Wednesday, June 12, 2024

អត្ថប្រយោជន៍នៃការទទួលទានគ្រឿងសមុទ្រ

អត្ថប្រយោជន៍នៃការបរិភោគគ្រឿងសមុទ្រដែលល្អសម្រាប់សុខភាព៖

១) សម្រាល​អាការ​ធ្លាក់​ទឹក​ចិត្ត៖​ មនុស្ស មួយ​ចំនួន​បាន​រងគ្រោះ​ពី​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ដោយ​សារ​តែ​ការ​មាន​ស្ត្រេស​ពី​ការងារ និងការរស់នៅ​ប្រចាំ​ថ្ងៃ។ ការ​បរិភោគ អាហារ​សមុទ្រ អាច​ជួយ​កាត់​បន្ថយ សញ្ញា​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​បានយ៉ាង​ច្រើន​ ដោយ​សារ​គ្រឿង​សមុទ្រ​ជួយ​បង្កើន​កម្រិត​ DHA នៃ​រាងកាយ ​និងអាច​បន្ទាប​កម្រិត​នៃ​ការ​ធ្លាក់​ទឹក​ចិត្ត​បាន​។​

២) ជំនួយ​សុខភាព​ផ្នែក​ចក្ខុ៖ អាហារសមុទ្រ​សម្បូរ​ដោយ​ជាតិ​ប្រេង មាន​អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី​ (Omega3) ច្រើន ដែល​អាច​ជំនួយ​សុខភាព​ភ្នែក។ ខ្យង​សមុទ្រ គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន A ដែល​នឹង​ជួយ ធ្វើ​ឲ្យ​ការ​មើល​ឃើញ កាន់​តែ​ប្រសើរ​ឡើង​។

៣) ជួយ​ចំពោះ​អ្នក​ជំងឺ​ហឺត​៖ ការ ញ៉ាំ​សាច់​ត្រី​ជា​ទៀង​ទាត់ នឹង​ជួយ​ការពារ​ដល់​សួត​របស់​អ្នក​។ អ្នក​ដែល តែងតែ​ទទួលទាន​នូវ​អាហារ​គ្រឿង​សមុទ្រ គឺ​ហាក់​ដូច​ជា​មិន​សូវ ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​​​ជំងឺ​ហឺត​ទេ។​

៤) បំប៉ន​សុខភាព​ស្បែក៖ ខ្លាញ់ ត្រី និង​ប្រភេទ​ត្រី ដែល​សម្បូរ​ទៅ​ដោយ អាស៊ីត​ខ្លាញ់​អូ​មេហ្គាបី (Omega3) និង ប្រូតេអ៊ីន អាច​ពន្យឺត​ដល់​ដំណើរ​ការ វិវឌ្ឍ​ទៅ​រក​ចាស់​វ័យ​ចំពោះ​មនុស្ស​ស្រី និង​ជា​ពិសេស​បង្កើត​ស្រទាប់​​ស្បែក​កូឡាហ្សែន​ការពារភាព​ជ្រីវ​ជ្រួញបាន​ទៀតផង​។​

៥) ជំនួយ​សុខភាព​បេះដូង៖ អ្នក​គួរ​ធ្វើ​ការ​ទទួលទាន​អាហារ​ សមុទ្រ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់​បន្ថយ ​កម្រិត​នៃ​កូឡេ​ស្តេរ៉ូល​អាក្រក់​ក្នុង​រាងកាយ ដែល​វា​នឹង​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​បេះដូង។

៦) ចំពោះ​អ្នក​ខ្វះ​គ្រាប់​ឈាម​ក្រហម៖​ អាហារសមុទ្រ​គឺ​សម្បូរ​ទៅ​ដោយ​សារ​ជាតិ​ស័ង្កសី និង​ជាតិ​ដែក ដែល​ល្អ​ចំពោះ អ្នក​ដែល​មាន​បញ្ហា និង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម។ ការ​បរិភោគ​អាហារ​សមុទ្រ ជួយ ដល់​ការ​បង្កើន​នូវ កម្រិត​អេម៉ូក្លូប៊ីន នៅ​ក្នុង​រាងកាយ​។​ 

 

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ភ្នំពេញប៉ុស្តិ៍

 
 
 
 

0 comments:

Post a Comment