Thursday, June 13, 2024

អត្ថប្រយោជន៍របស់ផ្លែស្រកានាគ

 

 ផ្លែស្រកានាគ ​បច្ចុប្បន្ន​បាន​ក្លាយទៅ ជា​ផ្លែ​ឈើ​ជាទី​ពេញ​និយម ​ពី​សំណាក់​ មនុស្ស​ជា​ច្រើន ​ព្រោះតែ​ពណ៌​សម្បុរ​ និង​រសជាតិ​ផ្អែម​ឆ្ងាញ់​ របស់​វា ។ យ៉ាងណា​ក៏​ដោយ ផ្លែ​ឈើ​នេះ ​ត្រូវ​អ្នកជំនាញ​ អះអាង​ថា វាផ្ទុក​សារធាតុចិញ្ចឹម ​រាង​កាយ​មិន​ចាញ់​ផ្លែ​ឈើ​ផ្សេង​ៗ​ឡើយ ។ ក្រៅពី ​វីតាមីន វា​ក៏​សម្បូរ​ដោយ សារ​ធាតុ​រ៉ែ​ផង​ដែរ ។ គុណប្រយោជន៍ នៃការទទួលទានផ្លែស្រកានាគ ដែលល្អសម្រាប់សុខភាព៖

១-​ជា​ប្រភព ​នៃ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ៖ ដើម្បី​ជួយ​ឱ្យ ​រាង​កាយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី​ ក៏​ដូច​ជា ធាតុ​ដែល​នាំ​ឱ្យ ​កើត​មហារីក។ ផ្លែ​ស្រកានាគ ​គឺជា​ប្រភព​ដ៏​សំខាន់​ នៃ​សមាសធាតុ​នេះ​ ដែល​ជួយ​កាត់​បន្ថយ​ប្រសិទ្ធភាព ​បំផ្លាញ​កោសិកា ​របស់​រ៉ា​ឌី​កាល់​សេរី​ ក្នុង​រាង​កាយ ។

២-​ជួយ​ទប់ស្កាត់​សញ្ញា​ នៃ​ការ​ចាស់​នៅ​លើ​ស្បែក៖ ដោយសារ​ស្រកានាគ ​ជា​ផ្លែ​ឈើ​ ផ្ទុក​យ៉ាង​ក្រាស់ក្រៃ​នូវ​សមាសធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ដូច្នេះ វា​ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ទប់ស្កាត់​ សញ្ញា​ចាស់​នៅ​លើ​ស្បែក ។ ការទទួលទាន ​ផ្លែ​ឈើ​នេះ ​នឹងអាច​ជួយ​ឱ្យ​ស្បែក​តឹង​ណែន ក្មេង​ជាង​វ័យ ​និង​មាន​សុខភាព​ល្អ ។ វិធី​មួយទៀត គេ​អាច​យក​វា ​ទៅ​បិទ​លើ​ស្បែក​មុខ ដោយទុក​ចោល រយៈពេល ​១៥-២០​នាទី រួច​លាង​ជម្រះ​ដោយ​ទឹក​ធម្មតា ។

៣-​ជួយ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង៖ ស្ថិតនៅ​ក្នុង ​ពិភពលោក​មួយ​នេះ ​ដែល​ពោរពេញ​ទៅ​ដោយ​Stress មនុស្ស​ជា​ច្រើន ​បាន​កើត​មាន ​បញ្ហា​ធ្ងន់ធ្ងរ​នានា ​ទាក់ទិន​នឹង​សុខភាព​បេះដូង ។ ដូច្នេះ ការ​ជ្រើសរើស​ ការទទួលទាន ផ្លែ​ស្រកានាគ ​គឺជា​ជម្រើស​ល្អ​មួយ ព្រោះវា​ជួយ​កែ​លំអ ​សុខភាព​បេះដូង ដោយ​បញ្ចុះ​កម្រិត​ខ្លាញ់ ​កូ​ឡេ​ស្តេ​រ៉ូ​លអាក្រក់ តែ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។

៤-​ជួយ​គ្រប់គ្រង ​និង​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ព្រមទាំង ធ្វើ​ឱ្យ​ល្អ​ប្រសើ រ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ៖

ជា​ប្រភព ​ដែល​សម្បូរ​បែប ​ដោយសារ​ធាតុ​សរសៃ ​នាំ​ឱ្យ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ មាន​លទ្ធភាព​ ជួយ​ធ្វើ​ឱ្យ​មាន​លំនឹង​ កម្រិត​ស្ករ​ក្នុង​ឈាម និង​ព្រមទាំង​កែ​លំអ​ ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។

៥-ជួយ​ដល់​សុខភាព​ភ្នែក៖ ផ្លែស្រកានាគ ​សម្បូរ​ច្រើន​ដោយ​វីតាមីន​A ដែល​ជា​ប្រភព​សំខាន់ ​ជួយ​ដល់​សុខភាព​ភ្នែក ៕

រៀបចំដោយ #SharedKnowledgeHealth

0 comments:

Post a Comment