Wednesday, June 12, 2024

អត្ថប្រយោជន៍ទឹកឃ្មុំ លាយជាមួយទឹកក្តៅឧណ្ហៗ

 ការញុំាទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំ គឺផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពរបស់យើង។ ភេសជ្ជៈមួយប្រភេទនេះ គឺងាយស្រួលក្នុងការផលិតទេ ដោយគ្រាន់តែយើងច្របាច់ក្រូចឆ្មារមួយចំណិតតូច ចូលទៅក្នុងទឹកក្ដៅឧណ្ហៗមួយកែវ បន្ថែមទឹកឃ្មុំធម្មជាតិ ១ស្លាបព្រាបាយ បន្ទាប់មកកូរឱ្យសព្វ នោះយើងអាចទទួលទានបានហើយ។

ដោយឡែក ដើម្បីទទួលបាននូវលទ្ធផលល្អ យើងគួរតែទទួលទានមុនបរិភោគអាហារពេលព្រឹក រយៈពេល៣០នាទី។ សម្រាប់អត្ថប្រយោជន៍នៃការញុំាទឹកក្តៅឧណ្ហៗលាយជាមួយទឹកឃ្មុំនោះ​ រួមមាន៖

១) ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ៖ យើងបានដឹងរួចមកហើយថា ទឹកក្រូចឆ្មារជាប្រភពដ៏ប្រសើរនៃវីតាមីន C។ ហើយវីតាមីនសេនេះចាំបាច់សម្រាប់រក្សា​ ប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យកាន់តែរឹងមាំ។ ចំពោះការទទួលទានទឹកក្ដៅឧណ្ហៗ លាយជាមួយទឹកឃ្មុំទៀងទាត់ ក៏អាចជួយកាត់បន្ថយហានិភ័យ នៃជម្ងឺឆ្លងមួយចំនួនផងដែរ ដូចជា ជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ។ រីឯ ទឹកឃ្មុំសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម កម្ចាត់រ៉ាឌីកាល់សេរីដែលជាម៉ូលេគុលគ្រោះថ្នាក់ ដែលអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់យើងចុះខ្សោយ។

២) កាត់បន្ថយអាការៈឈឺសន្លាក់៖ ទឹកឃ្មុំក៏មានផ្ទុកនូវសមាសធាតុប្រឆាំងនឹងការរលាក ដូច្នេះ ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំរាល់ព្រឹក គឺល្អប្រសើរបំផុតក្នុងការជួយកាត់បន្ថយការឈឺចាប់ ស្ពឹក និងហើមសន្លាក់ ជាពិសេសនៅពេលព្រឹក។

៣) បង្កើនថាមពល៖ ការទទួលទានភេសជ្ជៈដែលមានផ្ទុកនូវជាតិកាហ្វេអ៊ីន អាចបង្កឱ្យមានអាការៈញ័រដៃ ញ័រទ្រូង ឈឺក្បាល វិលមុខ ថប់បារម្ភ ជាដើម។ ប៉ុន្តែ ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំ ១ កែវ គឺល្អប្រសើរបំផុតសម្រាប់សុខភាព ដែលជួយជម្រុញ និងបង្កើនថាមពលដល់រាងកាយតាមបែបធម្មជាត។ ទឹកក្រូចឆ្មារ និងទឹកឃ្មុំមានផ្ទុកជាតិស្ករដែលអាចផ្ដល់ឱ្យកោសិកានូវថាមពលបន្ថែម។ ក្រៅពីនេះ ភេសជ្ជៈមួយមុខនេះក៏ជួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយផងដែរ។

៤) ជួយឱ្យស្រកទម្ងន់៖ គ្រាន់តែទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំឱ្យបានទៀងទាត់ ក៏អាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាពផងដែរ ព្រោះទឹកឃ្មុំមានផ្ទុកជាតិស្ករធម្មជាតិ ដែលល្អសម្រាប់សុខភាពមិនដូចជាតិស្ករចម្រាញ់ដែលមានផ្ទុកនៅក្នុងភេសជ្ជៈកំប៉ុង ដូចជា ទឹកផ្លែឈើកែច្នៃនោះឡើយ
។ ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកឃ្មុំរាល់ពេលក៏អាចជួយកាត់បន្ថយចំណង់អាហារបានផងដែរ ។

រៀបចំដោយ #SharedKnowledgeHealth

ឯកសារយោង #គេហទំព័រក្នុងស្រុក

0 comments:

Post a Comment