ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយថា ផ្លែត្រឡាច គឺជាបន្លែមួយប្រភេទ ដែលពេញនិយមក្នុងការទទួលទាននៅក្នុងប្រទេសកម្ពុជា ដោយគេអាចកែច្នៃធ្វើជាម្ហូបអាហារ នំ ឬភេសជ្ជៈផ្សេងៗ។
ត្រឡាចមិនត្រឹមតែមានជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែត្រឡាចអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការបរិភោគផ្លែត្រឡាច៖
១) ជួយសម្រកទម្ងន់៖ ការទទួលទានផ្លែត្រឡាចចំនួន ១០០ ក្រាម អាចផ្តល់កាឡូរី ១៤ កាឡូរី ហើយវាមានផ្ទុកនូវកាកសរសៃ fiber ដែលជួយឲ្យមានអារម្មណ៍ថាឆ្អែតបានយូរ ដូច្នេះ វាសាកសមសម្រាប់អ្នកដែលចង់សម្រកទម្ងន់។
២) ជំនួយប្រព័ន្ធរំលាយអាហារ៖ ផ្លែត្រឡាចមានផ្ទុកនូវកាកសរសៃ fiber ដែលជួយឲ្យសុខភាពពោះវៀនមានដំណើរការល្អ និងអាចឲ្យកាកសំណល់ផ្លាស់ទីបានយ៉ាងងាយទៀតផង។ វាក៏ជួយដល់បញ្ហាទល់លាមកផងដែរ ដោយសារតែវាមានផ្ទុកជាតិទឹករហូតដល់ ៩២% ឯណ្ណោះ។
៣) ជំនួយដល់សុខភាពថ្លើម៖ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែត្រឡាច ជួយបញ្ចេញជាតិពុលចេញពីរាងកាយ និងជួយការពារតម្រង និងថ្លើមពីការខូចខាតដោយសារ រ៉ាឌីកាល់សេរី។
៤) ប្រឆាំងជំងឺមហារីក៖ ផ្លែត្រឡាច មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយការពារកោសិកា ពីការខូចខាត ដោយសារការបំផ្លាញរបស់កោសិកាមហារីក។
ក្រៅពីនេះ ផ្លែត្រឡាចក៏ផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនផ្សេងទៀតផងដែរ ដូចជា៖ ព្យាបាលដំបៅ និងប៉ារ៉ាស៊ីតនៅក្នុងពោះវៀន, ជួយបញ្ឈប់ការហូរឈាមខាងក្នុង, ជួយប្រឆាំងនឹងជំងឺផ្លូវចិត្ត, អាចបង្កើនថាមពល, អាចបន្សាបជាតិពុល, អាចពង្រឹងដំណើរការផ្លូវដង្ហើម, និងងាយស្រួលក្នុងការបំពេញបន្ថែមក្នុងរបបអាហារ។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ពេទ្យយើង និងត្នោត
0 comments:
Post a Comment