ប៉ិគួកជាប្រភេទបន្លែមើម
ដែលមានរាងមូលៗ និងមានសាច់ពណ៌ស ដែលអាចយកទៅធ្វើម្ហូប ដូចជាស្លប្រហើរ ឬឆា
ថែមទាំងអាចទទួលទានស្រស់ជាមួយអំបិលម្ទេសក៏ឆ្ងាញ់ដែរ។ តោះចូលរួមស្តាប់ទាំងអស់គ្នាជាមួយនាងខ្ញុំ
ដូចតទៅនេះ។
១) ផ្ទុកទៅដោយសារធាតុចិញ្ចឹម៖ ប៉ិគួកមានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗជាច្រើន ក៏ដូចជាបរិមាណជាតិសរសៃដ៏ច្រើនផងដែរ។ ក្រៅពីនេះ ប៉ិគួកក៏មានផ្ទុកនូវវីតាមីនE វីតាមីន B6 កាល់ស្យូម ផូស្វ័រ ស័ង្កសី និងទង់ដែង។ ក្រៅពីនេះ ប៉ិគួកមានកាឡូរីទាប មានជាតិសរសៃ និងជាតិទឹកខ្ពស់ដែលល្អសម្រាប់អ្នកចង់សម្រកទម្ងន់។ ប៉ិគួកក៏ជាប្រភពដ៏ប្រសើរនៃវីតាមីនសេ ដែលជាវីតាមីនរលាយក្នុងទឹក ដើរតួជាអង់ទីអុកស៊ីដង់នៅក្នុងខ្លួន និងចាំបាច់សម្រាប់ប្រតិកម្មអង់ស៊ីមជាច្រើន។
២) មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់៖ ប៉ិគួកមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដែលជាសមាសធាតុរុក្ខជាតិមានប្រយោជន៍ដែលជួយការពារការបំផ្លាញកោសិ ។ សារធាតុប្រឆាំងអុកស៊ីតកម្មអាចជួយការពារប្រឆាំងនឹងការបំផ្លាញកោសិកាដោយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលជាម៉ូលេគុលបង្កគ្រោះថ្នាក់ បណ្តាលឱ្យមានស្ត្រេសអុកស៊ីតកម្ម និងជំងឺរ៉ាំរ៉ៃ រួមមាន ជំងឺមហារីក ទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង និងការថយចុះការយល់ដឹង។ ក្រៅពីនេះ ប៉ិគួកអាចជួយប្រឆាំងនឹងភាពតានតឹងអុកស៊ីតកម្ម និងអាចបន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ។
៣)
ជួយជំរុញសុខភាពបេះដូង៖ ប៉ិគួកមានសារធាតុចិញ្ចឹមជាច្រើនដែលធ្វើឱ្យវាក្លាយជាជំរើសដ៏ប្រសើរបំផុតសម្រាប់ធ្វើអោយប្រសើរឡើងនូវសុខភាពបេះដូង
ព្រោះប៉ិគួកមានផ្ទុកនូវជាតិសរសៃអាហារ ដែលអាចរំលាយបានយ៉ាងច្រើន
អាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុល ដោយការពារកុំអោយទឹកប្រមាត់មិនឱ្យឡើងនៅក្នុងពោះវៀន
ក៏ដូចជាការពារថ្លើមពីការបង្កើតកូឡេស្តេរ៉ុលបន្ថែមទៀត។
ការពិនិត្យឡើងវិញលើការសិក្សាចំនួន ២៣
បានបង្ហាញថាការបង្កើនការញ៉ាំជាតិសរសៃបានថយចុះយ៉ាងខ្លាំងនូវកូលេស្តេរ៉ុលសរុប
និងកូលេស្តេរ៉ុលអាក្រក់។ ប៉ិគួកក៏មានផ្ទុកប៉ូតាស្យូមដែលអាចជួយបន្ថយសម្ពាធឈាមដោយបន្ធូរសរសៃឈាម។
ការសិក្សាមួយបានបង្ហាញថាប៉ូតាស្យូមធ្វើឱ្យថយចុះសម្ពាធឈាម
និងការពារប្រឆាំងនឹងជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ លើសពីនេះទៀតប៉ិគួកអាចធ្វើឱ្យឈាមរត់បានប្រសើរ
ព្រោះវាមានផ្ទុកជាតិដែក
និងទង់ដែងដែលទាំងពីរនេះចាំបាច់សម្រាប់កោសិកាឈាមក្រហមដែលមានសុខភាពល្អ។
៤) ជំរុញការរំលាយអាហារ៖ ជាតិសរសៃចំណីអាហារជួយបង្កើនលាមក ដែលអាចជួយឱ្យអាហារធ្វើចលនាបានយ៉ាងរលូនតាមរយៈបំពង់រំលាយអាហារ។ លើសពីនេះទៀតប៉ិគួកមានផ្ទុកនូវជាតិសរសៃមួយប្រភេទដែល អាចបង្កើនចលនាពោះវៀនរហូតដល់ ៣១% ចំពោះអ្នកដែលមានការទល់លាមក។ ប៉ិគួកក៏មានជាតិទឹកខ្ពស់ដែលអាចជួយសម្រួលដល់ការទល់លាមក។ អាហារដែលមានបរិមាណទឹកខ្ពស់ដូចជាប៉ិគួកអាចជួយអ្នកបំពេញតម្រូវការជាតិទឹកប្រចាំថ្ងៃបានទៀតផង។
៥) ល្អសម្រាប់បាក់តេរីក្នុងពោះវៀន៖ ប៉ិគួកមានផ្ទុកនូវជាតិសរសៃ Prebiotic ដែលជាសារធាតុដែលអាចត្រូវបានប្រើដោយបាក់តេរីនៅក្នុងខ្លួន។ ខណៈពេលដែលប្រព័ន្ធរំលាយអាហារមិនអាចរំលាយ ឬស្រូបយកសារធាតុ Prebiotics បាក់តេរីនៅក្នុងពោះវៀន អាចធ្វើអោយសារជាតិទាំងនោះរលាយបាន។ ការទទួលទានអាហារដែលមានជាតិ Prebiotic ជួយជំរុញដល់ការលូតលាស់នៃប្រភេទបាក់តេរី ដែលអាចបន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃ ដូចជាជំងឺបេះដូង ទឹកនោមផ្អែម ជំងឺធាត់ និងជំងឺតម្រងនោម។
៦) អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីក៖ ប៉ិគួកមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីនC, E, និង Beta-Carotene ។ សារធាតុប្រឆាំងអុកស៊ីតកម្មបន្សាបរ៉ាឌីកាល់សេរីដែលអាចនាំឱ្យខូចកោសិកា និងកើតជាមហារីក។ ក្រៅពីនេះ ប៉ិគួកគឺជាប្រភពដ៏ល្អនៃជាតិសរសៃអាហារ ដែលជាតិសរសៃចំណីអាហារត្រូវបានគេស្គាល់ថាមានប្រសិទ្ធិភាពការពារប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ។
៧)
ជំនួយការក្នុងការសម្រកទម្ងន់៖
ប៉ិគួកផ្ទុកនូវបរិមាណសារធាតុចិញ្ចឹមខ្ពស់ ប៉ុន្តែចំនួនកាឡូរីទាប។ ប៉ិគួកមានទាំងជាតិទឹក
និងជាតិសរសៃខ្ពស់ដែលជួយបំពេញឱ្យរាងកាយ។ លើសពីនេះទៀតជាតិសរសៃនៅក្នុងប៉ិគួកអាចជួយធ្វើឱ្យជាតិស្ករក្នុងឈាមមានស្ថេរភាព។
ជាតិសរសៃធ្វើឱ្យការរំលាយអាហារថយចុះ ដែលជួយការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងលឿនក្រោយពេលបរិភោគ។
ដូចដែលអ្នកបានជម្រាបខាងលើមកហើយ ប៉ិគួកមានផ្ទុកនូវជាតិសរសៃ Prebiotic ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់
និងបានបង្ហាញពីឥទ្ធិពលអ័រម៉ូនដែលប៉ះពាល់ដល់ភាពអត់ឃ្លាន និងភាពឆ្អែត។ ហេតុដូច្នេះ ការញ៉ាំប៉ិគួកអាចមិនត្រឹមតែបង្កើនប្រភេទបាក់តេរីពោះវៀនដែលជួយសម្រកទម្ងន់ប៉ុណ្ណោះទេ
ប៉ុន្តែប៉ិគួកក៏អាចជួយឱ្យមានអារម្មណ៍ស្កប់ស្កល់ផងដែរ
។
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Spien Cambodia
0 comments:
Post a Comment