ស្ពៃក្តោបជាប្រភេទបន្លែ Brassica ដែលមានផ្កាខាត់ណាបៃតង ផ្កាខាត់ណា និងខាត់ណាដើម និងមានរាង និងពណ៌ខុសៗគ្នា ពណ៌ក្រហម ពណ៌ស្វាយ ពណ៌ស និងពណ៌បៃតង។ ក្រៅពីនេះទៅទៀត ស្ពៃក្តោបផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើន ដែលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ខាងក្រោមនេះគឺអត្ថប្រយោជន៍នៃស្ពៃក្តោប ៖
១) ផ្ទុកនូវសារធាតុចិញ្ចឹម៖ ទោះបីជាស្ពៃក្តោបមានកាឡូរីទាបក៏ដោយ ក៏វាមានជីវជាតិបំប៉នគួរឱ្យចាប់អារម្មណ៍ដែរ និងមានផ្ទុកមីក្រូសារជាតិដទៃទៀត ដូចជា វីតាមីនអា ជាតិដែក វីតាមីន B6 និងអាស៊ីត folate ជាដើម ដែលសារធាតុនេះចាំបាច់សម្រាប់ការរំលាយអាហារ ថាមពល និងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ។ ក្រៅពីនេះទៅទៀត ស្ពៃក្តោបមានជាតិសរសៃខ្ពស់ហើយមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលរួមមាន ប៉ូលីហ្វេណុល និងសមាសធាតុស្ពាន់ធ័រ ដែលអាចការពាររាងកាយពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ ស្ពៃក្តោបមានផ្ទុកវីតាមីន C ខ្ពស់ជាពិសេសអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាដែលអាចការពារប្រឆាំងនឹងជំងឺបេះដូង ជំងឺមហារីកមួយចំនួន ជាដើម។
២) អាចជួយរក្សាការរលាក៖ ស្ពៃក្តោបមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗគ្នាជាច្រើនដែលត្រូវបានបង្ហាញដើម្បីកាត់បន្ថយការរលាករ៉ាំរ៉ៃ ដែលការរលាករ៉ាំរ៉ៃដែលកើតឡើងក្នុងរយៈពេលយូរត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺជាច្រើន រួមមាន ជំងឺបេះដូង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ និងជំងឺរលាកពោះវៀន។
៣) ស្ពៃក្តោបផ្ទុកដោយវីតាមីនសេ៖ វីតាមីនសេ គឺជាវីតាមីនរលាយក្នុងទឹកដែលមានតួនាទីសំខាន់ៗជាច្រើននៅក្នុងខ្លួន ក្នុងការបង្កើតកូឡាជែនដែលជាប្រូតេអ៊ីនមានច្រើនបំផុតនៅក្នុងខ្លួន។ ក្រៅពីនេះទៅទៀត វីតាមីនសេជួយឱ្យរាងកាយស្រូបយកជាតិដែក អាចការពាររាងកាយពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរីដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃជា ជំងឺមហារីក។
៤) ជួយធ្វើឱ្យការរំលាយអាហារប្រសើរឡើង៖ ស្ពៃក្តោបសម្បូរជាតិសរសៃ ដែលធ្វើឱ្យសុខភាពរំលាយអាហារល្អប្រសើរឡើង។ ជាតិសរសៃជួយឱ្យប្រព័ន្ធរំលាយអាហារមានសុខភាពល្អដោយជំរុញចលនាពោះវៀនឱ្យទៀងទាត់។
៥) អាចជួយរក្សាសុខភាពបេះដូង៖ ស្ពៃក្តោបក្រហមមានផ្ទុកនូវសមាសធាតុដ៏មានឥទ្ធិពលដែលអាចកាត់បន្ថយសម្ពាធឈាម និងហានិភ័យនៃជំងឺសរសៃឈាម និងជំងឺបេះដូង ជាដើម។
៦) អាចបន្ថយសម្ពាធឈាម៖ ជំងឺលើសឈាមជាកត្តាហានិភ័យចម្បងនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ ការសិក្សាថ្មីៗបានបង្ហាញថា ការបង្កើនប៉ូតាស្យូមនៃរបបអាហារ គឺមានសារៈសំខាន់សម្រាប់ការបញ្ចុះសម្ពាធឈាម ព្រោះប៉ូតាស្យូមគឺជាសារធាតុរ៉ែសំខាន់ និងអេឡិចត្រូលីតដែលរាងកាយត្រូវការដំណើរការឱ្យបានត្រឹមត្រូវ ដែលជួយគ្រប់គ្រងសម្ពាធឈាមដោយប្រឆាំងនឹងផលប៉ះពាល់នៃសូដ្យូមនៅក្នុងខ្លួន។ ស្ពៃក្តោបក្រហម គឺជាប្រភពប៉ូតាស្យូមដ៏ប្រសើរបំផុតដែលផ្តល់នូវប៉ូតាស្យូម ១២%យនៃតម្រូវការប្រចាំថ្ងៃ ប្រសិនបើទទួលទានស្ពៃក្ដោប ចំនួន ១៧៨ ក្រាម ។
៧) អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល៖ កូលេស្តេរ៉ុលគឺជាសារធាតុដែលស្រដៀងនឹងខ្លាញ់ដែលមាននៅក្នុងគ្រប់កោសិកានៅក្នុងខ្លួន។ ទោះបីជាយ៉ាងក៏ដោយ ការដែលកើនឡើងច្រើននូវកូលេស្តេរ៉ុលអាក្រក់ខ្ពស់អាចប្រឈមនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូងផងដែរ។ ស្ពៃក្តោបមានផ្ទុកនូវសារធាតុដែលអាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ មិនល្អបាន។
៨) ជាប្រភពដ៏ប្រសើរនៃវីតាមីនK៖ ស្ពៃក្តោប គឺជាប្រភពដ៏អស្ចារ្យនៃវីតាមីនK១ ដែលមានមុខងារសំខាន់ ដើរតួជា cofactor សម្រាប់អង់ស៊ីមដែលទទួលខុសត្រូវក្នុងការកកឈាម។
៩) ងាយស្រួលក្នុងការបន្ថែមទៅក្នុងរបបអាហារ៖ ក្រៅពីផ្ដល់អត្ថប្រយោជន៍ដល់សុខភាពល្អហើយ ស្ពៃក្តោបក៏មានរសជាតិឆ្ងាញ់ ដែលអាចត្រូវបានបរិភោគឆៅ ឬចម្អិនហើយបន្ថែមទៅមុខម្ហូបជាច្រើនប្រភេទដូចជាសាឡាត់ ស៊ុប ជាដើម។ លើសពីនេះទៅទៀត ស្ពៃក្តោបក៏ត្រូវបានគេយកធ្វើជាជ្រក់ទៀតផង។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ស្ពាន
0 comments:
Post a Comment