Thursday, June 13, 2024

អត្ថប្រយោជន៍របស់ផ្លែត្រសក់

 ត្រសក់ គឺបន្លែមួយប្រភេទដ៏ប្រជាប្រិយ សម្រាប់មុខម្ហូបទូទៅ នៅក្នុងប្រទេសកម្ពុជាយើង។ ក្រៅពីនេះទៅទៀត យើងសង្កេតឃើញថាប្រជាជនកម្ពុជាយើង ចូលចិត្តយកត្រសក់មកធ្វើជាជ្រក់ ចាវ ឬធ្វើជាអន្លក់ជាដើម។ សារប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែត្រសក់ដែលល្អសម្រាប់សុខភាពមានដូចខាងក្រោម៖

) សម្បូរទៅដោយជីវជាតិ៖​ ត្រសក់ផ្ទុកនូវកាឡូរីទាប មានវីតាមីន និងសារធាតុចិញ្ចឹមខ្ពស់។ នៅក្នុងត្រសក់​ ៣០០ ក្រាម​មានផ្ទុកប្រូតេអ៊ីន ២ ក្រាម ជាតិសរសៃ Fiber ២​​ ក្រាម​​ និងសារជាតិចិញ្ចឹមជាច្រើនទៀត។

) ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ការសិក្សាមួយបានបង្ហាញថា​ ការទទួលទានត្រសក់អាចជួយកម្ចាត់ជាតិអុកស៊ីតកម្មនៅក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធ ជាតិអុកស៊ីតកម្មគឺជារ៉ាឌីកាល់សេរី ដែលវាផ្ដល់ផលប៉ះពាល់ដល់សុខភាព ដូចជា​ ជំងឺមហារីក ជំងឺបេះដូង និងបញ្ហាស្រ្តេសជាដើម។​

) ផ្ដល់ជាតិសំណើម៖ ផ្លែត្រសក់មួយ មានផ្ទុកជាតិទឹកប្រហែលជា ៩៦% ដែលអាចជួយបំពេញជាតិទឹកនៅក្នុងរាងកាយបានយ៉ាងល្អ ជាហេតុផ្ដល់នូវជាតិសំណើមបានយ៉ាងល្អដល់រាងកាយ និងស្បែកដែលអាចការពារការប្រេះស្បែក ជាពិសេសនៅក្នុងរដូវត្រជាក់ ឬរដូវលំហើយ ជាដើម ។

)​ ជួយសម្រកទម្ងន់៖ ដោយសារតែផ្លែត្រសក់មានផ្ទុកនូវកាឡូរីទាប ដូច្នេះត្រសក់គឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកចង់សម្របទម្ងន់ និងអាចជួយដល់សុខភាពបានច្រើនទៀតផង ព្រោះត្រសក់ចំនួន​ ៣០០​  ក្រាម មានផ្ទុកកាឡូរីចំនួន ៤៥​ ក្រាម។​ 

) កាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម៖ ការស្រាវជ្រាវមួយបានលើកឡើងថា ត្រសក់អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាម និងអាចការពារពីការកើតជំងឺទឹកនោមផ្អែមបានទៀតផង។

) សម្រួលដល់ដំណើរការពោះវៀន៖ ការទទួលទានផ្លែត្រសក់ អាចជួយសម្រួលដល់ចលនាពោះវៀន​​​។ ដោយសារតែត្រសក់មានផ្ទុកនូវជាតិទឹកច្រើន វាជួយព្យាបាលបញ្ហាទល់លាមក​ សម្រួលដល់ការបន្ទោរបង់បានល្អ។

) ​អាចកាត់​បន្ថយកម្ដៅ​ទាំង​ក្នុង​និង​ក្រៅ​រាង​កាយ ៖ ដោយគ្រាន់តែយក​ត្រសក់​ចិតជា​ចំណិត​ រួចបិទ​លើ​ស្បែក​ វាអាច​ជួយ​បន្ថយ​ការ​រលាក​ដោយ​កម្ដៅពន្លឺព្រះអាទិត្យ ។

) ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ ៖ សារធាតុ​ទឹក​ក្នុង​ផ្លែ​ត្រសក់​ដើរតួ​សំខាន់ក្នុងការជួយសម្អាត​កាក​សំណល់​មិនល្អ​ចេញពី​រាង​កាយ​ ប្រសិនបើយើងទទួលទានត្រសក់ជាប្រចាំ អាច​ជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោមបានទៀតផង ។

) ​ជួយ​បំពេញបន្ថែម​នូវ​វីតាមីន​ដែល​រាង​កាយ​ត្រូវការជា​ប្រចាំ​ថ្ងៃ៖ ផ្លែត្រសក់​ផ្ទុក​នូវ​វីតាមីនជាច្រើនប្រភេទ​ដែល​រាង​កាយយើង​ត្រូវការ​ចាំបាច់​ជាប្រចាំ​ថ្ងៃ ដូចជា វីតាមីន A , វីតាមីន B និងវីតាមីន C​  ដែលវីតាមីន​ទាំងនេះ​អាចជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ ធ្វើ​ឱ្យមានអារម្មណ៍​ស្រស់ស្រាយ និង​ពោរពេញទៅ​ដោយ​ថាមពលទៀតផង ។

១០) ​ជួយ​ជំរុញ​ដល់​សុខភាព​សន្លាក់ ក៏ដូចជាបន្ថយ​ការ​ឈឺចាប់​ពី​ជំងឺ​សន្លាក់៖  ផ្លែត្រសក់ផ្ទុកនូវសារធាតុរ៉ែយ៉ាងច្រើន និងស៊ី​លី​កាដែល​បាន​ជួយ​ជំរុញ​ដល់​សុខភាព​សន្លាក់​តាម​រយៈ​ការ​ពង្រឹង​ដល់​ជាលិកា​ត​ភ្ជាប់​នានា ៕

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ពេទ្យយើង និងកោះសន្តិភាព

1 comment:

  1. សូមអរគុណសម្រាប់ការចែករំលែក

    ReplyDelete