ផ្លែប៉េងប៉ោះ ត្រូវបានគេចាត់ទុកថាជាផ្លែឈើផង និងបន្លែផង ដោយសារតែវាមានគុណប្រយោជន៏ជាច្រើន។ អ្នកក៏ប្រហែលជាធ្លាប់ដឹងហើយថា ផលិតផលថែរក្សាសំរស់ ជាច្រើនប្រភេទក៏ត្រូវបានគេយកប៉េងប៉ោះមកប្រើធ្វើជាធាតុផ្សំផងដែរ។
ផ្លែប៉េងប៉ោះ សំបូរទៅដោយអាហាររូបត្ថម្ភ ដែលចាំបាច់ជាប្រចាំថ្ងៃ។ ខាងក្រោមអត្ថប្រយោជន៍ដែលយើងនឹងទទួលបានពីការទទួលទានផ្លែប៉េងប៉ោះ ដែលល្អសម្រាប់សុខភាព៖
១) សំបូរដោយវីតាមីនសេ វីតាមីនអេ វីតាមីនខេ និងប៉ូតាស្យូម៖ ប៉េងប៉ោះតែមួយផ្លែអាចផ្តល់ ៤០%នៃវីតាមីនសេ ដែលត្រូវការជាប្រចាំថ្ងៃ ម្យ៉ាងទៀតវាក៏ផ្ទុកនូវវីតាមីនអេដែលអាចជំនួយដល់ភ្នែក និងសុខភាពស្បែក វីតាមីនខេជួយអោយឆ្អឹងរឹងមាំ និងប៉ូតាស្យូមជាសារធាតុចិញ្ចឹមសំខាន់ជួយដល់មុខងារបេះដូង ការកន្រ្តាក់សាច់ដុំ រក្សាសម្ពាធឈាម និងរក្សាសមតុល្យទឹកក្នុងរាងកាយ។
២) ជួយអោយបេះដូងមានសុខភាពល្អ៖ ប៉េងប៉ោះមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលហៅថាលីកូប៉ែន។ ការបរិភោគផ្លែប៉េងបោះអាចរក្សាកម្រិតឈាម កាត់បន្ថយការដាច់សសៃឈាម និងកត្តាហានិភ័យដែលបង្កើនឱកាសនៃការវិវត្តទៅជាជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
៣) ជំនួយភ្នែក៖ សារធាតុលីកូប៉ែនដែលមាននៅក្នុងផ្លែប៉េងបោះ ក៏ល្អសម្រាប់ភ្នែកផងដែរ។ យោងតាមការសិក្សាបានឱ្យដឹងថា សារធាតុចិញ្ចឹមទាំងនោះ គឺជំនួយដល់ភ្នែក, ការពារប្រឆាំងនឹងស្ថានភាពភ្នែក , ជំងឺភ្នែកឡើងបាយ និងការចុះខ្សោយនៃភ្នែកផងដែរ។
៤) ជំរុញសុខភាពរំលាយអាហារ៖ សារធាតុរាវ និងជាតិសរសៃដែលមាននៅក្នុងប៉េងប៉ោះ អាចមានប្រយោជន៍ចំពោះការទល់លាមក ព្រោះបើយោងតាម USDA បានអោយដឹងថា ប៉េងប៉ោះដ៏ធំមួយមានផ្ទុកជាតិទឹក ៦ អោន និងជាតិសរសៃ ១.៥ ក្រាម ដែលអាចជួយអោយរាងកាយរំលាយអាហារបានល្អ និងមានភាពងាយស្រួលក្នុងការបត់ជើងធំថែមទៀតផង។
៥) ជួយក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម៖ ប៉េងប៉ោះ អាចជាអាហារការពារសម្រាប់អ្នក ដែលមានជំងឺទឹកនោមផ្អែមទាំង ២ ប្រភេទ។ ក្នុងការសិក្សាមួយបាននិយាយថាអ្នកដែលមានជំងឺទឹកនោមផ្អែម ដែលបរិភោគប៉េងប៉ោះរយៈពេល ៣០ថ្ងៃ នោះជាតិខ្លាញ់របស់ពួកគេនឹងធ្លាក់ចុះ និងអាចបំផ្លាញនូវហានិភ័យនៃជំងឺបេះដូងបានយ៉ាងល្អ ហើយវាក៏អាចជួយអ្នកជំងឺទឹកនោមផ្អែម កាត់បន្ថយនៃហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូងថែមទៀតផង។
៦) ជួយដល់សុខភាពស្បែក៖ តាមការសិក្សាក្នុងឆ្នាំ ២០១១ បានឱ្យដឹងថាការរួមបញ្ចូលគ្នារបស់ប៉េងប៉ោះ និងប្រេងអូលីវ អាចប្រឆាំងនឹងការបំផ្លាញពីពន្លឺព្រះអាទិត្យ និងអាចជួយជំរុញក្នុងការផលិតកូឡាជែន ដែលអាចរក្សាសុខភាពស្បែករឹងមាំ និងក្មេងជាងវ័យ ហើយអ្នកវិទ្យាសាស្ត្រជឿជាក់ថា លីកូឡែន ដែលមាននៅក្នុងប៉េងប៉ោះ គឺសំខាន់ខ្លាំងណាស់សម្រាប់សុខភាពស្បែក។
៧) ប្រឆាំងនឹងជំងឺមហារីក៖
ភាគល្អិតតូចៗរបស់សារធាតុលីកូប៉ែនដែលមានក្នុងប៉េងបោះ
ដែលអាចជួយកាត់បន្ថយហានិភ័យ នៃជំងឺមហារីកក្រពេញប្រូស្តាត មហារីកក្រពេញអូវែ
មហារីកសួត និងក្រពះផងដែរ។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ក្នុងស្រុកធីវី
0 comments:
Post a Comment