Monday, June 10, 2024

អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារ ជារៀងរាល់ថ្ងៃ!

 ប្រទេសកម្ពុជារបស់អ្នកសម្បូរណាស់ក្រូចឆ្មារ ជាពិសេសអ្នកអាចដាំបានតាមផ្ទះ ឬនៅតាមចម្ងារ ថែមទាំងទទួលបានផលគ្រប់រដូវកាលផងដែរ។ ក្រូចឆ្មារមានផ្ទុកសារធាតុចិញ្ចឹមជាច្រើន រួមមាន៖ វីតាមីន C វីតាមីន B ជាតិកាល់ស្យូម ជាតិដែក ប៉ូតាស្យូម ជាតិសរសៃ និងម៉ាញ៉េស្យូម។ 


ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៨យ៉ាង ដែលអ្នកទាំងអស់គ្នានឹងទទួលបាន បន្ទាប់ពីទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ៖

. ជួយក្នុងការសម្រកទម្ងន់៖ ទឹកក្រូចឆ្មារអាចជាជំនួយដ៏អស្ចារ្យ សម្រាប់មនុស្សដែលមានបំណងចង់សម្រកទម្ងន់។ ដោយសារតែ ទឹកក្រូចឆ្មារមានជាតិសរសៃ នៅពេលដែលអ្នកទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹក នោះអ្នកនឹងមានអារម្មណ៍ឃ្លានតិចតួចក្នុងអំឡុងពេលថ្ងៃ។

. ជួយកាត់បន្ថយការរលាក៖ ការទទួលទានទឹកក្រូចឆ្មារឱ្យបានទៀងទាត់ ក៏អាចជួយកាត់បន្ថយកម្រិតអាស៊ីតនៅក្នុងខ្លួនអ្នកបានផងដែរ។ ការរលាក គឺបណ្តាលមកពីកម្រិតអាស៊ីតខ្ពស់ ដែលមាននៅក្នុងខ្លួនរបស់អ្នក ដែលមានការកើនឡើង នៃអាស៊ីតអ៊ុយរិកនៅក្នុងសន្លាក់។ ដូច្នេះ ការទទួលទានទឹកក្រូចឆ្មារជាររៀងរាល់ព្រឹក នោះអ្នកនឹងអាចទប់ស្កាត់ការកើនឡើងនូវអាស៊ីតអ៊ុយរិក និងអាចកាត់បន្ថយការរលាកសន្លាក់បានយ៉ាងមានប្រសិទ្ធភាពផងដែរ។

. ជួយបង្កើនថាមពល៖ ការទទួលទានទឹកក្រូចឆ្មារនៅពេលព្រឹកនឹងជួយបង្កើនកម្រិតថាមពលរបស់អ្នក នៅពេលអ្នករៀបចំធ្វើដំណើរ ឬទៅធ្វើការ។


. ជួយសម្អាតប្រព័ន្ធក្នុងរាងកាយរបស់អ្នក៖ ភាគច្រើននៃផលិតផល និងអាហារដែលអ្នកបរិភោគសព្វថ្ងៃនេះ មានជាតិពុលជាច្រើន ដូច្នេះ ការទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ ក៏អាចជួយបង្កើនសមត្ថភាពរបស់ថ្លើមក្នុងការកម្ចាត់ជាតិពុល  ព្រោះក្រូចឆ្មារជួយបង្កើនមុខងារអង់ស៊ីមដើម្បីរក្សាថ្លើមឱ្យដំណើរការបានល្អ។

. ជួយជំរុញប្រព័ន្ធភាពស៊ាំរបស់អ្នក៖ ប្រព័ន្ធភាពស៊ាំរបស់អ្នកត្រូវការនូវ វីតាមីន C ដើម្បីការពាររាងកាយពីជម្ងឺឆ្លងផ្សេងៗ ដូចជាជម្ងឺផ្តាសសាយ បានយ៉ាងល្អបំផុត។ ក្រូចឆ្មារមានផ្ទុកវីតាមីន C ជាច្រើន ដូច្នេះ បើអ្នកទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ នៅពេលព្រឹក វានឹងផ្តល់នូវវីតាមីន C គ្រប់គ្រាន់ ដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក ដែលវាត្រូវការ ដើម្បីបំពេញមុខងាររបស់វាឱ្យមានប្រសិទ្ធភាព។


. ជាវិធីសាស្រ្តដ៏ល្អសម្រាប់ជម្ងឺហឺត៖ ប្រសិនបើអ្នកមានជម្ងឺហឺត រឿងមួយដែលអ្នកអាចធ្វើបាន ដើម្បីកាត់បន្ថយការវះកាត់ជម្ងឺហឺត គឺអ្នកគួរតែទទួលទានទឹកក្រូចឆ្មារជារៀងរាល់ថ្ងៃ នោះរោគសញ្ញានៃជម្ងឺហឺតនឹងថយចុះ។

. ជួយដល់ស្បែករបស់អ្នក៖ ក្រូចឆ្មារមានផ្ទុកសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលប្រឆាំងនឹងស្នាមជាំលើស្បែក និងការពារស្នាមជ្រីវជ្រួញ។ ដូច្នេះ ទឹកក្រូចឆ្មារមិនត្រឹមតែធ្វើឱ្យអ្នកមានស្បែកភ្លឺរលោងប៉ុណ្ណោះទេ វាក៏អាចជួយអ្នកឱ្យមើលទៅក្មេងជាងវ័យផងដែរ ធ្វើឱ្យស្បែកមានភាពប្រសើរឡើង ដោយសារតែទឹកក្រូចឆ្មារ អាចជួយកម្ចាត់ជាតិពុលដែលមាននៅក្នុងឈាមរបស់អ្នក។

៨. ជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៖ ទឹកក្រូចឆ្មារក្តៅ នឹងជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងការឈឺបំពង់ក។ ទឹកក្រូចឆ្មារក្តៅ គឺជាភេសជ្ជៈមួយ ក្នុងចំណោមភេសជ្ជៈដែលល្អបំផុត ដែលអ្នកគួរតែទទួលទាននៅពេលព្រឹក ដើម្បីជួយកាត់បន្ថយអាការៈឈឺបំពង់ក។ ទឹកក្រូចឆ្មារគឺជាជម្រើសដ៏ល្អសម្រាប់អ្នកជម្ងឺផ្តាសាយផងដែរ។ 

 

រៀបចំដោយ #SharedKnowledgeHealth

ឯកសារយោង # គេហទំព័រក្នុងស្រុក khmerpostasia.com

0 comments:

Post a Comment