ដូចដែលអ្នកទាំងអស់គ្នាបានជ្រាបមកហើយ ព្រីងជាប្រភេទផ្លែឈើម្យ៉ាងដែលមានរាងតូច និងមានពណ៌ក្រម៉ៅ តោះចូលរួមស្តាប់ទាំងអស់គ្នាអំពីអត្ថប្រយោជន៍នៃការញាំព្រីង ដែលល្អសម្រាប់សុខភាព។
១ ជំងឺមហារីក៖ ព្រីងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី និងអាចបញ្ឈប់ការលូតលាស់ និងការរីករាលដាលនៃកោសិកាមហារីក ដែលបង្កគ្រោះថ្នាក់ដល់សុខភាព ។
២ ល្អសម្រាប់ជំងឺទឹកនោមផ្អែម៖ សារជាតិដែលមាននៅក្នុងផ្លែព្រីង អាចបំបែកជាតិស្ករក្នុងខ្លួន ទៅជាថាមពល ដែលអាចជួយកន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។
៣ ជួយសុខភាពបេះដូង៖ ជាតិប៉ូតាស្យូមដែលមាននៅក្នុងផ្លែព្រីង អាចធ្វើឲ្យបេះដូងមានដំណើរការល្អ និងជួយឲ្យបេះដូងមានសុខភាពល្អគ្រប់ពេល។
៤ ល្អសម្រាប់ការទល់លាមក៖ ផ្លែព្រីងវាមានឥទ្ធិពលខ្លាំងក្នុងការ ប្រយុទ្ធប្រឆាំងនឹងអាការៈ ទល់លាមកបានយ៉ាងពូកែ ព្រោះព្រីងសំបូរទៅដោយជាតិសរសៃ ដែលធ្វើឲ្យលំហូរនៃកាកសំណល់ រាងកាយមានភាពងាយស្រួល។ ក្រៅពីនេះទៅទៀត ចលនាពោះវៀនក៏ដំណើរការទៀងទាត់ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារផងដែរ។
៥ ការពារឆ្អឹងឲ្យរឹងមាំ៖ ជាតិកាល់ស្យូម ជាតិដែក និងផូស្វ័រដែលមាននៅក្នុងផ្លែព្រីង មានឥទ្ធិពលធ្វើឲ្យសកម្មភាពការពារឆ្អឹងឲ្យរឹងមាំ។
៦ ល្អសម្រាប់ស្បែក៖ តាមរយៈវីតាមីន C ដែលមាននៅក្នុងផ្លែព្រីង អាចធ្វើឲ្យស្បែករលោង ស្អាត និងស្រស់ថ្លា។
៧ ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែព្រីងមានផ្ទុកនូវវីតាមីន C និងវីតាមីនដទៃទៀតចម្រុះ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងអាចការពារការឆ្លងជំងឺផ្សេងៗ
៨ កាត់បន្ថយការឈឺក្រពះ៖ ផ្លែព្រីងមានផ្ទុកនូវសារជាតិដែលល្អក្នុងការកាត់បន្ថយភាពតានតឹងសកម្មភាពហួសប្រមាណ និងការឈឺចាប់ទូទៅនៅក្នុងក្រពះ។
៩ ជួយការបង្កើតកោសិកាឈាមក្រហម៖ ផ្លែព្រីងមានផ្ទុកនូវសារជាតិដែលជួយបង្កើននូវកោសិកាឈាមក្រហម ដែលអាចជួយឱ្យរួចផុតពីបញ្ហាសុខភាពជាច្រើន ដូចជា ភាពស្លេកស្លាំង កង្វះជាតិដែកជាដើម។
១០ ក្អករ៉ាំរ៉ៃ៖ ការក្អករ៉ាំរ៉ៃអាចនាំឲ្យមានអាឡ័កស៊ី ឬផ្ដាសាយ ប៉ុន្តែនៅពេលញាំផ្លែព្រីងអាចបញ្ឈប់អាការនេះបាន ព្រោះផ្លែព្រីងសំបូរទៅដោយវីតាមីន C ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក កម្ពុជាថ្មី
0 comments:
Post a Comment