (beta-carotene) ដែលមាននៅក្នុងផ្លែល្ពៅបានច្រើន អាចជួយដល់សុខភាពភ្នែក និងប្រឆាំងនឹងជំងឺភ្នែកឡើងបាយ។

) ប្រឆាំងនឹងជំងឺមហារីក៖ ផ្លែល្ពៅសម្បូរទៅដោយ  ការ៉ូតេនូអ៊ីត (carotenoid) ដែលដើរតួនាទីដូចទៅនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាមានតួនាទីក្នុងការគ្រប់គ្រងការបញ្ចេញ រ៉ាឌីកាល់សេរី ដែលអាចជួយការពាររាងកាយពីជំងឺមហារីក។

) ជួយសុខភាពបេះដូង៖​​ នៅក្នុងផ្លែល្ពៅសម្បូរទៅដោយ សារធាតុប៉ូតាស្យូម វីតាមីន C និងកាកសរសៃ fiber ដែលសុទ្ធសឹងតែជាសារធាតុជំនួយដល់សុខភាពបេះដូង។ ការសិក្សាមួយបានបង្ហាញថា ការទទួលទានសារធាតុប៉ូតាស្យូមបានច្រើន ជួយកាត់បន្ថយការឡើងសម្ពាធឈាម និងប្រឆាំងនឹងជំងឺស្ត្រូក។

) ដោយឡែក ប្រិសនបើ ពិសាទឹកល្ពៅ ៣ ដង ក្នុងមួយថ្ងៃ (មួយដង កន្លះកែវ) ជួយសម្រួលដល់អ្នកជួបប្រទះបញ្ហាគ្រួសក្នុងតម្រងនោម និងបញ្ហាប្លោកនោម។ ពិសាក្នុងរយៈពេល ១០ ថ្ងៃ។

) ជួយបង្ការមិនឱ្យកើតជម្ងឺអារ ដាច់សរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល។

) ជួយថែរក្សាប្រព័ន្ធរំលាយអាហារ និងជំនួយដល់សុខភាពពោះវៀន។

) ជួយព្យាបាលជំងឺថ្លើមប្រភេទ A និងធ្វើឱ្យមុខងារថ្លើមដំណើរការបានល្អ។

១០) ធ្វើឱ្យស្បែកទន់ មានសំណើម ទប់ស្កាត់ភាពជ្រីវជ្រួញ ដោះស្រាយបញ្ហាស្បែកខ្វះជាតិទឹក និងធ្វើឱ្យស្បែកនៅក្មេងជាងវ័យ។

១១) ជួយបំប៉នដល់សុខភាពសក់ និងជួយបណ្ដុះសក់ឡើងវិញ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ពេទ្យយើង និងសុខក្រម  

0 comments:

Post a Comment