ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ទាំងត្រកួនចិន ឬត្រកួនខ្មែរ សុទ្ធតែផ្ទុកនូវសារធាតុចិញ្ចឹមដ៏អស្ចារ្យ ដែលមានបរិមាណថាមពលនៃប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម ស័ង្កសី វីតាមីនC វីតាមីន, វីតាមីន B-6, Folate វីតាមីន B-12 វីតាមីន A និងវីតាមីន D ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលទទួលបានពីការបរិភោគត្រកួន៖
១) កាត់បន្ថយកូឡេស្តេរ៉ុលទៅជាកម្រិតធម្មតា៖ ត្រកួនមានផ្ទុកនូវសារធាតុដែលអាចជួយដោះស្រាយនូវបញ្ហាកើនឡើង និងថយចុះនូវកម្រិតកូលេស្តេរ៉ុល។
២) ព្យាបាលជំងឺទាក់ទងនឹងថ្លើម៖ ជំងឺថ្លើមដូចជាជំងឺខាន់លឿងដែរ អាចត្រូវបានព្យាបាលដោយការបរិភោគត្រកួន ។ បន្លែនេះអាចជួយដល់រាងកាយក្នុងការសម្រួលអង់ស៊ីម ដែលអាចបន្សាបជាតិពុលធ្វើឲ្យរាងកាយរបស់អ្នកមានសុខភាពល្អ។
៣) ជំងឺកង្វះឈាមក្រហម៖ កង្វះជាតិដែកត្រូវបានជួបប្រទះភាគច្រើន ដោយអ្នកដែលមានភាពស្លេកស្លាំង ឬអ្នកដែលមានផ្ទៃពោះ។ ក្នុងករណីនេះទឹកត្រកួន អាចជាជំនួយដ៏អស្ចារ្យព្រោះវាអាចផ្ដល់ជាតិដែកគ្រប់គ្រាន់ដែលរាងកាយត្រូវការ។ ហើយវាក៏អាចមានអត្ថប្រយោជន៍ផងដែរ សម្រាប់ស្ត្រីដែលហូរឈាមច្រើនពេកអំឡុងពេលនៃការមករដូវ។
៤) ល្អសម្រាប់ប្រព័ន្ធរំលាយអាហារ៖ ក្រពះមានបញ្ហា អាចដោយសារតែការទល់លាមក ឬការរំលាយអាហារមិនបានល្អ។ នេះដោយសារតែរាងកាយមានកង្វះជាតិសរសៃ។ ប៉ុន្តែត្រកួនមានផ្ទុកសមាសធាតុនៃជាតិសរសៃ ដែលធ្វើឲ្យល្អក្នុងការជួយដល់ប្រព័ន្ធរំលាយអាហារ និងបញ្ហាក្រពះ។
៥) ប្រឆាំងនឹងជំងឺទឹកនោមផ្អែម៖ ការទទួលទានទឹកត្រកួនជាប្រចាំ អាចជួយឲ្យរាងកាយកម្ចាត់ការវិវត្តនៃជំងឺទឹកនោមផ្អែមដែលអាចកើតមាន។ ដូច្នេះ អ្នកគួរតែការពារវាឲ្យបានប្រសើរជាងមុន ដោយបញ្ចូលត្រកួនទៅក្នុងរបបអាហារជាទៀងទាត់។
៦) ការពារបេះដូង៖ ត្រកួនមានផ្ទុកនូវវីតាមីន A និង វីតាមីន C រួមជាមួយសារធាតុបេតាការូទីន វាត្រូវបានធានាថា បេះដូងរបស់អ្នកនឹងត្រូវបានការពារជានិច្ច ពីជំងឺដែលទាក់ទងនឹងបេះដូង។
៧) ការពារកោសិកាមហារីក៖ ត្រកួនក៏ជាបន្លែដ៏អស្ចារ្យ ដែលអាចការពារការលូតលាស់កោសិកាមហារីក ដោយសារត្រកួនមានផ្ទុកនូវអង់ទីអុកស៊ីដង់មួយចំនួន ដែលអាចរារាំងកោសិកាមហារីក មិនឲ្យលូតលាស់ និងចិញ្ចឹមនៅក្នុងខ្លួនយើង។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កម្ពុជាថ្មី
0 comments:
Post a Comment