“ទៀប” ជាផ្លែឈើហូបផ្លែម្យ៉ាងដែលមានរសជាតិផ្អែមឆ្ញាញ់និងសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមនេះគឺជាគុណប្រយោជន៍ដ៏មហិមានៃការទទួលទានផ្លែទៀប ដែលអត្ថប្រយោជន៍ទាំងអស់នោះ រួមមាន៖
១) ទប់ស្កាត់ជំងឺហឺត៖ ប្រសិនបើអ្នកកំពុងមានបញ្ហាកើតជំងឺហឺត នោះផ្លែទៀប គឺជាជម្រើសល្អ សម្រាប់អ្នក ព្រោះវាមានសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺហឺត ក៏ដូចជាសម្រាលអាការៈនៃជំងឺនេះផងដែរ។
២) ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក៖ ផ្លែទៀបផ្ទុកទៅដោយលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក ព្រោះវាផ្ទុកនូវសារធាតុមួយចំនួន ដែលអាចជួយព្យាបាលជំងឺមហារីក ទប់ស្កាត់ការរីករាលដាលនៃដុំសាច់ និងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។
៣) កាន់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ៖ ផ្លែទៀបជាផ្លែឈើម្យ៉ាងដែលសម្បូរជាតិសសៃ ដែលជួយក្នុងការបង្កើនកូឡេស្តេរ៉ូលល្អក្នុងរាងកាយ ដូច្នេះហើយ ការទទួលទានផ្លែទៀប អាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងទប់ស្កាត់មិនអោយកើតមានបញ្ហាស្ទះសសៃឈាម។
៤) ពង្រឹងសុខភាពបេះដូង៖ ផ្លែទៀបសម្បូរទៅដោយវីតាមីន B ដែលមានប្រសិទ្ធិភាពជួយទប់ស្កាត់ការកកើតឡើងនូវសារធាតុអាស៊ីតអាមីណូ homocysteine។ ការកើនឡើងខ្ពស់នៃកម្រិតអាស៊ីតអាមីណូមួយនេះ គឺផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។
៥) ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ៖ ផ្លែទៀបជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលមានប្រសិទ្ធិភាពពង្រឹងប្រព័ន្ធភាពស៊ាំ ទប់ស្កាត់ជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺផ្ដាសាយ ។
៦) ជួយបង្កើនថាមពលភ្លាមៗដល់រាងកាយ៖ ផ្លែទៀបសម្បូរទៅដោយសារធាតុម៉្យាងដែលជាសារធាតុចិញ្ចឹមចាំបាច់មួយជួយបំលែងជាតិស្ករទៅជាថាមពល។
៧) ទប់ស្កាត់បញ្ហាសម្រាលកូនមុនកំណត់៖ ជាតិទង់ដែងចាំបាច់ដែលរាងកាយស្ត្រីត្រូវការកំឡុងពេលមានផ្ទៃពោះ គឺ ១០០ មីលីក្រាម ហើយផ្លែទៀប ជាប្រភពដ៏ប្រសើរ ។ ជាតិទង់ដែងមានលក្ខណៈសម្បត្តិពិសេសក្នុងការបង្កើនកម្រិតនៃអេម៉ូក្លូប៊ីន ដូច្នេះហើយ វាអាចទប់ស្កាត់បញ្ហានៃការសម្រាលកូនមុនពេលកំណត់។ លើសពីនេះទៅទៀត ផ្លែទៀប ក៏ជួយក្នុងដំណើរការនៃការលូតលាស់នៃស្បែក សសៃពួរ និងសសៃឈាម ក្នុងគភ៌ផងដែរ។
៨) បង្កើនសុខភាពខួរក្បាល៖ វីតាមីន B complex នៃផ្លែទៀបជួយគ្រប់គ្រងសារធាតុគីមី gamma-aminobutyric acid (GABA) ក្នុងខួរក្បាលទប់ស្កាត់បញ្ហារលាក ភាពតានតឹង ស្ត្រេស និងជំងឺធ្លាក់ទឹកចិត្ត
រៀបចំដោយ #SharedKnowledgeHealth
(ប្រភពពី៖ Health.com.kh)។