Thursday, June 13, 2024

អត្ថប្រយោជន៍​នៃ​ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​៣​ផ្លែ​ជា​រៀងរាល់ថ្ងៃ ។

ការ​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ពិតជា​មាន​ប្រសិទ្ធភាព និង​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ នៅ​ពេល​អ្នក​សម្រេចចិត្ត​បរិភោគ​ផ្លែ​នេះ សូម​បរិភោគ​ផ្លែ​ល្មើ​ក្រៀម​ដែល​មាន​សំបក​រលោង មិន​ប្រេះ​និង​រាង​ជ្រួញ​បន្តិច​។ សូម​ចៀសវាង​បរិភោគ​ផ្លែ​ល្មើ​ដែល​រឹង​ខ្លាំង និង​មាន​ក្លិន​មិនល្អ ។

១-​ពង្រឹង​ការ​រំលាយ​អាហារ​របស់​អ្នក៖ ផ្លែ​ល្មើ​ល្អ​ចំពោះ​សុខភាព ​ដោយសារ​តែ​បរិមាណ​ជាតិ​កាក​សរសៃ​រលាយ​ខ្ពស់​របស់​វា។ ពេល​ដែល​អ្នក​បរិភោគ​ផ្លែ​ល្មើ ជាតិ​កាក​សរសៃ​រលាយ​នឹង​ទាញ​ជាតិ​ទឹក​ពី​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នក ដែល​ធ្វើ​ឱ្យ​អ្នក​បត់ជើង​បាន​ទៀងទាត់ ។ លើស​ពី​នេះ​ផ្លែ​ល្មើ​អាច​ជួយ​បង្ការ​ជំងឺ​រាករូស​ដោយសារ​តែ​វា​អាច​ជួយ​រក្សា​តុល្យភាព​ក្នុង​ផ្លូវ​រំលាយ​អាហារ។ ការ​បរិភោគ​ផ្លែ​ល្មើ​តាម​វិធី​មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​បន្ធូរបន្ថយ​ភាព​មិន​ស្រួល​ក្នុង​ពោះវៀន ដោយសារ​តែ​វា​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​បាក់តេរី​ល្អ​នៅ​ក្នុង​បំពង់​រំលាយ​អាហារ​របស់​អ្នកមាន​ភាព​ប្រសើរ​ឡើង ។

២-​ជួយ​ឱ្យ​ជាតិ​ដែក​មាន​តុល្យភាព៖ ផ្លែ​ល្មើ​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​ដែល​ជា​ប្រភព​អាហារ​ដ៏​ល្អ​ក្នុង​ការ​រក្សា​តុល្យភាព​កម្រិត​ជាតិ​ដែក ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ស្លេកស្លាំង ។ ការ​បរិភោគ​ផ្លែ​ល្មើ​អាច​បង្កើន​កម្លាំង និង​ថាមពល​ទាំងមូល​របស់​ពួក​គេ ។

៣-​ជំរុញ​ថាមពល​ក្នុង​ខ្លួន​អ្នក៖ ផ្លែ​ល្មើ​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ដូច​ជា​ ​ស្ករ glucose ដែល​ធ្វើ​ឱ្យ​វា​ជា​អាហារ​សម្រន់​ដ៏​ល្អ​ក្នុង​ការ​បង្កើន​ថាមពល​របស់​អ្នក ។ ជាតិ​កាក​សរសៃ​ដែល​មាននៅ​ក្នុង​ផ្លែ​ល្មើ​មាន​សមត្ថភាព​ក្នុង​ការ​រក្សា​ថាមពល​របស់​អ្នក ដែល​អាហារ​ផ្អែម​ផ្សេង​ទៀត​មិន​អាច​ធ្វើ​បាន។

៤-​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ៖ ដើម្បី​ធ្វើ​ឱ្យ​ឆ្អឹង​រឹង​មាំ និង​មាន​សុខភាព​ល្អ អ្នក​ត្រូវការ​បរិមាណ​ដ៏​ច្រើន​នៃ​សារធាតុ​ម៉​ង់​ហ្គា​ណែ​ស ម៉ា​ញ៉េ​ស្យូ​ម។ ផ្លែ​ល្មើ​គឺជា​ដំណោះស្រាយ​យ៉ាង​ល្អ​សម្រាប់​​សុខភាព​ឆ្អឹង​របស់​អ្នក​ដោយ​គ្រាន់តែ​បន្ថែម​វា​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក។ សុខភាព​ឆ្អឹង​គឺជា​ការ​ព្រួយបារម្ភ​ចំពោះ​ស្ត្រី​មាន​វ័យ​ចំណាស់ ហើយ​ផ្លែ​ល្មើ​គឺជា​ដំណោះ​ស្រាយ​ល្អ​បំផុត​នៅ​ក្នុង​ស្ថានភាព​នេះ ៕

រៀបចំដោយ #SharedKnowledgeHealth

0 comments:

Post a Comment