ផ្លែចេក គឺជាផ្លែឈើមួយប្រភេទ ដែលមនុស្សភាគច្រើន ចូលចិត្តបរិភោគ ប៉ុន្តែពួគគេ មិនបានដឹងថា ចេកមានអត្ថប្រយោជន៍យ៉ាងណានោះទេ។ ចេកត្រូវបានគេ ទទួលស្គាល់ថា ជាអាហារចំបងទី៤ ដែលគេតែងតែបរិភោគ ក្រោយពេលទទួលទានអាហារ ហើយក្រោយមក ចេកបានក្លាយជាជម្រើសទី១ រីឯផ្លែប៉ោមគឺជាជម្រើសទី២។
ចេកក្រៅពីធ្វើ ជាបង្អែម និងម្ហូបនោះ ផ្លែចេកក៏អាចយក មកធ្វើជាភេសជ្ជៈបានផងដែរ ដោយក្នុងនោះ មានផ្ទុកទៅដោយ វីតាមីនជាច្រើនប្រភេទ ដូចជា៖ វីតាមីនអេ វីតាមីនប៊ី វីតាមីនប៊ី៦ និងវីតាមីនស៊ី។ លើសពីនេះទៅទៀត ៧៥%របស់ចេក គឺសម្បូរទៅ ដោយជាតិទឹក ជាមួយនឹងប៉ូតាស្សូម ជាតិដែក កាល់ស្សូម និងជាតិសរសៃថែមទៀតផង។
១) ជួយសម្រួលដល់ការរំលាយអាហារ៖ ជាតិសរសៃ ដែលមាននៅក្នុងផ្លែចេក បានជួយដល់ដំនើរការរបស់ពោះវៀន ដែលធ្វើឲ្យ ប្រព័ន្ធរំលាយអាហារ មានដំនើរការល្អ ហើយវាក៏ អាចព្យាបាល អ្នកដែលមានជំងឺទល់លាមក និងក្រពះបានយ៉ាងល្អផងដែរ។
២) ផ្តាច់បារី៖ ចំពោះ អ្នកដែលចង់ផ្តាច់បារី ប៉ុន្តែធ្វើយ៉ាងណា ក៏មិនបានសម្រេច លោកអ្នកអាចសាកល្បង ទទួលទានផ្លែចេកបាន ព្រោះវា មានឥទ្ធិពលទៅដល់ខួរក្បាល ដែលអាច កាត់បន្ថយ នូវអារម្មណ៍តានតឹង និងអាការៈឈឺក្បាល នៅពេលដែលលោកអ្នកត្រូវការបារី។
៣) ជួយសម្រួលដល់ដំនើរការក្រលៀន៖ សារធាតុ ដែលមាននៅក្នុងផ្លែចេក គឺជាសារធាតុដែលមានផលល្អ ទៅដល់ក្រលៀន និងជួយគ្រប់គ្រង ជាតិកាល់ស្សូមនៅក្នុងខ្លួន ហើយការពារ មិនឲ្យជំងឺមហារីក វិវត្តន៍ខ្លួនបានទៀតផង ។
៤) ជំនួយដល់ឆ្អឹង៖ ផ្លែចេក សម្បួរទៅដោយជាតិកាល់ស្សូម ដែលអាចជួយដល់ឆ្អឹង បានយ៉ាងល្អ ហើយជាតិប៉ូតាស្សូម ដែលមាននៅក្នុងផ្លែចេក គឺអាចជួយការពារ ការបាត់ជាតិកាល់ស្សូម នៅក្នុងឆ្អឹងបានថែមទៀតផង។
៥) បន្ថយសម្ពាធឈាម៖ គ្រូពេទ្យជាច្រើន បានណែនាំឱ្យអ្នក ដែលមានសម្ពាធឈាមខ្ពស់ មកទទួលទានផ្លែចេក ដែលមាន សារធាតុសូដ្យូមទាប និងប៉ូតាស្សូម ។
៦) ប្រភពនៃថាមពល៖ ផ្លែចេក ត្រូវបានគេប្រើជាអាហារ សម្រាប់កីឡាករ នៅកំលុងពេល ប្រកួតរបស់ពួកគេ ព្រោះផ្លែចេក អាចបន្ថែមនូវថាមពល សម្រាប់រាង្គកាយ ហើយវាគឺជាអាហារ ពេលព្រឹកដ៏ល្អបំផុតប្រចាំថ្ងៃ។
៧) ជំនួយដល់ភ្នែក៖ អ្នកដែលបាន បរិភោគផ្លែចេក ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយ បញ្ហាភ្នែកបានយ៉ាងល្អ។
៨) អាហារសម្រកទំងន់ដ៏ល្អ៖ អ្នកដែលមាន ទម្លាប់បរិភោគ អាហារច្រើនលើសកំណត់ អាចងាកមកទទួលទាន ផ្លែចេកជំនួសវិញ ព្រោះវាមានកាឡូរីទាប ហើយភាពធាត់ អាចកាត់បន្ថយ ដោយវីតាមីនប៊ី៦ ដែលមាននៅក្នុងនោះ។
៩) ទប់ស្កាត់ការរាគរូស៖ នៅពេលដែលរាគ គឺធ្វើឲ្យជាតិទឹក នៅក្នុងខ្លួនរបស់យើង បាត់បង់យ៉ាងច្រើន ហើយជាតិទាំងនោះ អាចបំពេញបន្ថែម មកវិញតាមរយៈ ជាតិប៉ូតាស្សូមដែលមាន នៅក្នុងផ្លែចេកបានយ៉ាងល្អ។
១០) ទទួលបាននូវវីតាមីប៊ី៦៖ វីតាមីនប៊ី៦ អាចប្រឆាំងនឹង ការរលាក រោលនៅលើស្បែក ហើយអាចជួយការពារ បញ្ហាបេះដូង និងការពារ មិនឲ្យមានការកើនឡើង នៃកោសិកាឈាមសរបាន។
រៀបចំដោយ #SharedKnowledgeHealth
0 comments:
Post a Comment