អត្ថប្រយោជន៍នៃការទទួលទានសាច់ជ្រូកដែលត្រឹមត្រូវដើម្បីទទួលបាននូវសារធាតុចិញ្ចឹមសម្រាប់រាងកាយ និងទទួលបានសុខភាពល្អ។
១) ពង្រឹងមុខងារខួរក្បាល និងភាពសុំានៃរាងកាយ ៖ សាច់ជ្រូកជាប្រភេទសាច់ក្រហមដែលសំបូរទៅដោយជាតិស័ង្កសី ដែលជាសារធាតុរ៉ែដ៏សំខាន់សម្រាប់សុខភាពខួរក្បាល អភិវឌ្ឍប្រព័ន្ធសរសៃប្រសាទកណ្តាល និងពង្រឹងប្រព័ន្ធភាពសុំានៃរាងកាយ ដើម្បីឱ្យរាងកាយដំណើរការបានត្រឹមត្រូវ ។ ក្រៅពីនេះ សារធាតុដែលមាននៅក្នុងសាច់ជ្រូក ក៏មានតួនាទីក្នុងការបែងចែកកោសិកា ការលូតលាស់កោសិកា ការព្យាបាលមុខរបួស និងការបំបែកកាបូអ៊ីដ្រាតផងដែរ។
២) ធ្វើឱ្យប្រសើរឡើងនូវមុខងារសាច់ដុំ៖ សារធាតុដែលមាននៅក្នុងសាច់ជ្រូក អាចជួយពង្រឹងមុខងារសាច់ដុំ និងការហាត់ប្រាណ ។ សាច់ជ្រូកមិនត្រឹមតែសំបូរទៅដោយប្រូតេអ៊ីនទេ ប៉ុន្តែក៏មានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀតដែលល្អសម្រាប់សាច់ដុំ ជាហេតុសាច់ជ្រូកជាប្រភេទអាហារដ៏ល្អបំផុតមួយសម្រាប់ការធ្វើលំហាត់ប្រាណ។
៣) បង្កើតមុខងារក្រពេញទីរ៉ូអ៊ីត៖ សាច់ជ្រូកក៏មានផ្ទុកនូវសារធាតុសេលេញ៉ូម ដែលមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការធ្វើឱ្យប្រសើរឡើងនូវមុខងាររបស់ក្រពេញទីរ៉ូអ៊ីត ក្រពេញទីរ៉ូអ៊ីត គឺជាក្រពេញអ័រម៉ូនសំខាន់ ដែលមានតួនាទីក្នុងការរំលាយអាហារ ការលូតលាស់ និងការអភិវឌ្ឍនៃរាងកាយ។
៤) ផ្តល់ថាមពលដល់រាងកាយ៖ សាច់ជ្រូកត្រូវបានគេចាត់ទុកថាជាប្រភពដ៏ល្អនៃជាតិដែក ដែលជាតិដែកមានតួនាទីក្នុងការដឹកជញ្ជូនអុកស៊ីសែនទៅគ្រប់ទីកន្លែងនៃរាងកាយ ផលិតនូវកោសិកាគ្រាប់ឈាមក្រហម និងផ្តល់នូវថាមពល។ ក្រៅពីនេះ សាច់ជ្រូកក៏ជាប្រភពនៃវីតាមីន B1 និង វីតាមីន B3 ដែលជួយកោសិការបស់រាងកាយបំលែងកាបូអ៊ីដ្រាតទៅជាថាមពល។
៥) រក្សាម៉ាសសាច់ដុំ៖ នៅពេលវ័យកាន់តែចាស់ ការថែរក្សាម៉ាសសាច់ដុំកាន់តែពិបាក ។ ដូច្នេះ ប្រសិនបើមិនមានរបបអាហារត្រឹមត្រូវទេ ម៉ាសសាច់ដុំនឹងថយចុះ និងអាចនាំឱ្យមានបញ្ហាជាច្រើនដល់សុខភាពផងដែរ។ ការទទួលទាននូវរបបអាហារត្រឹមត្រូវ នោះម៉ាសសាច់ដុំនឹងសំបូរទៅដោយប្រូតេអ៊ីន ដូចនេះ សាច់ជ្រូក គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន និងអាស៊ីតអាមីណូ ដែលជាប្លុកសំណង់ដ៏ល្អសម្រាប់បង្កើតសាច់ដុំថ្មី និងរក្សាម៉ាសសាច់ដុំ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ត្នោត
0 comments:
Post a Comment