Thursday, June 13, 2024

អត្ថប្រយោជន៍ផ្លែទំពាំងបាយជូ ដែលល្អសម្រាប់សុខភាព និងស្បែក

ទំពាំងបាយជូ មានច្រើនប្រភេទដូចជា៖ ទំពាំងបាយជូបៃតង ក្រហម ខៀវ ស្វាយ និងខ្មៅជាដើម។ ផ្លែទំពាំងបាយជូមិនត្រឹមតែមានរសជាតិផ្អែមនិងជូ យ៉ាងឆ្ងាញ់ពិសារនោះទេ វាថែមទាំងផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន សម្រាប់សុខុមាលភាពនៃរាងកាយរបស់យើងបានផងដែរ។

ក្រុមអ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ការបរិភោគផ្លែទំពាំងបាយជូ ពិតជាល្អដល់រាងកាយ ព្រោះវាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពក្នុងខ្លួន និងសុខភាពស្បែករបស់យើង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ ៦ យ៉ាង ដែលអ្នកនឹងទទួលបាន ក្រោយពីការញ៉ាំផ្លែទំពាំងបាយជូទៀតទាត់៖

១) ផ្លែទំពាំងបាយជូ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែល អាចជួយការពារប្រភេទជំងឺមហារីកមួយចំនួន និងអាចជួយថែរក្សាសុខភាពបេះដូង របស់យើងបានយ៉ាងល្អផងដែរ។ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺផ្ទុកក្នុងគ្រាប់ និងសំបករបស់ផ្លែទំពាំងបាយជូរ។

២) ការទទួលទានផ្លែទំពាំងបាយជូអាចជួយថែរក្សាបញ្ហាស្បែកជ្រីវជ្រួញ និងការពារអាការៈស្បែកផ្សេងៗបាន។

៣) នៅក្នុងផ្លែទំពាំងបានជូ សម្បូរប៉ូតាស្យូមខ្ពស់ ផ្លែទំពាំងបាយជូទម្ងន់ ១០០ ក្រាម ស្មើនឹងប៉ូតាស្យូម ១៩១ មីលីក្រាមដែលមានប្រយោជន៍ទៅ ដល់រាងកាយរបស់យើង។

) ផ្លែទំពាំងានជូ ជំនួយដល់សុខភាពភ្នែក ដែលអាចជួយសុខភាពភ្នែកពីការផ្លាស់ប្តូរសញ្ញានូវកម្រិតកោសិកាដែលប្រឆាំង នឹងអុកស៊ីតកម្មដ នឹងអាចជួយកាត់បន្ថយកម្រិតប្រូតេអ៊ីនរលាក រួចបង្កើតប្រូតេអ៊ីនការពារខ្ពស់ នៅក្នុងស្រទាបភ្នែកខាងក្រោយ ដែលមានតួនាទីបញ្ជូនរូបភាពទៅកាន់ខួរក្បាលរបស់យើង។

) ផ្លែទំពាំងបាយជូ អាចជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល ហើយវាមានអត្ថប្រយោជន៍ចំពោះអ្នក ដែលមានជំងឺទាក់ទងនឹងប្រព័ន្ធខួរក្បាល។

) ល្អសម្រាប់ជង្គង់ការទទួលទានផ្លែទំពាំងបាយជូរជារៀងរាល់ថ្ងៃ នឹងអាចជួយកាត់បន្ថយការឈឺជង្គង់ ព្រោះនៅក្នុងផ្លែទំពាំងបានជូ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់៕

រៀបចំដោយ #SharedKnowledgeHealth

0 comments:

Post a Comment