Thursday, June 13, 2024

អត្ថប្រយោជន៍នៃការញាំស្លឹកជីអង្កាម

 ស្លឹកជីអង្កាមស្រស់ គឺជាអត្ថប្រយោជន៍ ពីធម្មជាតិ ដែលធ្វើឲ្យ មានសុខភាពល្អ។ ហើយអត្ថប្រយោជន៍នៃការញាំជីអង្កាមដែលល្អចំពោះសុខភាពយើងរួមមាន៖


) ជៀសឆ្ងាយពីបញ្ហាក្រពះ៖ ជីអង្កាម ត្រូវបានគេស្គាល់ថា អាចយកមកប្រើសម្រាប់ព្យាបាល ប្រភេទជំងឺ ដែលទាក់ទងនឹងបញ្ហាក្រពះ ពោះវៀន និង ការឈឺចាប់ពេលមករដូវជាដើម ។ ប៉ុន្តែភ័ស្តុតាង តាមផ្នែកវិទ្យាសាស្រ្ត បានបង្ហាញឲ្យឃើញថា ភាគច្រើនវាត្រូវបានយកទៅប្រើ សម្រាប់ព្យាបាល ជម្ងឺរលាកពោះវៀន។ រោគសញ្ញាទូទៅនៃជម្ងឺរលាកពោះវៀន ត្រូវបានកាត់បន្ថយ និងបន្ថយការឈឺចាប់ ។

) បន្ថយអាការៈតឹងច្រមុះ៖ ជាការពិតណាស់ អាការ:តឹងច្រមុះ គឺជារឿងធម្មតាមួយ ដែលបណ្ដាលមកពី ជម្ងឺផ្ដាសាយ និងប្រតិកម្មអាឡែហ្ស៊ី ហើយជាទូទៅតែងតែកើតមាន ចំពោះកុមារ និងមនុស្សពេញវ័យ។  ដោយសារតែ ក្នុងជីអង្កាម មានផ្ទុកនូវសារជាតិ មេនតុល ដែលមានជាតិ ត្រជាក់ប្រហើរ។ ជាងនេះទៅទៀត ជាតិមេនតុលនេះ គឺជាធាតុដ៏សំខាន់ នៅក្នុងថ្នាំផ្តាសាយ និងអាឡែហ្ស៊ី មួយចំនួនផងដែរ ដោយគ្រាន់តែ ស្រូបយកក្លិន ដ៏ប្រហើរ របស់វា  ដើម្បីបំបាត់ការតឹងច្រមុះ។

) ជួយក្នុងការរំលាយអាហារ៖ ជីអង្កាម មិនគ្រាន់តែមានសារ:ប្រយោជន៍ ជួយកាត់បន្ថយបញ្ហាក្រពះនោះទេ ប៉ុន្តែវាក៏ជួយជំរុញលំហូរ ទឹកប្រមាត់។ ជាពិសេស ការបន្ថែមជីអង្កាមចូលទៅ ក្នុងតែ វានឹងជួយជំរុញ ដល់ការរំលាយអាហារ បានយ៉ាងឆាប់រហ័ស។

) សុខភាពស្បែក៖ ជីអង្កាម គឺជាឱសថ ដែលត្រូវបានគេប្រើធ្វើជាក្រែម យូរយារណាស់មកហើយ ។ ក្រែមជីអង្កាម ក៏ត្រូវបានប្រើ សំរាប់ព្យាបាល ជំងឺបន្ទាលត្រអាក និងកន្ទួល ផងដែរ។ វាមិនត្រឹមតែមានប្រសិទ្ធភាព ចំពោះស្បែកនោះទេ ក៏អាចបង្ការ កុំឲ្យកើតមាន បញ្ហាស្បែក ផងដែរ។

) ប្រមូលអារមណ្ម៍បានល្អ៖ ការសិក្សាមួយ ឲ្យដឹងថា ជីអង្កាមមានទំនាក់ទំនង ជាមួយនឹង ការចងចាំ។ ជាញឹកញាប់ នៅពេលដែលអ្នក ដកដង្ហើមចូល ជាមួយនឹងក្លិនដ៏ប្រហើរ របស់ ជីអង្កាម វានឹងជួយបង្កើនសមត្ថភាព នៃការចងចាំ និងការផ្ដោតអារម្មណ៍បានល្អ ទៀតផង។  

) ជួយកាត់បន្ថយ ជម្ងឺរបេង៖ ជីអង្កាមមាន លក្ខណៈសម្បត្តិប្រឆាំង នឹងការរលាក ដែលជួយឲ្យ អ្នកដែលមានជម្ងឺរបេង មានភាពប្រសើរឡើង។ ការសិក្សាបានបង្ហាញដែរថា ការស្រូបយកក្លិន ប្រេងជីអង្កាម អាចជួយក្នុងការទប់ស្កាត់ ការកើតមានឡើងវិញ នៃជម្ងឺរបេង។

) ការពារប្រឆាំងនឹងមហារីក និង ដុំសាច់៖ ជាក់ស្ដែង ជីអង្កាម មិនត្រឹមតែមានសារ:ប្រយោជន៍ ជួយការពារ និងព្យាបាលរោគពោះវៀន ប៉ុណ្ណោះទេ តែក៏ជួយការពារប្រឆាំងនឹងមហារីកសួត ស្បែក និងពោះវៀនធំ ផងដែរ តាមរយ:សារជាតិមានក្នុងជីអង្កាម។

៨. ផ្ដល់ការថែទាំមាត់ធ្មេញ៖​ជីអង្កាម ជាធាតុផ្សំសកម្មនៅក្នុងផលិតផលប្រើប្រាស់សម្រាប់ ធ្មេញបំផុត។ វត្តមាននៃ ជីអង្កាម ក្នុងសុខភាពមាត់ ជួយការពារការពុកធ្មេញ និងធ្វើឲ្យខ្យល់ដកដង្ហើមបុរិសុទ្ធ ។

) ព្យាបាលអាការ:ឈឺក្បាល៖ ប្រេងជីអង្កាម មានប្រសិទ្ធភាពដ៏អស្ចារ្យក្នុង ការព្យាបាលអាការ:ឈឺក្បាល ។ ដោយគ្រាន់តែ យកប្រេង ទៅម៉ាស្សា នៅលើថ្ងាស និងសៀតផ្កា អ្នកនឹងមានអារម្មណ៍ធូរស្រាល និងស្រស់ស្រាយឡើងវិញ ។ ពិសេសនោះ អ្នកអាចស្រូបក្លិនវាបាន ដែលនឹងទទួលបាននូវលទ្ធផលដ៏មានប្រសិទ្ធភាព ។

១០) កាត់បន្ថយការឈឺសាច់ដុំ៖ ការឈឺសាច់ដុំ គឺ បញ្ហាទូទៅមួយផ្សេងទៀត របស់មនុស្សគ្រប់វ័យ។ ហើយជាមួយគ្នានេះ អ្នកអាចម៉ាស្សាប្រេងជីអង្កាម នៅកន្លែងដែលមានការឈឺចាប់សាច់ដុំ ពីព្រោះវា មានប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពឈឺចាប់ ។ ជម្រើសម៉្យាងទៀត អ្នកអាចបន្ថែមបន្តក់ដំណក់ ប្រេងជីអង្កាម មួយចំនួន ចូលទៅក្នុងទឹកសម្រាប់ងូត ដើម្បីបន្ថយការឈឺចាប់បាន ដោយខ្លួនឯង ។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ខ្មែរឡូត

 

0 comments:

Post a Comment