ផ្លែអំពិលទុំ គឺជាប្រភេទផ្លែឈើម៉្យាង ដែលជួយបង្កើនការរំលាយអាហារព្រោះវាសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារបេះដូង និងជួយកាត់បន្ថយការរលាកក្នុងខ្លួនផងដែរ។ ក្រៅពីនេះ អំពិលទុំក៏ល្អសម្រាប់ការសម្រកទម្ងន់ផងដែរ ការពារពីប៉ារ៉ាស៊ីត និងដង្កូវដោយបង្កើនភាពស៊ាំ។
១) ការពារសុខភាពបេះដូង៖ ការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងអត្ថបទវិទ្យាសាស្ត្រចំណីអាហារ និងគីមីពុលបានបង្ហាញថា អំពិលអាចជួយក្នុងការបញ្ចុះជាតិកូឡេស្តេរ៉ុលអាក្រក់ចេញពីសរសៃឈាម។ ការសិក្សាស្រាវជ្រាវមួយដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ ២០១៣ បានរកឃើញថា សាច់ផ្លែអំពិលទុំផ្តល់នូវអត្ថប្រយោជន៍ដល់រាងកាយក្នុងការបង្កើនលំហូរកូឡេស្តេរ៉ូល បង្កើនការលុបបំបាត់កូឡេស្តេរ៉ុលអាក្រក់។
២) ធ្វើឱ្យប្រព័ន្ធរំលាយអាហារប្រសើរឡើង៖ ផ្លែអំពិលបានផ្តល់ឱ្យនូវជាតិសរសៃចំណីអាហារ។ ការបរិភោគវាជាផ្លែឈើ ឬគ្រឿងទេសអាចជួយបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធរំលាយអាហារ ព្រោះជាតិសរសៃរលាយអាចសម្រួលដល់កាកសំណល់នៅក្នុងពោះវៀនបានយ៉ាងងាយស្រួល។ ក្រៅពីនេះ អំពិលក៏ជាសារធាតុទឹកប្រមាត់ផងដែរ ដែលជួយរំញោចសកម្មភាពរបស់អាស៊ីតទឹកប្រមាត់ និងទឹកប្រមាត់ដែលជួយក្នុងការស្រូបយកខ្លាញ់ និងវីតាមីនរលាយក្នុងខ្លាញ់ក្នុងពោះវៀនតូច។
៣) ស្រកទម្ងន់៖ ការសិក្សាស្រាវជ្រាវដែលចុះផ្សាយក្នុងអត្ថបទវិទ្យាសាស្ត្រឱសថបានបង្ហាញថាទឹកអំពិលចម្រាញ់អាចជួយកាត់បន្ថយភាពធាត់បាន។ សមាសធាតុមួយដែលមាននៅក្នុងអំពិលអាចជួយក្នុងការកាត់បន្ថយភាពឃ្លានបាន។ ប្រូតេអ៊ីននេះត្រូវបានគេដឹងថាអាចទប់ស្កាត់ចំណង់អាហារបានដោយបង្កើនការបញ្ចេញសារធាតុ Serotonin របស់ប្រព័ន្ធបញ្ជូនសរសៃប្រសាទ។
៤) ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម៖ របបអាហារដែលមានជាតិកាបូអ៊ីដ្រាតច្រើន អាចបង្កើនឱកាសកើនឡើង នៃកម្រិតជាតិគ្លុយកូស និងអាំងស៊ុយលីនដែលមិនអាចគ្រប់គ្រងបាន ដែលជាការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្នកដែលទទួលរងពីជំងឺទឹកនោមផ្អែម។ អំពិលអាចរារាំងអង់ស៊ីមដែលបញ្ឈប់កាបូអ៊ីដ្រាតពីការស្រូបចូលក្នុងខ្លួន។
៥) សមត្ថភាពប្រឆាំងនឹងការរលាក៖ យោងតាមការសិក្សាមួយបានឱ្យដឹងថា ស្លឹកអំពិលមានផ្ទុកនូវការប្រឆាំងនឹងការរលាក។ រីឯ ប្រេងសំខាន់ៗរបស់ដើមអម្ពិលត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពប្រឆាំងនឹងការរលាកជាច្រើន រួមមាន ការកាត់បន្ថយការឈឺសន្លាក់ រលាកសន្លាក់ និងរលាកភ្នែកផងដែរ ។
៦) ជំរុញភាពស៊ាំ៖ ការសិក្សាស្រាវជ្រាវមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី វិទ្យាសាស្ត្រស្បៀងអាហារ និងបច្ចេកវិទ្យា បានឱ្យដឹងពីលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលរបស់អំពិល ដែលជួយបង្កើនភាពស៊ាំ និងជួយការពារការឆ្លងមេរោគផ្សេងៗ។ ក្រៅពីនេះ អំពិលក៏ជួយកាត់បន្ថយការកើតឡើង នៃពពួកប៉ារ៉ាស៊ីតនៅក្នុងខ្លួន ផងដែរ៕
រៀបចំដោយ #SharedKnowledgeHealth
ដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Spien Cambodia
0 comments:
Post a Comment