Wednesday, June 12, 2024

អត្ថប្រយោជន៍នៃការញាំស្ពៃជើងទា ឬស្ពៃតឿ

ស្ពៃជើងទា ឬ ស្ពៃតឿ ​អាច​យក​ទៅ​ចម្អិន​ជាមួយ​ស៊ុបគោ និង​ស៊ុបស៊ូគី​បាន និង​អាច​យក​ទៅ​ឆា​ប្រេង​ខ្យងដោយ​មិ​នបាច់​ដាក់​សាច់ ហើយ​នៅ​មាន​រស​ជាតិ​ឆ្ងាញ់។ ស្ពៃ​នេះជាប្រភេទបន្លែសម្បូរទៅដោយសារធាតុចិញ្ចឹម ដូចជាវីតាមីន C ប៉ូតាស្យូម អាស៊ីតហ្វូលិក និងកាបូនអ៊ីដ្រាតជាដើម ដែលបានផ្ដល់សារប្រយោជន៍ដល់អ្នកទទួលទានដូចជា៖

១) វីតាមីន C ដែលមាននៅក្នុងស្ពៃជើងទា ឬស្ពៃតឿអាច​ជំនួយ​ដល់​ស្បែក និង​ការពារ​មិន​ឲ្យ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ទៀត

២) ប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងស្ពៃជើងទា ឬស្ពៃតឿ​អាច​ប្រឆាំងនឹង​ជំងឺកាច់សាហាវ បង្ការពីជំងឺមហារីក និងមេរោគ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ជា​ពិសេស​នោះ​ល្អ​សំរាប់​បេះ​ដូង

៣) ការពារជម្ងឺបេះដូង និងតម្រងនោម និងជួយពង្រឹងសាច់ដុំ

៤) អាស៊ីតហ្វូលិកដែលមាននៅក្នុងស្ពៃជើងទា ឬស្ពៃតឿផ្សំឡើងពីវីតាមីន B ដែលជាវីតាមីនដែលស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជា​ចាំ​បាច់​ ដែលអាចជាជំនួយដល់ការលូតលាស់ខួរក្បាលទារកឱ្យមានភាពឆ្លាតវៃ (ប៉ុន្តែ ស្រ្តីពរពោះគួរទទួលទានស្ពៃជើងទា ឬ ស្ពៃតឿ ក្នុងបរិមាណសមល្មម) 

៥) ផ្ទុកសារធាតុជួយបន្ថយភាពតានតឹងក្នុងអារម្មណ៍

៦) ស្ពៃជើងទា ឬស្ពៃតឿមានផ្ទុកជាតិខ្លាញ់ និងស្ករទាប ដែលជួយការពារមិនឱ្យកើនឡើងនៃកាឡូរី​៕

នាពេលបច្ចុប្បន្ននេះ ស្ពៃជើងទា ឬស្ពៃតឿពិតជាពេញនិយមនៅ​ក្នុង​ប្រទេស​កម្ពុជាយើង ទាំង​កន្លែង​លក់​ស៊ុបគោ និង​ស៊ុ​បស៊ូ​គី និង​តាម​បណ្តា​ភោជនីយ​ដ្ឋាន​ តែង​តែ​ជ្រើស​រើស​ស្ពៃ​នេះ​យក​ទៅ​ធ្វើ​ ជាម្ហូប​ពិសេសៗ​សំរាប់​អតិថិជន ហើយ​យើង​គ្រប់​គ្នា​អាច​រកទិញស្ពៃ​នេះ​តាម​បណ្តា​ផ្សារ​នៅ​ក្បែរៗ​ ផ្ទះបាន។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក សុខក្រម  និង cambo-report

0 comments:

Post a Comment