Tuesday, July 23, 2024

អត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែក

ត្របែកគឺជាផ្លែឈើក្នុងស្រុកមួយប្រភេទដែលប្រជាជនខ្មែរយើងនិយមក្នុងការទទួលទាន ឬកិនយកជាទឹកសម្រាប់ទទួលទានជាដើម។ ផ្លែត្របែកមិនត្រឹមតែមានរសជាតិជូរផ្អែម និងឆ្ងាញ់ប៉ុណ្ណោះទេ តែវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកទទួលទាន។ វិដេអូនេះនិងរៀបរាប់ពីអត្ថប្រយោជន៍នៃការទទួលទានផ្លែត្របែក ឬទឹកផ្លែកត្របែក៖ 

១) បញ្ចុះកម្រិតជាតិស្ករក្នុងឈាម៖ ការញាំផ្លែត្របែក ឬផឹកទឹកត្របែកបន្ទាប់ពីការទទួលអាហាររួច វាអាចជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម ព្រោះផ្លែត្របែកមានផ្ទុកសារធាតុដែលជួយគ្រប់គ្រងជាតិស្ករ និងជួយបង្កអាំងស៊ុយលីននៅក្នុងរាងកាយ។

២) ជំនួយសុខភាពបេះដូង៖ អ្នកវិទ្យាសាស្ត្របានលើកឡើងថា​ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីនដែលមាននៅក្នុងផ្លែត្របែកអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនមកដល់សុខភាពបេះដូង ព្រោះផ្លែត្របែកសម្បូរទៅដោយជាតិប៉ូតាស្យូម និងជាតិកាកសរសៃ Fiber

៣) កាត់បន្ថយការឈឺចាប់នៅពេលមករដូវ៖​ សារធាតុដែលផ្សំចេញពីស្លឹកត្របែកអាចកាត់បន្ថយការឈឺពោះនៅពេលមករដូវ។ ការស្រាវជ្រាវមួយបានបង្ហាញថាសារធាតុដែលផ្សំចេញពីស្លឹកត្របែកអាចមានប្រសិទ្ធិភាពជាងការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ទៅទៀត។

៤) ជំនួយប្រព័ន្ធរំលាយអាហារ៖ ការញាំផ្លែត្របែកអាចជួយសម្រួលដល់ចលនាពោះវៀន​ និងអាចបង្ការបញ្ហាទល់លាមកបានទៀតផង។ មួយវិញទៀត​ វាក៏អាចជួយឲ្យអាការៈរាគឆាប់ជាសះស្បើយបានផងដែរ។

៥) ជំនួយប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដែលមាននៅក្នុងផ្លែត្របែកអាចជួយឲ្យប្រព័ន្ធការពាររាងកាយ រឹងមាំល្អ ដែលអាចការពារពីការកើតជំងឺផ្សេងដូចជា​ ជំងឺផ្ដាសាយជាដើម។ ក្រៅពីនេះអាចជួយ ដល់កោសិកាស្បែក ក្មេងជាវ័យបានយូរ។

៦) ជំនួយដល់សុខភាពភ្នែក៖ ផ្លែត្របែកមានផ្ទុកនូវ វីតាមីន A ជាច្រើន ដែលជាជំនួយដ៏ល្អសម្រាប់សុខភាពភ្នែក 

៧) ក្រៅពីនេះផ្លែត្របែក ក៏អាចជួយ​បំបាត់​ការឈឺ​ធ្មេញ និង​ហើម​អញ្ចាញ  ជួយបណ្តេញ​ជាតិពុល​ពី​រាងកាយ  និងកាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក ។

ចំណាំ៖  ថ្វីត្បិតតែផ្លែត្របែកផ្ដល់សារៈប្រយោជន៍ជាច្រើនចំពោះសុខភាពយើងក៏ពិតមែន តែក៏មិនគួរទទួលទានច្រើនពេកដែរ ព្រោះវាធ្វើឱ្យឆ្អល់ ឬចុកពោះជាដើម។

រៀបចំដោយ #SharedKnowledgeHealth

ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក ពេទ្យយើង និងសុខក្រម

0 comments:

Post a Comment