Monday, June 10, 2024

អត្ថប្រយោជន៍ នៃការទទួលទានទឹកការ៉ុត

 ការ៉ុតមិនត្រឹមតែអាចយកមកធ្វើជាម្ហូបអាហារ ឬបរិភោគស្រស់ៗប៉ុណ្ណោះទេ ថែមទាំងអាចយកទៅធ្វើជាទឹកភេសជ្ជៈដែលមានរសជាតិឆ្ងាញ់ និងផ្ដល់គុណប្រយោជន៍ដល់សុខភាពរបស់អ្នកផងដែរ ព្រោះការ៉ុតជាប្រភពប្រូតេអ៊ីនមួយដ៏សំខាន់។

 ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ១០យ៉ាង ដែលបានមកពីការទទួលទានទឹកការ៉ុត ដែលល្អសម្រាប់សុខភាពរបស់អ្នកទាំងអស់គ្នា៖

. ប្រភពជាតិសរសៃ៖ ប្រភពដ៏អស្ចារ្យមួយ នៃជាតិសរសៃដែលមាននៅក្នុងការ៉ុត គឺវាជួយជំរុញដល់ការរំលាយអាហារ និងអាចជួយរក្សាទម្ងន់របស់អ្នកបានផងដែរ។

២. ប្រឆាំងនឹងជំងឺថ្លើម៖ សារធាតុដែលមាននៅក្នុងការ៉ុតក៏អាចជួយកាត់បន្ថយជាតិខ្លាញ់និងប្រូតេអ៊ីននៅក្នុងថ្លើម ដើម្បីជួយធ្វើឱ្យរាងកាយរបស់អ្នកបន្សាបបានល្អ។

៣. សម្បូរសារធាតុចិញ្ចឹម៖ ការ៉ុតមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន រួមមាន៖ ជាតិម៉ាញេស្យូម ផូស្វ័រ ស័ង្កសី ម៉ង់ហ្គាណែស វីតាមីន A វីតាមីន C វីតាមីន E និង វីតាមីន​ K


៤. ប្រឆាំងនឹងជំងឺមហារីក៖ ដោយសារតែការ៉ុតមានផ្ទុកនូវវីតាមីន E ដែលអាចជួយកាត់បន្ថយល្បឿននៃកោសិកាមហារីក។

៥. កាឡូរីទាប៖ កម្រិតកាឡូរីទាបដែលមាននៅក្នុងការ៉ុត ក៏អាចជួយគ្រប់គ្រងទម្ងន់របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។

៦. សុខភាពឆ្អឹង៖ ដោយសារតែ ការ៉ុតមានផ្ទុកនូវវីតាមីន A ជាច្រើន ដែលអាចជួយឱ្យសុខភាពភ្នែក និងសុខភាពឆ្អឹងរបស់អ្នកល្អប្រសើរឡើង។

៧. ប្រឆាំងនឹងការរលាកសន្លាក់៖ ការទទួលទានទឹកការ៉ុតជាប្រចាំអាចជួយដោះស្រាយការរលាកសន្លាក់រ៉ាំរ៉ៃ ក៏ដូចជាជំងឺរលាកសន្លាក់បានផងដែរ។



៨. ជួយឱ្យបេះដូងមានសុខភាពល្អ៖ ដោយសារតែជាតិប៉ូតាស្យូមខ្ពស់ដែលមាននៅក្នុងការ៉ុតក៏អាចជួយគ្រប់គ្រងសារធាតុកូលេស្តេរ៉ុល និងល្អសម្រាប់សុខភាពបេះដូងផងដែរ។

៩. សារធាតុប្រឆាំងអុកស៊ីតកម្ម៖ វីតាមីន A និង វីតាមីន C ដែលមានក្នុងការ៉ុត គឺជាសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតដ៏ល្អ។

១០. ភាពតានតឹង៖ សារធាតុរ៉ែ និងសារធាតុចិញ្ចឹមដែលមាននៅក្នុងការ៉ុត អាចជួយលើកកម្ពស់ដល់ការព្យាបាល ធ្វើឱ្យរាងកាយ និងប្រាជ្ញាមានភាពប្រសើរឡើង។

រៀបចំដោយ #SharedKnowledgeHealth

ឯកសារយោង # គេហទំព័រក្នុងស្រុក ត្នោត

 

0 comments:

Post a Comment